សេចក្តីជូនដំណឹង

Khmer Science News (KSN) សូម​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​ដែល​បាន​តាម​ដាន​ពត៌​មាន​របស់​ Khmer Science News ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា​ ចាប់​ពីថ្ងៃ​ទី​ ២៣​ វិច្ឆិកា​ ២០១៣ នេះ​តទៅ​ យើង​ខ្ញុំ​សូម​ធ្វើ​ការ​ផ្លាស់​ប្តូ​រ​មក​ប្រើ​ប្រាស់​គេហ​ទំព័រ​ថ្មី​ដែល​មាន​អស័យ​ដ្ឋាន​ www.khmerscience.com វិញ​ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ​សូម​ប្រិយ​មិត្ត​ទាំង​អស់​មេត្តា​ចូល​អាន​ពត៌មាន​ដោយ​មេត្រី​។ សូម​អរគុណ​!

Khmer Science News

ផ្លូវ​ទៅនរក​ (The Door to Hell)

Deweze គឺ​ជា​ភូមិ​ដ៏​តូច​មួយ​ស្ថិត​នៅ​ភាគ​​ខាង​ជើង​​​នៃ​ប្រ​ទេស Turkmenistan ​ដែល​មាន​ប្រជា​ជន​រស់​នៅ​ប្រ​ហែល​៣៥០​នាក់​ហើយ​ស្ថិត​នៅ​ចំ​កណ្តាល​វាល​រហោ​ស្ថាន​ Karakum ។ ភូមិ​នេះ​ស្ថិត​នៅ​ចម្ងាយ​២៦០គម​ ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​​ Ashgabat ។ គេ​បាន​ឱ្យ​ឈ្មោះ​តំបន់​នេះ​ថា​ជា​ផ្លូវ​ទៅ​នរក​ (​The Door to Hell) ដោយ​សារ​ទី​នោះ​មាន​មាត់​រណ្តៅ​មួយ​​ដែល​មាន​អង្កត់​ផ្ចិត​ ២២៥​ហ្វីត (៦៨.៥​ម៉ែត្រ)​និងមាន​ភ្លើង​ឆេះ​ជា​ប្រ​ចាំ​ ។ នៅ​ពី​ក្រោម​រណ្តៅ​នេះ​គឺ​ជា​អាង​ស្តុក​ឧស្ម័ន​ធម្ម​ជាតិ​ដ៏​ធំ​មួយ រី​ឯ​ភ្លើង​ដែល​ឆេះ​នៅក្នុង​រណ្តៅ​នេះ​មាន​រយៈ​ពេល​​ជិត​ពាក់​កណ្តាល​សត​វត្ស​រ៍​មក​ហើយ​។ នៅ​ឆ្នាំ​២០០៤​ រដ្ឋា​ភិ​បាល​បាន​បណ្តេញ​ប្រ​ជា​ជន​ចេញ​ពី​តំបន់​នេះដោយ​សារ​តែ​លោក​ប្រ​ធានា​ធិប​តី​ Sapamurat Niyazov គិត​ថា​វា​មិន​មែន​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទេ​ ។

កាល​ពីដើ​មឡើយ​នៅ​ទី​នេះ​គ្មាន​ភ្លើង​ឆេះ​ជា​ប្រ​ចាំ​ដូច្នេះ​ទេ​ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ អ្នក​វិទ្យា​សាស្ត្រ​ជន​ជាតិ​រុស្សី​បាន​ជី​កកាយ​រក​ឧ​ស្ម័ន​ធម្ម​ជាតិ​នៅ​ទី​នេះ​ ហើយ​ក៏​បាន​ជួប​ប្រទះ​នឹង​ឧ​ស្ម័ន​ធម្ម​ជាតិ​យ៉ាង​ច្រើន​ដែល​មាន​ជាតិ​ពុល​ ។ ដី​ដែល​នៅ​ពី​ក្រោម​ម៉ា​ស៊ីន​ខួង​បាន​បាក់​ស្រុត​ទៅ​ក្រោម​ ហើយ​បង្កើត​បាន​ជា​រណ្តៅ​ដែល​មាន​ទំ​ហំ​៦៨.៥ម៉ែត្រ​ដូច​សព្វ​ថ្ងៃ​នេះ ។​ ​ដើម្បី​ការ​ពារ​កុំ​ឱ្យ​ឧ​ស្ម័ន​ពុល​នេះ​សាយ​ភាយ​ដល់​ទី​ជិត​ខាង​អ្នក​វិ​ទ្យា​សាស្ត្រ​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ដុត​វា​ចោល ។ អ្នក​ជំនាញ​ខាង​ភូមិ​សាស្ត្រ​បាន​គិត​ថា​ភ្លើង​នឹង​បំផ្លាញ​ឧ​ស្ម័ន​ពុល​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ភ្លើង​នោះ​នៅ​តែ​ឆេះ​រហូត​ដល់​សព្វ​ថ្ងៃ (៤២​ឆ្នាំ) ។ អ្នក​ស្រុក​នៅ​តំបន់​នោះ​បាន​ឱ្យ​ឈ្មោះ​រណ្តៅ​នេះ​ថា​«ផ្លូវទៅ​នរក» ។

អត្ថបទ: KSN, Ref: Nster, Wikipedia

ផែនទីពិភពលោក​ដែល​បង្ហាញអំពី​ការ​កាប់​បំផ្លាញព្រែឈើ

ពណ៌ក្រហមគឺជាតំបន់ដែល​ព្រៃឈើត្រូវបានបំផ្លាញ(កម្ពុជា)
ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ព្រៃ​ឈើ​ជា​ច្រើន​ត្រូវ​បាន​កាប់​បំផ្លាញ​ដែល​បណ្តាល​ឱ្យ​តំបន់​ដែលគ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ ដូច្នេះ​ហើយ​អ្នក​ដែល​ប្រើ​ប្រាស់​ទិន្នន័យ​ប្រព័ន្ធ​បរិស្ថាន​ជួប​ប្រ​ទះ​ការ​លំបាក​យ៉ាង​ខ្លាំង​ ។ នៅ​ក្នុង​ការ​សិក្សា​ថ្មី​មួយ​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​​ទិន្ន​ន័យ​ពីផ្កាយ​រណប​ដែល​សង្កេត​ជុំ​វិញ​ផែន​ដី​បង្កើត​ជា​ផែន​ទី​​ពិភព​លោកមួយ​ស្តី​អំពី​ការ​បាត់​បង់​ព្រៃ​ឈើ​​នៅ​ក្នុង​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២​ពី​អវ​កាស​ដែល​មាន​Resolution ខ្ពស់​ ។ គេ​បាន​សង្កេត​ឃើញ​ថា​ព្រៃឈើ​ដែល​បាត់​បង់​សរុប​មាន​២.៣​លាន​គម​ការេ​ រីឯ​ព្រៃ​ឈើ​ដែល​ដុះ​ឡើង​វិញ​មាន ០.៨​លានគម​ការេ ។ តំបន់​ត្រូពិក​គឺ​ជា​តំបន់​មួយ​ដែល​គេ​ចាប់​អា​រម្មណ៍​បំផុត​ដោយ​តំបន់​នេះ​បាន​បាត់​បង់​ព្រៃ​ឈើ​២១០១​គម​ការេ​ ក្នុង​១ឆ្នាំ ។ ប្រ​ទេស​ប្រេហ្ស៊ីល​​មាន​របាយ​ការណ៍​យ៉ាង​ល្អ​អំពី​ការ​កាត់​បន្ថយ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ផ្ទុយ​ទៅ​វិញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កើន​ឡើង​នៅ​ប្រ​ទេស​ឥណ្ឌូណេស៊ី ម៉ាឡេ​ស៊ី​ ប៉ារ៉ា​ហ្គាយ បូលីវីយ៉ា​ ហ្សំ​បៀ អង់​ហ្គូឡា​និង​ប្រ​ទេស​ដ​ទៃ​ទៀត ។ ចំណែក​ឯ​តំបន់​ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ត្រូពិក​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ច្រើន​ណាស់​ដែរ ។ មូលហេតុបន្ទាប់​នៃ​​ការ​បាត់​បង់​ព្រៃ​ឈើ​​​គឺ​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ក៏​មាន​ច្រើ​ន​ដែរ​ មូល​ហេតុ​ទាំង​២​នេះ​ (ការ​កាប់​ដោយ​មនុស្ស​ និង​ភ្លើង​ឆេះ​)​ បង្ក​ឱ្យមាន​ការ​ផ្លាស់​ប្តូរ​នូវ​តំបន់​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ក្នុង​ពិភព​លោក​ ។

ព្រៃឈើ​នៅប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​បាត់​បង់​សរុប​អស់​២៥,០០០គម​ការេ ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០៥ ។ នៅ​ឆ្នាំ​២០០៧ ព្រៃ​ឈើសំខាន់​ៗ​នៅ​សល់​មិន​ដល់​៣,២២០​គម​ការេ​ទេ (សូម​អភ័យ​ទោស​ដែល​យើង​គ្មាន​ទិន្ន​ន័យ​ថ្មីៗ) ។

អត្ថបទ​: KSN, Ref: Science Mag, Wikipedia



តំបន់អាថ៌កំបាំងនៅលើផែនដីៈ​​ The Richat Structure

The Richat Structure
រចនាសម្ព័ន្ធ​ Richat (The Richat Structure) ស្ថិត​នៅ​ប្រទេស​ Mauritania នៃតំបន់​វាល​ខ្សាច់​សាហា​រ៉ា​នៃ​ទ្វីប​អាហ្វ្រីក ។ រចនា​សម្ព័ន្ធ​Richat ត្រូវ​បាន​គេ​ហៅ​ថា​ជា​ភ្នែក​នៃ​សាហា​រ៉ា​(Eye of The Sahara) ឫុភ្នែក​នៃ​ទ្វីប​អា​ហ្វ្រីក​ (Eye of Africa) ។ រចនា​សម្ព័ន្ធ​នេះ​ត្រូវ​បាន​រក​ឃើញ​ពីដំបូង​បំផុត​ដោយ​ក្រុម​អ្នក​អវកាស​ចាប់​ពី​បេសកកម្ម​លើក​ទី​១​មក ។ ភ្នែក​សា​ហារ៉ា​នេះ​មាន​អង្កត់​ផ្ចិត​ដល់​ទៅ​៣០​ម៉ាយ​(៤៨គម)​ ។ ​ពី​ដំបូង​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​សមត្ថ​កម្ម​ថា​រចនា​សម្ព័ន្ធ​ដ៏​ធំ​បែប​នេះ​កើត​មាន​ដោយ​សារ​ការ​ប៉ះទង្គិច​រវាង​អាចម៍​ផ្កាយ​ជា​មួយ​ផែន​ដី ។ ប៉ុន្តែ​ទ្រឹស្តី​ក្រោយ​ៗ​ទៀត​បាន​លើក​ឡើង​ថា​វា​លទ្ធផល​នៃសំណឹក​ទៅ​វិញ ។ ដោយ​សារ​តែ​មាន​វត្ត​មាន​នៃ​ថ្ម​ដែល​ជា​កំ​អែ​ភ្នំ​ភ្លើង​គេ​បាន​គិត​ថា​វា​ជា​ភ្នំ​ភ្លើ​ង​ដ៏​ធំ​មួយ​នា​អតីត​កាល​ដ៏​យូរ​លង់​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​វិទ្យា​សាស្ត្រ​បរា​ជ័យ​ក្នុង​ការ​បក​ស្រាយ​ឱ្យ​បាន​ច្បា​ស់​លាស់​អំពី​រង្វង់​ដែល​កើត​ឡើង​ដោយ​រច​នា​សម្ព័ន្ធ​នេះ ។

អត្ថ​បទ: KSN, Ref: Nster, Wikipedia

ការបញ្ជូនមនុស្ស​ទៅកាន់​អាចម៍​ផ្កាយ​ដ៏​ធំបំផុត​ត្រូវ​បាន​លើក​គម្រោង

យោង​តាម​ការ​សិក្សា​ថ្មី​មួយអ្នក​ជំនាញ​ផ្នែក​រ៉កកែត​ដែល​បាន​ត្រៀម​បញ្ជូន​មនុស្ស​ទៅកាន់​អាចម៍​ផ្កាយ​ដ៏​ធំ​​ឈ្មោះ​«Ceres»​ បាន​និយាយ​ថា​បេសសកម្ម​នេះ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ។​ គម្រោង​បេសកកម្ម​នេះ​មាន​ភាព​ផុស​ផុល​យ៉ាង​ខ្លាំង​​ក្នុង​ឆ្នាំ​២០១០​ គឺ​នៅ​ពេល​ដែល​លោក​ប្រ​ធា​នាធិប​តី​ Obama បាន​ស្នើ​សុំ​​ឱ្យ​មាន​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​អាចម៍​ផ្កាយ​មួយ​នេះ​នៅ​ត្រឹម​ឆ្នាំ​២០២៥ ។ ចំណែក​ឯ​គម្រោង​របស់​អង្គ​ការ​NASA ដែល​ចង់​ប្រើ​យាន​អវ​កាស​ដែល​គ្មាន​មនុស្ស​បើក​ក្នុង​ការ​អូស​ទាញ​យក​អាចម៍​ផ្កាយ​មួយ​មក​ដាក់​ក្នុង​គន្លង​ពិត​ប្រា​កដ​មួយ​គឺ​នៅ​ឆ្ងាយ​ពី​ព្រះ​ច័ន្ទ​បន្តិច នឹង​មាន​លទ្ធ​ភាព​ក្នុង​ការ​បញ្ជូន​អ្នក​អវ​កាស​ទៅ​កាន់​អាចម៍​ផ្កាយ​នេះ​យ៉ាង​ឆាប់​បំផុត​នៅ​ត្រឹម​ឆ្នាំ​២០២១ ។ Ceres គឺ​ជា​អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​នៅក្នុង​ប្រ​ព័ន្ធ​ព្រះ​អា​ទិត្យ មាន​ទំហំប្រ​ហែល​៦០៥​ម៉ាយ​(៩៧៥​គម) គឺ​មាន​ទំហំ​ប្រ​ហែល​នឹង​រដ្ឋ​តិច​សាស់​របស់​សហរដ្ឋ​អា​មេ​រិក​ គន្លង​របស់​វា​ស្ថិត​នៅ​ចន្លោះ​ភព​អង្គា​រ​និង​ភព​ព្រហត្តិ៍ (Jupiter)។ លោក​Longuski​ បាន​និ​យាយ​ថា​ដោយ​សារ​តែ​វា​មាន​ទំ​ហំ​ធំ​ទំនាញ​របស់​វា​ធ្វើ​ឱ្យ​វា​មាន​រូប​រាង​មូល​ដែល​ខុស​ពី​អាចម៍​ផ្កាយ​ដ​ទៃ​ដែល​មាន​រាង​រឆេញ​រឆូញ​ឫុ​រាង​ដូច​ដំឡូង ។ អ្នក​ខ្លះ​គេ​និយាយ​ថា​ Ceres គឺ​ជា​ភព​ដ៏​តូច​ជាង​គេមួយ​នៅក្នុង​ប្រ​ព័ន្ធ​ព្រះ​អា​ទិត្យ​ដែល​ស្ថិត​នៅ​ចម្ងាយ​​២៥៧​លាន​ម៉ាយ​ (៤១៥​លានគម) ពី​ព្រះ​អា​ទិត្យ ។ ភាព​ចម្លែក​របស់​វា​មួយ​គឺ​វា​​អាច​មាន​ទឹក​កក​នៅ​ពី​ក្រោម​សំបក​របស់​វា គឺ​ប្រ​ហែល​២៥%​ (ច្រើន​ជាង​បរិ​មាណ​ទឹក​សាប​នៅ​លើ​ផែន​ដី​ទាំង​មូល) ។ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​បាន​គិត​ថា​Ceres អាច​មាន​សមុទ្រ​នៅ​ពី​ក្រោម​ស្រ​ទាប់​លើ​របស់​វា ដែល​ជា​សក្តា​នុ​ពល​មួយ​ក្នុង​ការ​រុក​រក​ជី​វិត​នៅ​ក្រៅ​ផែន​ដី​ ដែល​ជាទូ​ទៅ​នៅលើ​ផែន​ដី​ បង្ហាញ​ថា​ទី​ណា​មាន​ទឹក​ទី​នោះ​តែង​តែមាន​ជី​វិត ។​

លោក​Frank Laipert ដែល​ជា​វិស្វករ​បង្កើត​យាន​អវ​កាស​មក​ពី​សកល​វិទ្យា​ល័យ​Perdue បាន​និយាយ​ថា​អត្ថ​ប្រយោជន៍​មួយ​ទៀត​នៃ​ការ​ស្រាវ​ជ្រាវ​នៅ​លើ​អាចម៍​ផ្កាយ​Ceres គឺ​ការ​សិក្សា​អំពី​កំ​ណើត​នៃ​ប្រ​ព័ន្ធ​ព្រះ​អា​ទិត្យ​ដោយ​សារ​តែ​វា​ជា​បំណែក​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ប្រ​ព័ន្ធ​ព្រះ​អា​ទិត្យ ។ គាត់​បាន​បន្ថែម​ទៀត​ថា​ការ​បញ្ជូន​មនុស្ស​ទៅ​អាចម៍​ផ្កាយ​នោះ​គឺ​មាន​ប្រ​សិទ្ធ​ភាព​ជាង​ការ​បញ្ជូន​យាន​អវកាស​ដែល​គ្មាន​មនុស្ស​បើក ។​ លោក​ Longuski និង​លោក Laipert​ បាន​គណនា​រក​វិធី​បញ្ជូន​មនុស្ស​ទៅ​កាន់​Ceres នេះហើយ​បាន​បង្ហាញ​ថា​មាន​តែ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ទេ​ដែល​មាន​ប្រ​សិទ្ធិ​ភាព​ខ្លាំង​ជាង​ថាម​ពល​ព្រះ​អាទិត្យ​​ពីព្រោះ​វា​មាន​ទម្ងន់​ស្រាល​ជាង​ ហើយ​អាច​ធានា​បាន​នូវ​ការ​ហោះ​ហើរ​ក្នុង​រយៈពេល​យូរ​។ នៅ​ក្នុង​គម្រោង​នេះ​គេ​បាន​គណនា​រយៈ​ពេល​ហោះ​ហើរ​ដែល​ជិត​បំផុត​ពី​ផែន​ដី​ទៅ​កាន់​Ceres គឺ​២៧០​ថ្ងៃ ហើយ​រយៈពេល​សរុប​នៃ​បេសកកម្ម​នេះ​មិន​ឱ្យ​លើស​ពី​២​ឆ្នាំ​ទេ គឺ​ដើម្បី​ការ​ពារ​កុំ​ឱ្យ​មនុស្ស​រង​នូវ​កាំ​រស្មី​ដ៏​គ្រោះ​ថ្នាក់​ពី​អវ​កាស​ច្រើ​ន​ពេក​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​មហា​រីក។

ខុសពី​ភព​អង្គារ​ដែល​មាន​ទំនាញ​ខ្លាំង​ Ceres មាន​ទំនាញ​យ៉ាង​ខ្សោយ​ក្នុង​ការ​ទាញ​ឱ្យ​យាន​អវ​កាស​បុក​ជាមួយ​វា ក្រៅពីនោះ​វា​គ្មាន​ស្រទាប់​បរិ​យា​កាស​ដើម្បី​ទប់​ល្បឿន​យាន​អវ​កាស​ទេ​ ដូច្នេះ​គេ​ត្រូវ​រៀប​ចំ​យាន​អវ​កាសដោយ​ធ្វើ​ដំណើរ​ទៅ​ជិត​Ceres ហើយ​បំបែក​ខ្លួន​ដើម្បី​ចុះ​ចត ។

អត្ថ​បទ: KSN, Ref: National Geographic


តើប្រទេសកម្ពុជាមាន​អំពើពុករលួយកម្រិតណា?

កាលពីប៉ុន្មានថ្ងៃកន្លង​ទៅ​នេះ​​​មូល​និធិ​សកល​(Global Fund) ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​ប្រ​ទេស​កម្ពុជា​បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដែល​ទាក់​ទង​នឹង​អំ​ពើ​ពុក​រលួយ​នៅ​ប្រ​ទេស​កម្ពុ​ជា​ចំ​ពោះ​ស្ថា​ប័ន​ពីរ​ដែល​ស្ថិត​នៅ​ក្រោម​ក្រ​សួង​សុខា​ភិ​បាល​គឺ​មជ្ឈមណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​គ្រុន​ចាញ់​និង​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​និង​កាម​រោគ ។ អំពើ​ពុក​រលួយ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ស្ថា​ប័ន​ឯក​រាជ​មួយ​ឈ្មោះ​ថាThe Global Fund’s Office of the Inspector General​ គឺ​ជា​អំ​ពើ​ពុក​រលួយ​ដែល​ទាក់​ទង​នឹង​កំ​រៃ​ជើង​សារ​ (Commission) ដែល​ធ្វើ​ឡើង​រវាង​ស្ថា​ប័ន​ទាំង​២​ខាង​លើ​ជាមួយ​នឹង​ស្ថា​ប័ន​ផ្គត់​ផ្គង់​មុង​ជ្រលក់​ថ្នាំ ក្នុង​ទឹក​ប្រាក់​សរុប​ចំនួន​៤១០,០០០​ដុល្លា​អា​មេរិក​ ។ មាន​ន័យ​ថា​ស្ថា​ប័ន​ដែល​ជា​អ្នក​ផ្គត់​ផ្គង់​(​អ្នក​លក់)​មុង​ជ្រលក់​ថ្នាំ​នេះ​ត្រូវ​បង់​ថ្លៃ​កំរៃ​ជើង​សារ​ទៅ​ឱ្យ​មន្ត្រី​រដ្ឋា​ភិ​បាល​ដើម្បី​បាន​ប្រ​យោជន៍​ជា​ការ​បន្ត​កិច្ចសន្យា​ក្នុង​ការ​ទិញ​ផលិត​ផល​របស់​ខ្លួន​ត​ទៅ​ទៀត​ ។ ពត៌​មាន​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មជ្ឍ​ដ្ឋាន​នានា​ទាំង​ជាតិ​និង​អន្ត​រ​ជាតិ​ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ហាក់​ដូច​ជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ឡើយ​ដោយ​ពួក​គេ​យល់​ថា នេះ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ ព្រោះ​អំពើ​ពុក​រលួយ​នេះ​គ្រាន់​តែ​ជា​អំ​ពើ​ពុក​រលួយ​មួយ​ក្នុង​ចំណោម​អំពើ​ពុក​រលួយ​ជា​ច្រើន​ស្ទើរ​រាប់​មិន​អស់​នៅ​ក្នុង​ប្រ​ទេស​មួយ​នេះ ។ រដ្ឋាភិ​បាល​បាន​បង្កើត​អង្គភាព​ប្រ​ឆាំង​នឹង​អំពើ​ពុក​រលួយ​មួយ​ដើម្បី​បង្ហាញ​អំពី​ឆន្ទៈ​របស់​ខ្លួន​ថា​ចង់​កំចាត់​អំពើ​ពុក​រលួយ​ដែរ​ក៏​ប៉ុន្តែ​អំពើ​ពុក​រលួយ​ហាក់​ដូច​ជា​គ្មាន​ការ​ថយ​ចុះ​ឡើយ ។

អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​ (Transparency International Organization) បាន​ធ្វើ​អង្កេត​ប្រចាំ​ឆ្នាំ​របស់​ខ្លួននៅក្នុង​ឆ្នាំ​២០១២​លើ​ប្រទេស​នានា​លើ​ពិភពលោក​ស្តី​អំពី​អំពើ​ពុក​រលួយ ។ អង្គ​ការ​នេះ​បាន​រក​ឃើញ​ថា​ប្រទេស​ដែល​ពុក​រលួយ​ខ្លាំង​ជាង​គេ​ចំនួន​៣​គឺ សូមាលី​ កូរេ​ខាង​ជើង​និង​អាហ្វ​ហ្គា​នី​ស្ថាន​ដែល​ប្រទេស​ទាំង​៣​នេះ​បាន​ពិន្ទុៈCPI ៨​ស្មើ​គ្នា (​CPI: Corruption Perception Index) ។​​បើ​ពិន្ទុៈ​នេះ​កាន់​តែ​តូច​​មាន​ន័យ​ថា​ប្រ​ទេស​នោះ​មាន​អំពើ​ពុក​រលួយ​កាន់​តែ​ខ្លាំង​ ។ ចំណែក​ឯ​ប្រ​ទេស​ដែល​មាន​អំពើ​ពុក​រលួយ​តិច​ជាង​គេ​បំផុ​ត​គឺ​ប្រទេស​ហ្វាំង​ឡង់ ដាណឺ​ម៉ាក​ និង​ញូវ​ហ្សេ​ឡិន​ដែល​មាន​ពិន្ទុៈ​CPI ដល់​ទៅ​៩០​ដូច​គ្នា​ ។ រី​ឯ​ប្រ​ទេស​កម្ពុ​ជា​យើង​វិញ​បាន​ពិន្ទុៈCPI ២២ ហើយ​ជាប់​​ចំណាត់​ថ្នាក់​ទី​១៨​ផ្នែក​អំពើ​ពុក​រលួយ ។ សូម​មើល​តារាង​ចំណាត់​ថ្នាក់​នៃ​ការ​ធ្វើ​អង្កេត​ប្រ​ចាំ​ឆ្នាំ​២០១២​របស់​អង្គ​ការ​តម្លា​ភាព​អន្តរ​ជាតិ​ខាង​ក្រោមៈ


ប្រជា​ជន​ខ្មែរ​បាន​ដឹង​ថា​អំពើ​ពុក​រលួយ​បាន​កើត​មាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​និង​គ្រប់​ទិដ្ឋ​ភាព​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ដូច​ជា​ការ​សូក​ប៉ាន់​ប៉ូលីស​ចរាចរណ៍​ ការ​ធ្វើ​ប័ណ្ណ​បើក​បរ​ ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​ ឱ្យ​គ្រូ​ពេទ្យ​​ដើម្បី​ឱ្យ​ពួក​គេ​យកចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺ​ ការ​សូក​ប៉ាន់​តុលា​ការ​ជា​ដើម ។ល។

ផែន​ទី​ខាង​ក្រោម​បង្ហាញអំពីកម្រិត​អំពើ​ពុក​រលួយ​នៃ​ប្រ​ទេស​និមួយៗ​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០១២ ។



អត្ថបទ: KSN, Ref: Global Fund, Transparency International, The Rich, Wikipedia

ក្តាមចម្លែក​មានភ្នែក​៣

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ក្តាម​មួយ​ដ៏​ចម្លែក​គឺ​ក្តាម​នោះ​មាន​ភ្នែក​ដល់​ទៅ​៣​ ដូច​ជា​ត្រី​ម៉្យាង​ដែល​គេ​បង្កើត​ឡើង​នៅ​ក្នុង​ភាព​យន្ត​ដោយ​ហៅ​ថា​Mutant fish (គឺ​ត្រី​ដែល​កែ​ប្រែ​ទ្រង់​ទ្រាយ​របស់​វា​)​ ដោយ​សារ​វា​ប៉ះពាល់​នឹង​ឥទ្ធិ​ពល​នុយក្លេអ៊ែរ​ ។ ផ្ទុយ​ពីត្រី​ភ្នៃក​៣​នេះ​ក្តាមចម្លែក​ដែល​រស់​នៅ​ក្នុង​ទឹក​សាប​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​ជា​ការ​រួម​ផ្សំ​គ្នា​នៃ​ក្តាម​២​ ដែល​ជា​ក្តាម​ភ្លោះ ។ ក្តាម​មួយ​ទៀត​មិនមាន​រូប​រាង​អ្វី​ទេ​គ្រាន់​តែ​ជា​ភាគ​ផ្សំ​នៃ​ក្បាល​តែ​ប៉ុណ្ណោះ។ លោក​ Gerhard Scholtz នៅ​សកល​វិទ្យា​ល័យ​ Humboldt នៃប្រ​ទេស​អាល្លឺ​ម៉ង់ បាន​រក​ឃើញ​ក្តាម​នេះ​ក្នុង​បឹង​ Hoteo នៃ​ប្រទេស​ New Zealand តាំង​ពីឆ្នាំ​២០០៧​ មក​ម៉្លេះ ។ ក្រៅ​ពី​ភ្នែក​៣​ដ៏​ចម្លែក​របស់​វា​​នៅ​មាន​ចំណុច​ពិ​សេស​មួយ​ទៀត​គឺ​នៅ​លើ​ខ្នង​របស់​វា​​មាន​សរី​រាង្គ​មួយ​ដុះ​ចេញ​មក​ដូច​ជា​អង់​តែន​ ។ ពីមុន​មក​គេ​មិន​ដែល​ឃើញ​សត្វ​ណា​មាន​លក្ខណៈចម្លែក​ដូច​នេះ​ឡើយ ។​

នៅ​ពេល​ដែល​លោក​ Scholtz និង​សហការី​របស់​គាត់ពិនិត្យ​ក្តាម​នេះ​យ៉ាង​ហ្មត់​ចត់​គាត់​បាន​ឃើញ​ថា​ក្តាម​នេះ​ក៏មាន​ខួរ​ក្បាល​មិន​ប្រ​ក្រ​តីដែរ​គឺ​ខួរ​ក្បាល​របស់​វា​តូច​ហើយ​មាន​រូប​រាង​មិន​ធម្ម​តា ។ លោក​ Scholtz បាន​សន្និដ្ឋាន​ថា​ក្តាម​នេះ​ពិត​ជា​កើត​ឡើង​ដោយ​សារ​ការ​ផ្សំ​គ្នា​នៃ​ក្តាម​២​ (ក្តាម​ភ្លោះ) ។ យោង​តាម​ទ្រឹស្តី​នេះ​ក្តាម​ភ្លោះ​​ដែល​មាន​ក្បាល​ជាប់​គ្នា​នេះ​មាន​ភ្នែក​បន្ថែម​១គូ​ទៀត​បន្ថែម​លើ​ភ្នែក​២​ធម្មតា​របស់​វា​ ។ ភ្នែក១នៅ​ខាង​មុខដែល​ស្ថិត​ចន្លោះ​ភ្នែ​ក​១គូ​ធម្មតា​វិវត្ត​តាម​ធម្មតា​ចំណែក​ឯ​ភ្នែក​មួយ​ទៀត​​ត្រូវ​រុញ​ច្រាន​ទៅ​ខាង​ក្រោយ​ហើយ​ប្រែ​ក្លាយ​ទៅ​ជា​អង់​តែន​មួយ​ ប៉ុន្តែ​ភ្នែក​ទី៤​នេះ​ខូច​មុខ​ងារ​របស់​វា​គឺ​មិន​អាច​មើល​ឃើញ​ទេ ។ សរុប​មក​ក្តាម​នេះ​មាន​ភ្នែក​៣​អាច​ប្រើ​ការ​បាន​ ។

អត្ថ​បទ: KSN, Ref: New Scientist

ប្រទេសទាំង១០​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​

គ្រោះថ្នាក់ចរាចរណ៍​មួយ​នៅកម្ពុជាដែល​បង្កឱ្យ​មនុស្ស​ស្លាប់
នៅ​ប្រទេស​កម្ពុជា​នរណា​ក៏​ដឹង​ដែរ​ថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​មាន​រាល់​ថ្ងៃ​​និង​ស្ទើរ​គ្រប់​ទី​កន្លែងដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​​និង​របួស​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ។ យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ជាង​២០០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១០ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​បណ្តា​ល​មក​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូច​ជា​ការ​បើក​បរ​នៅ​ពេល​ស្រ​វឹង​ ការ​បើក​បរ​លើស​ល្បឿន​កំណត់​ ការ​មិន​គោ​រព​ភ្លើង​ស្តុប​និង​ស្លាក​សញ្ញា​ចរាចរណ៍​ជា​ដើម​។ ទោះបី​ជា​មាន​ការ​ប្រឹង​ប្រែង​​ទប់​ស្កាត់​គ្រោះ​ថ្នាក់​នេះ​ពី​បណ្តា​ស្ថា​ប័ន​រដ្ឋ ឯកជន​និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ក្តី​ក៏​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រ​ទេស​កម្ពុជា​មិន​បាន​ថយ​ចុះ​ឡើយ​ ។ ប្រជាជន​ខ្មែរ​ប្រា​កដ​ជា​មាន​ចម្ងល់​ថា​ចុះ​នៅ​ប្រ​ទេស​ដទៃ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដូច​ប្រ​ទេស​យើង​ដែរ​ឫុ​ទេ​? Khmer Science News សូម​លើក​យក​តួ​លេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៃ​ប្រទេស​ចំនួន​១០​ដែល​ស្ថិត​នៅ​លំដាប់​លើគេ​មក​បង្ហាញ​ជូន​​។ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​មនុស្ស​១.៣​លាននាក់​ក្នុង​ពិភពលោក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ប៉ុន្តែ​មាន​ប្រទេស​ចំនួន​១០​ ដែល​បង្ក​ឱ្យ​មាន​ពាក់​កណ្តាលនៃ​ចំនួន​អ្នក​ស្លាប់​នេះ​ គឺលើសពី​៦​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​​។

​                   ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថា្នក់​ចរាចរណ៍ជាមធ្យម​ក្នុង​មួយ​ឆ្នាំ (Washington Post)

១.​​ ប្រទេស​ចិនៈ​ ២២០,០០០នាក់
២.​ ប្រទេស​ឥណ្ឌាៈ​ ១៩០,០០០នាក់
៣.​ ប្រទេសរុស្សីៈ ៣៥,០០០នាក់
៤.​ ប្រទេស​ប្រេស៊ីលៈ ៣៥,០០០នាក់
៥. ប្រទេស​អេហ្ស៊ីបៈ​ ៣១,០០០នាក់
៦.​ ប្រទេសមិកស៊ិកៈ ២២,០០០នាក់
៧. ប្រទេសវៀតណាមៈ ១៤,០០០នាក់
៨. ប្រទេសកេនយ៉ាៈ ១២,០០០នាក់
៩. ប្រទេសទួរគីៈ ១០,០០០នាក់
១០. ប្រទេសកម្ពុជាៈ ១,៧០០​នាក់


ទោះបី​ជា​ប្រទេស​កម្ពុជា​​មាន​ចំនួន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​តិច​ជាង​គេ​ក្នុង​ចំណោម​ប្រ​ទេស​ទាំង​១០​ក៏​ដោយ​ ក៏​ប៉ុន្តែ​បើ​យើង​ប្រៀប​ធៀប​ជា​មួយ​នឹង​ចំនួន​ប្រ​ជា​ជន​យើង​ឃើញ​ថា​ប្រទេស​យើង​មាន​ចំនួន​ប្រ​ជា​ជន​តិច​ជាង​គេ​ដូច​ច្នេះ​បើ​គិត​អ​ត្រា​ស្លា​ប់​ជា​ភាគ​រយ​ឫ​ជា​អត្រា​ស្លាប់​លើ​១០០,០០០​គឺ​ប្រ​ទេស​យើង​មាន​អត្រា​ស្លាប់​មិន​ទាប​ជាង​គេ​ប៉ុន្មាន​ទេ។ យោង​តាម​ប្រភព​ពត៌​មាន​Charts Bin អត្រា​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ប្រ​ទេស​នៅ​ឆ្នាំ​២០០៧​​មាន​ដូច​ត​ទៅៈ

១. ប្រទេស​Eritrea: ៤៨.៤នាក់​លើ​១០០,០០០ (០.០៤៨%)
២. ប្រទេស​អេ​ហ្ស៊ីបៈ ៤១.៦នាក់​លើ​១០០,០០០ (០.០៤១%)
៣. ប្រទេស​Libyan Arab Jamahiraya: ៤០.៥នាក់លើ១០០,០០០ (០.០៤០%)
៤. ប្រទេស​អាហ្វហ្គានីស្ថានៈ ៣៩នាក់​លើ១០០,០០០ (០.០៣៩%)
៥. ប្រទេសអ៊ីរ៉ាក់ៈ ៣៨.១នាក់លើ១០០,០០០ (០.០៣៨%)
៦. ប្រទេសNiger: ៣៧.៧នាក់លើ​១០០,០០០ (០.០៣៧%)
៧. ប្រទេស​អង់ហ្គោឡាៈ ៣៧.៧នាក់លើ១០០,០០០ (០.០៣៧%)
៨. ប្រទេស United Arab Emirates: ៣៧.១នាក់លើ​១០០,០០០នាក់ (០.០៣៧%)
៩. ប្រទេស​អ៊ីរ៉ង់ៈ ៣៥.៨នាក់​លើ​១០០,០០០ (០.០៣៥%)
១០. ប្រទេសកម្ពុជាៈ ១២.១នាក់លើ១០០,០០០ (០.០១២%)



សូមបញ្ជាក់​ថា​ប្រ​ទេស​កម្ពុជា​មិន​ជា​ប់​ចំណាត់​ថ្នាក់​លើ​គេ​ក្នុង​ចំណោម​ប្រ​ទេស​ទាំង​១០​ដែល​មាន​​​អត្រា​ស្លាប់​ខ្ពស់​ជាង​គេ​នោះ​ទេ​ ប៉ុន្តែ​យើង​សូម​លើក​យក​តួ​លេខ​មក​បង្ហាញ​ដើម្បី​ឱ្យ​អ្នក​អាន​បាន​ប្រៀប​ធៀប​ជាមួយ​ប្រ​ទេស​ដ​ទៃ​ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ប្រទេស​កម្ពុ​ជា​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ប្រ​ទេស​ទាំង​១០​ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ច្រើន​ជាង​គេ​ដែរ​ ។ ​ដូច្នេះមាន​តែ​ប្រ​ជាជន​ខ្មែរ​យើង​ទាំង​អស់​គ្នា​ទេ​​ដែល​​ត្រូវរួមគ្នា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន ដើម្បី​កុំ​ឱ្យ​ជាប់​ចំណាត់​ថ្នាក់​នៅក្នុង​ប្រ​ទេស​ទាំង​១០​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​នេះ​ត​ទៅ​ទៀត ។

អត្ថ​បទ: KSN Team, Ref: Washington Post, WHO and Charts Bin





ទឹកកកបូរាណបង្ហាញអំពីលក្ខខ័ណ្ឌអាកាសធាតុក្នុងសម័យកាលដ៏យូរលង់

ក្រុម​អ្នក​ស្រាវ​ជ្រាវ​សង្ឃឹមថា​ការរក​ឃើញទឹកកក​បូ​រាណ​នៅ​ឧបទ្វីប​អង់​តាក់ទិក​​នឹង​នាំ​ឱ្យ​ពួក​គេ​រក​ឃើញ​ពត៌​មាន​ដ៏​ជាក់​លាក់អំ​ពី​កម្រិត​កាបោន​ឌី​អុក​ស៊ីត​​ដែល​កើត​មាន​នៅ​ក្នុង​យុគ​សម័យ​ទឹក​កក​ជា​ច្រើន​ដង​នៅ​លើ​ផែន​ដី ។ ​ក្រុម​អ្នក​វិ​ទ្យា​សាស្ត្រ​រួម​ទាំង​លោក​Tas van Ommen ដែល​មក​ពី​ Hobart-based Australian Antarctic Division​ និយាយ​ថា​ពួក​គេ​រក​ឃើញ​ផ្ទាំង​ទឹកកក​ដែល​មាន​អាយុ​១.៥​លាន​ឆ្នាំ​មុន​ គឺ​មាន​រយៈ​ពេល​ប្រ​ហែល​២​ដង​បើ​ប្រៀប​ធៀ​ប​ទៅ​នឹង​យុគ​សម័យ​ទឹក​កក​កន្លង​មក​នា​៨​សែន​ឆ្នាំ​មុន ។​​នៅ​ក្នុង​ទស្ស​នាវ​ត្តី​The Climate of the Past បាន​សរសេរ​ថា​​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​​ទឹក​កក​ដែល​មាន​អាយុ​យូរ​លង់​មក​ហើយ​នេះ​នៅតំបន់​មួយ​នៅ​ប៉ែក​ខាង​កើត​នៃឧប​ទ្វីប​អង់​តាក់​ទិក​​​ដែល​ស្ថិត​នៅ​ជម្រៅ​ប្រ​ហែល​​២​.៥គម​ ពី​ផ្ទៃទឹកកក​ខាង​លើ​ ។ Dr. Van Ommen និយាយ​ថា​ការ​រក​ឃើញ​ទឹក​កក​នេះ​គឺ​ជា​គន្លឹះ​មួយ​យ៉ាង​សំខាន់​​ដែល​​អាច​ឱ្យ​យើង​រក​ឃើញ​កម្រិត​នៃ​កាបោន​ឌី​អុក​ស៊ីត​នា​​សម័យ​នោះ​ ( សូម​បញ្ជាក់​ថា​កម្រិត​​នៃ​កា​បោន​ឌី​អុក​ស៊ីត​​អាច​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​កំណត់​អា​យុ​កាល​នៃ​វត្ថុ​ផ្សេងៗ​បាន​)។

​Dr. Van Ommen បាន​បន្ថែម​ទៀត​ថា«យុគ​សម័យ​ទឹក​កក​បាន​កើត​ឡើង​នៅ​លើ​ផែន​ដី​នា​៩​សែន​ឆ្នាំ​មុន​ ហើយ​ក៏​បាន​បាត់​ទៅ​វិញ​និង​កើត​មាន​ម្តង​ទៀត​​ឆ្លាស់​គ្នា​ជា​ទៀង​ទាត់​ក្នុង​​រយៈ​ពេល​១​សែន​ឆ្នាំ​ម្តង​ ។ ប៉ុន្តែមុន​សម័យ​កាល​នោះ​វដ្ត​នៃ​យុគ​ទឹក​កក​មាន​រយៈ​ពេល​​តែ​៤ម៉ឺន​ឆ្នាំ​ទេ​ ។ ដោយ​មាន​ការ​យល់​ដឹង​​យ៉ាង​ច្បាស់​លាស់​អំពី​​ផល​ប៉ះ​ពាល់​​របស់កា​បោន​ឌី​អុក​ស៊ីត​នេះ​​ចំ​ពោះ​អាកាស​ធាតុ​ យើង​អាច​​និយា​យ​បាន​ថា​ការ​ផ្លាស់​ប្តូ​រ​អាកាស​ធាតុ​នៅ​លើ​ផែ​ន​ដី​ស្ថិត​នៅ​យូរ​អង្វែង​ត​ទៅ​ទៀត​​»។

ទស្ស​នាវត្តី​​The Climate of the Past បាន​សរសេរ​ទៀត​ថា​«​ការ​រក​ឃើញ​ផ្ទាំង​ទឹក​កក​ដែល​មាន​អា​យុ​១.៥​លាន​ឆ្នាំ​នេះ​ធ្វើ​ឱ្យ​អ្នក​វិ​ទ្យា​សាស្រ្ត​ដឹង​ថា​​យុគ​សម័យ​ទឹក​កក​នៅ​លើ​ផែន​ដី​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​កើន​រយៈ​ពេល​២​ដង​​​ក្នុង​កំឡុង​ពេល​​៩​សែន​​ទៅ​​១.២​លាន​ឆ្នាំ​កន្លង​មក ។

អត្ថបទ: KSN, Ref: The Sydney Morning Herald 

ដំណេករបស់មនុស្សមានការទាក់ទងជាមួយនឹងព្រះច័ន្ទ

របាយការណ៍​មួយរបស់​ទស្ស​នាវ​ត្តី​ Current Biology បាន​បង្ហាញ​ភស្តុ​តាង​ដែល​មាន​លក្ខ​ណៈ​វិទ្យា​សាស្ត្រ​ថា​ ជីវិត​មនុស្ស​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ដំណើរ​របស់​ព្រះ​ច័ន្ទ ។​​ លោក​ Christian Cajochen ដែល​ជា​អ្នក​សរសេរ​របាយ​ការណ៍​នេះ​បាន​និ​យាយ​ថា​«វដ្ត​របស់​ព្រះ​ច័ន្ទ​(ខ្នើត​ រនោច​)​ មាន​ឥទ្ធិពល​ទៅ​លើ​ដំណេក​របស់​មនុស្ស ទោះ​បី​ជា​ពួក​គេ​មិន​បាន​ឃើញ​ព្រះ​ច័ន្ធ​ឫុ​ដឹង​​អំពី​ខ្នើត​ រនោច​ក្តី​ ។ ក្នុង​ពេល​សិក្សា​ស្រាវ​ជ្រាវ​

ភ្នំភ្លើងដែលគ្រោះថ្នាក់ជាងគេនៅលើលោក

ភ្នំភ្លើង Mauna Loa កោះហាវ៉ៃ
ភ្នំភ្លើងSakurajima ដែល​កាលពី​មុន​វា​គ្រាន់​តែ​ជា​កោះមួយ​តែ​ប៉ុណ្ណោះ​តែ​ឥឡូវ​នេះ​វា ​បាន​ភ្ជាប់​ខ្លួនវា​ទៅ​នឹង​ដីគោក​ទៅ​ហើយ​ ជាភ្នំ​ភ្លើង​ដែល​ផ្ទុះ​ញឹក​ញាប់​ជាង​គេ​បំផុត​នៅ​ប្រ​ទេស​ជប៉ុន​ ។ ការផ្ទុះភ្នំ​ភ្លើង​នេះ​រួមទាំង​ការ​ផ្ទុះ​ធំៗ​និង​ការ​ផ្ទុះ​តូចៗ​មាន​ដល់​ទៅ​រាប់​ពាន់​ដង​ក្នុង​មួយ​ឆ្នាំៗ ។ ទី​ក្រុង​ Kagoshima មាន ប្រជា​ជន​រស់​នៅ​ប្រហែល​៧០០​០០០នាក់ ហើយ​ស្ថិត​នៅ​តែ​2-3 គម​ប៉ុណ្ណោះ​ពីភ្នំ​ភ្លើង​នេះ ។

ផ្កាយរណបGOCE បានធ្លាក់មកដល់ផែនដី


ផ្កាយរណបGOCE បានធ្លាក់នៅកោះFalkland
កាលពីសប្តាហ៍មុន​ Khmer Science News (KSN) បាន​ចុះ​ផ្សាយ​អំពីផ្កាយ​រណប​GOCE របស់​សហភាពអឺរ៉ុប​ដែលអស់​ប្រេង​ឥន្ទនៈ​ហើយ​​កំពុងតែធ្លាក់​ចុះ​មក​កាន់​ផែន​ដី​វិញ នៅ​ពេល​នេះ​យើង​បាន​ទទួល​ដំណឹង​តាម​រយៈ​BBC News ថា​វាបានធ្លាក់​មក​ដល់​ផែនដី​វិញ​ហើយ​ដោយមិនបង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​ឫុទ្រព្យសម្បត្តិ​អ្វី​ឡើយ ។ លោក​Bill Chater ដែល​ជា​អ្នក​ស្រុក​នៅ​កោះ​Falkland (ស្ថិត​នៅក្នុង​សមុទ្រអាត្លង់ទិក​ក្បែរ​ប្រទេស​​អា​ហ្ស​ង់ទីន)​ បាន​មើល​ឃើញទិដ្ឋ​ភាព​នៃការ​ធ្លាក់​ចុះ​នេះ​ព្រម​ទាំង​បាន​ថត​រូប​ទុក​ទៀត​ផង​ នៅ​ពេល​ដែល​គាត់​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​មើល​សត្វ​Penguins ។​ លោក​Bill Chater បានរៀប​រាប់​ប្រាប់​អ្នក​សារ​

ផ្កាយដុះកន្ទុយ ISON បញ្ចេញពន្លឺក្នុងសប្តាហ៍ទី២នៃខែវិឆ្ឆិកានេះ

ផ្កាយដុះកន្ទុយ ISON 
នៅដើម​ខែវិច្ឆិកា​គេ​អាច​មើល​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​ ISON នេះ​ដោយប្រើកែវឆ្លុះជំនួយ ប៉ុន្តែ​ចាប់ពី​សប្តាហ៍នេះ​ទៅ​ ផ្កាយដុះកន្ទុយ មួយ​នេះ​បញ្ចេញ​ពន្លឺ​យ៉ាង​ច្បាស់​ដែល​អាច ឱ្យ​ យើង​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន​នៅ ពេល​យប់​។ ចំណែក​ឯ​ព្រះ​ច័ន្ទ​វិញ​ក៏មិន​មែន​ជា​បញ្ហា​ដល់​ការ​មើល​ផ្កាយ​នេះ​ដែរ​ដោយ​សារ​វាស្ថិត​នៅ​តំ​បន់​ឆ្ងាយ​ពី​គ្នា​ ។ នៅចុងខែ​វិច្ឆិកា​នេះ​អ្នក​​​មានពេលកាន់​តែ​តិច​ក្នុង​ការ​មើល​ផ្កាយ​ដុះ​កន្ទុយ​មួយនេះ​នៅមុន​ពេល​ព្រះ​អា​ទិត្យ​រះ ដោយ​សារ​វា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ព្រះ​អា​ទិត្យ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកានេះ ។ នៅ​ថ្ងៃ​ទី៨​ ខែវិច្ឆិកា​ ផ្កាយដុះកន្ទុយ ISON រះ​៣ម៉ោង​និង​៤៤​នាទី​មុន​ព្រះ​អា​ទិត្យ​រះ

អ្នកវិទ្យាសាស្ត្រអាមេរិកបង្ហាញអំពីរបកគំហើញនៃថ្នាំបង្ការជំងឺអេដស៍

អស់ជាង៣ទសវត្សរ៍​មកហើយដែល​ជំងឺអេដស៍​បានគម្រាម​កំហែង​ពិភពលោក​ដោយបានសម្លាប់ជីវិតមនុស្សអស់៣៦​លាន​នាក់​ ។ ក្រៅពីនោះមនុស្ស៣៥​លាននាក់​ទៀត​រស់នៅ​ដោយ​មានផ្ទុកមេរោគអេដស៍ ។ នៅប្រទេសកម្ពុជា​អ្នក​ជំងឺ​អេដស៍ទី១​បានរកឃើញ​នៅឆ្នាំ​១៩៩១ ចាប់ពីពេលនោះមក​អត្រា​ (Prevalence) នៃអ្នកផ្ទុកមេរោគមេរោគ​អេដស៍មានការ​កើនឡើង​យ៉ាងឆាប់រហ័ស​ដល់ទៅ​៣%​ ។ មានមនុស្សរាប់​ម៉ឺន​នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតមានផ្ទុកមេរោគអេដស៍​។​ជំងឺនេះបានបន្សល់នូវផលវិបាកយ៉ាងធ្ងន់​ធ្ងរ​ក្នុង​សង្គម​ដូចជា​ស្ត្រីមេម៉ាយ កុមារ​កំ​ព្រា​ និង​ការចំណាយថវិកា​ជាតិ​យ៉ាង​ច្រើន​ដើម្បី​ព្យា​បាល​និង​ការពារជំងឺ​នេះ​ ។  ពិភពលោក​បានរង់​ចាំ​ដោយអន្ទះសារ​ចំពោះវិ​ធានការណ៍​ដ៏​ជាក់​លាក់​មួយ​ដែល​អាច​បំបាត់ជំងឺដ៏កំណាច​នេះពីពិភពលោក​ ។

ថ្មី​ៗនេះ​គេបានទទួលពត៌មានដ៏គួរឱ្យរីករាយអំពីលទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​រកថ្នាំ​បង្ការ​ជំងឺ​អេដស៍ក្នុង​រយៈ​ពេលជាង​៣០​ឆ្នាំ​មក​ហើយ​ ។ ការធ្វើសន្និសីទអន្តរជាតិស្តីអំពីថ្នាំបង្ការ​ជំងឺ​អេដស៍ក្នុងឆ្នាំ២០១៣​ នាទីក្រុង​Barcelona ប្រទេសអេស្បាញ​

ចៅហ្វាយនាយមិនល្អនាំឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ

អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ​Ohio នៃ​សហរដ្ឋ​អា​មេរិក​​បានចុះ​ផ្សាយ​នៅក្នុង​ទស្ស​នាវ​ត្តី​ The National Academy of Sciences ថា​«​ទីកន្លែង​ការងារ​ដែលពោរពេញទៅ ដោយ ភាពតានតឹង​(Stress) នឹងបណ្តាល​ឱ្យមានការប្រែប្រួល​ប្រព័ន្ធ​ការពារ​រាងកាយ​យ៉ាង​ខ្លាំ​ង​ ហើយវាធ្វើឱ្យប៉ះ​ពាល់​ដល់សុខ​ភាពរបស់អ្នកធ្វើការនោះ​» ។ ការ​សិក្សា​របស់លោក​ John Sheridan បានបង្ហាញថា​ទោះបី​ជាផ្នែកសុខភាព​រវាង​ផ្លូវ​ចិត្ត​និង​រាង កាយ​មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធក៏​

ព្រៃអត្តឃាត​​​​ Aokigahara

ព្រៃដ៏គួរឱ្យភ័យខ្លាចជាងគេហើយ​ជាប់​ចំ ណាត់​ថ្នាក់នៅក្នុង​តំបន់​ទាំង១០​ដែលគួរ អោយខ្លាច​បំផុតនៅ​ក្នុងលោក (Top 10 scariest places on Earth) និងជាប់​ចំណាត់​ថ្នាក់​នៅក្នុង​តំបន់អាថ៌​កំ​បាំងជាងគេទាំង​១០​ នៅលើ​លោក​ (10 of the most mysterious places on Earth) គឺ​ព្រៃ​​Aokigahara ។ ព្រៃAokigahara​ ស្ថិតនៅ ជើងភ្នំ​​Fuji នៃប្រទេសជប៉ុន ។ មានអ្នកខ្លះ ហៅព្រៃ​នេះ​ថាជា​កន្លែងដ៏ល្អបំផុតសម្រាប់​ស្លាប់ ហើយព្រៃ​នេះជាកន្លែងដែលមាន ភាព ល្បីល្បាញទី២លើ​លោកក្នុង​ការឆក់ យក​ជីវិតមនុស្ស ។ ដោយ​ស្ថិត នៅ​លើផ្ទៃ ដី៣៥០០ហិកតា​ និងមានដើមឈើ​ក្រាស់ ឃ្មឹក​​ ព្រៃAokigahara ធ្វើអោយមនុស្សងាយ នឹង​វង្វេងផ្លូវ​ជាទីបំផុត​។​ ចាប់ពីទសវត្សរ៍ឆ្នាំ

ការផ្ទុះភ្នំភ្លើងដ៏ចម្លែកមួយ

កាលពីដើមខែមករា ឆ្នាំ​២០១៣នេះ ភ្នំ ភ្លើងឈ្មោះ​Sakurajima ដែលស្ថិតនៅ ប៉ែកខាងត្បូងនៃ​ប្រទេស​ជប៉ុនបានផ្ទុះ ឡើង ។ ពពុះម៉ាក់ម៉ា​ដែល​កំពុង​តែ​មាន កម្តៅយ៉ាងខ្លាំងនោះ​បានជះ​ពន្លឺ​និងផ្ទុះ​ឡើង​យ៉ាងខ្លាំងចេញ​ជាវត្ថុរាវហូរស្រោច មកលើផែនដី​។ ចំណុច​គួរ​អោយ​កត់​សម្គាល់​នៅក្នុង​រូប​ភាពគឺ​ជា​ផ្លេក​បន្ទោរ​ដែលកើត​មាននៅ​កំពូលភ្នំ​ Sakurajima នៅ​ចំ​ពេល​ភ្នំ​ភ្លើង​កំពុងតែផ្ទុះ​ ។ ការមាន ផ្លេកបន្ទោរនៅ​ពេល​មានព្យុះភ្លៀង​គឺជា

ការពិតអំពី UFO-Alien (ភាគទី៥)

នៅក្នុងការផ្សាយមុនៗមិត្តអ្នកអានបាន​ ឃើញ​រួចមកហើយអំពី​ការពិតរបស់ UFO-Alien ភាគទី​១ ភាគទី២ ភាគទី៣ និង​ ភាគទី៤ នៅក្នុងភាគ​ទី​៥នេះយើងនឹង បង្ហាញអំពីករណីផ្សេងៗទៀត​ដែលមនុស្ស បានជួបUFO-Alien ដោយផ្ទាល់​៖​
រឿងរ៉ាវនេះ បានកើតឡើងនាឆ្នាំ១៩៩៦​នាភូមិ​Kashtim សហព័ន្ធរុស្សី ។​ វាគឺជាការ បង្ខិតបង្ខំ​មួយអោយទទួលយកសាកសព របស់Alien មួយនៅសហព័ន្ធរុស្សី ។ ស្ត្រីចំ ណាស់ម្នាក់​ដែលរស់នៅភូមិ​​Kashtim បាន ប្រទះឃើញ​សត្វ​ចម្លែក​តូច​មួយ​នៅជិត​ភ្នំ​

ការPrint រូបភាពថ្លើមជាលក្ខណៈ3D ត្រួសត្រាយផ្លូវក្នុងការផលិតសរីរាង្គ

បច្ចុប្បន្ននេះមានមនុស្សប្រមាណ១ម៉ឺននាក់​ស្លាបជារៀងរាល់ឆ្នាំដោយសារជម្ងឺថ្លើម ។ អ្នក​ដែលមានជម្ងឺថ្លើមដែលមិន​អាចព្យា បាល ជាគឺ​ត្រូវការអោយមានការផ្លាស់ប្តូរ ថ្លើមដោយយក​ថ្លើមអ្នកដទៃមកជំនួស ប៉ុន្តែ លទ្ធភាពនៃការធ្វើ​របៀបនេះគឺមានតិចតួច នៅឡើយ ។ ជាទូទៅ​មនុស្សដែលមានជំងឺ ថ្លើមហើយធ្វើអោយថ្លើម​ខូចគឺបណ្តាលមកពី ជំងឺរលាកថ្លើមប្រភេទB ជំងឺ​រលាកថ្លើមប្រ ភេទ C និងមហារីកថ្លើមជា​ដើម។ អ្នកដែល មាន ថ្លើមរឹងក្រិនហើយនឹង​វិវត្ត​ទៅរកការ

ផ្កាយរណបមួយកំពុងធ្លាក់មកលើផែនដី

ផ្កាយរណបដែលកំពុងធ្លាក់មកលើផែនដី
តាមប្រភពពត៌មានCNN បានប្រាប់អោយ​ ដឹង​ថាផ្កាយរណបរបស់អឺរុបដែលអស់ប្រេង​ឥន្ទនៈកំពុងតែធ្លាក់មកលើផែដីវិញក្នុង​រយៈ​២​ទៅ៣ថ្ងៃខាងមុខនេះ ។ ផ្កាយរណបដែល មាន​ទម្ងន់900 Kg នេះនឹងបំបែកខ្លួនជា បំណែក​ តូច​ៗ​មុននឹងធ្លាក់មកលើផ្ផែនដី ។​គ្មាននរណា​ដឹងថាតើបំណែកផ្កាយរណប នោះធ្លាក់ នៅទី​ណាពិតប្រាកដ និងពេល ណា​ពិតប្រាកដទេ​ប៉ុន្តែ​ទីភ្នាក់ងារអវកាស របស់សភាពអឺរ៉ុប​បាន​និយាយថាបំណែកនៃ ផ្កាយរណបនេះទំនង​​ជា​ធ្លាក់នៅក្នុងសមុទ្រ ឫនៅតំបន់ដែលមានប្រ​ជា​ជនរស់នៅតិច

អាថ៌កំបាំងនៃតំបន់ត្រីកោណ​ Bermuda

តំបន់ត្រីកោណBermuda
តំបន់ត្រីកោណ Bermuda ស្ថិតនៅក្នុងមហា​សមុទ្រអាត្លង់ទិក ហើយនៅចន្លោះចំណុច៣​គឺ​កោះBermuda, Puerto Ricoនិងរដ្ឋ Florida សហ​រដ្ឋអាមេរិក (សូមមើលផែនទី) ។ ដោយ សារ​ វា​ស្ថិតនៅចន្លោះចំណុចគោលទាំង៣ នេះទើប​គេហៅតំបន់នោះថា ត្រីកោណ Bermuda ។ ​

រឿងរ៉ាវចាប់ផ្តើមឡើងជាមួយនឹងយន្តហោះ​ចម្បាំង៥គ្រឿងដែលបានចាកចេញពីរដ្ឋ Florida នៅថ្ងៃទី​ ៥​ ធ្នូ​ ១៩៤៥ ក្នុងហ្វឹកហាត់​

តើពេលណាទើបiPhone 6 ចេញអោយប្រើប្រាស់?

រូបភាព​iPhone 6 ដែលស្ថិតក្នុងក្តីស្រមៃនៅឡើយ
កាលពីខែកញ្ញា២០១៣​កន្លងទៅនេះក្រុម ហ៊ុន​​Apple បានបញ្ចេញផលិតផលថ្មីបំផុត របស់​​ ខ្លួន​គឺ iPhone 5s និង​ iPhone 5c ដែលធ្វើអោយអ្នកនិ​យមទូរស័ព្ទ iPhone ជាច្រើនបានទិញយកមក​ប្រើប្រាស់ ។      អ្នកដែលជាប់ចិត្តនឹងទូរស័ព្ទ iPhone កំពុងតែ​ស្រមៃថាតើពេលណាទើបក្រុមហ៊ុន Apple បញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីមក​ ទៀត ។   ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះមួយ នេះ​បាន​បង្ហើបអោយដឹងថាខ្លួននឹងបញ្ចេញ ផលិត​ផល​ថ្មីដែលមានឈ្មោះថា iPhone 6

ការពិតអំពី​​UFO-Alien (ភាគទី៤)

រូបភាពUFO ថតបាននៅថ្ងៃទី០៥.០៧.១២
លោកPhillip Spencer ជាប៉ូលីសនៅទីក្រុងឡុងនៃប្រទេសអង់​​​     គ្លេស បានផ្លាស់ប្តូរទីលំនៅទៅ Ilkley Moor ក្រោយពីបានលា​ឈប់ពីការងាររបស់គាត់ ។ នៅពេលគាត់កំពុងថតរូបភាពនៃទឹក​បឹងគាត់បានព្ញសូរសម្លេងចម្លែក និងឃើញសត្វមួយតូចពណ៌​​​បៃ​តងដែលមានកម្ពស់១ម៉ែត្រ២តឹក ។​ គាត់បានបាញ់សត្វនោះ សត្វនោះបែរក្រោយហើយលើកដៃម្ខាងគ្រវីលា ហើយរត់គេច​យ៉ាងរហ័សដែលមានល្បឿនលឿនជាងមនុស្ស ។ គាត់បានរត់​ដេញតាមសត្វចម្លែក ហើយក៏បានប្រទះឃើញថាស់ហោះពណ៌​ប្រាក់ដ៏ធំមួយហោះចេញទៅ ហើយចូលក្នុងពពកយ៉ាងលឿន​បាត់ស្រមោលតែម្តង ។​ គាត់បានយល់ថាសម្លេងចម្លែកនោះគឺ​ចេញមកពីថាសហោះនេះយ៉ាងពិតប្រាកដ ។ គាត់បានវង្វេង​ផ្លូវ​ជាង២ម៉ោងដោយសារតែត្រីវិស័យរបស់គាត់មានដំណើរការ​ខុស​

ក្រុមហ៊ុន Lockheed Martin កំពុងផលិតយន្តហោះស៊ើបការល្បឿនលឿន

ក្រុមហ៊ុន Lockheed Martin ដែលជាក្រុម ហ៊ុនផលិតយន្តហោះ និងយានអវកាស របស់ អាមេ រិក កំពុងតែមានផែនការផលិត យន្តហោះស៊ើបការដែលមានល្បឿនលឿន ជាងសម្លេង(Hypersonic)មួយមានឈ្មោះ ថា SR-72 ។ យន្តហោះប្រភេទថ្មីត្រូវបានគេ រំពឹង ថានឹងត្រូវយកមកជំនួសយន្តហោះ SR-71 Balckbird ដែលមានល្បឿនលឿន ជាងសម្លេងដែរហើយបានប្រើប្រាស់ក្នុង សង្គ្រាមត្រជាក់ក្នុងពេលកន្លងទៅ ។ យន្ត ហោះស៊ើបការប្រភេទ SR-71 Balckbird

ក្រុមហ៊ុន Google បញ្ចេញទូរស័ព្ទប្រភេទថ្មី Nexus 5

កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះក្រុមហ៊ុនGoogle បានបញ្ចេញ ទូរស័ព្ទប្រភេទថ្មីមួយគឺទូរស័ព្ទ Nexus 5​ ដែលប្រតិ​បត្តិការ ដោយ កម្មវិធី Android 4.4 ឫត្រូវបានគេហៅថា​ Kit Kat ។ទូរស័ព្ទ Nexus 5​​​​​​​​​​​​ គឺជាគូប្រជែងជាមួយនឹង​ ​Samsung Galaxy S4 Sony Xperia Z និង​ HTC One ។ ឧបករណ៍ដែលមានឈ្មោះNexus គឺជាផលិតផលដ៏ ថ្មីបំផុតរបស់ក្រុមហ៊ុនGoogle ហើយប្រើកម្មវិធី​ Android និងអាចប្រើ ប្រាស់បាន​ ដោយមិនបាច់មានកិច្ចសន្យា ។ ទូរស័ព្ទ​ Nexus 5 ត្រូវ បានផលិតដោយក្រុមហ៊ុនLG ដែលអាច​ប្រើប្រាស់បានជា មួយ ស៊ីមកាតគ្រប់ប្រភេទ ។ ទូរស័ព្ទនេះមានប្រវែង៥អ៊ីង​ មានកម្រាស់ ស្តើង​ជាង និងស្រាលជាងទូរស័ព្ទ Nexus ជំនាន់មុនៗ។ មិនត្រឹមតែ

គម្រោងMars One (ភាគទី៣)

លោក Lansdorp ដែលជាអ្នក​គ្រប់គ្រង     គម្រោង Mars One បានបញ្ជាក់ថាប្រាក់   ចំណូលបាន​មក ពីការទិញសំបុត្រទៅកាន់​ ​​ ភពអង្គារនាឆ្នាំ២០២៣​នេះ គឺមានច្រើនអនេក គាត់នឹងធ្វើការផ្សព្វផ្សាយ​តាម ទូរទស្សន៍ ។ លោក Lansdorp បន្ថែមថា​គម្រោងនេះនឹងរក  បានប្រាក់៦ពាន់លានដុល្លា​សម្រាប់បញ្ជូន​  មនុស្ស៤នាក់ដំបូងទៅកាន់ភព​
អង្គារនិង​  ទទួលបាន៤ពាំន់លានដុល្លាទៀត​សម្រាប់​  ក្រុមនិមួយៗជាបន្តបន្ទាប់ទៀត ។

អត្ថប្រយោជន៍របស់រមៀតសម្រាប់សុខភាព

រមៀតជាគ្រឿងទេសម៉្យាងដែលប្រជាជនខ្មែរបានប្រើប្រាស់ក្នុង​ការធ្វើម្ហូបមានអោយរសជាតិកាន់តែប្រសើរតាំងពីយូរយារ​ណាស់​មកហើយ ។ ក្រៅពីរសជាតិរបស់វាគេក៏ប្រើប្រាស់ពណ៌​របស់វាដែរដោយសារតែវាមានពណ៌លឿងដូចមាស ។​ គេដាក់វា​ក្នុងសម្លរ ក្នុងម្សៅដែលលាយសម្រាប់ធ្វើបាញ់ឆែវ និងក្នុងបាយ​មាន់ជាដើម ដើម្បីអោយបានពណ៌លឿងល្អ ។ ក្រៅពីប្រទេស​យើងប្រទេសដទៃទៀតនៅលើពិភពលោកក៏គេចេះប្រើរមៀតជា​
គ្រឿងទេសដែរជាពិសេសនៅអាស៊ី ដូចជាប្រទេសឥណ្ឌា ចិនជា​ដើម ។ គេប្រហែលជាមិនបានដឹងអោយបានស៊ីជម្រៅអំពីអត្ថប្រ​
យោជន៍របស់រមៀតនៅឡើយទេ តើរមៀតមានប្រយោជន៍អ្វីខ្លះ​

ការពិតអំពី UFO-Alien (ភាគទី៣)

ជាច្រើនឆ្នាំក្រោយពីព្រឹត្តិការណ៍នោះ មានការជជែកតៗគ្នាអំពីការរកឃើញបំណែក UFO ដែលធ្លាក់នោះដោយក្រុមយោធា ។ ទីតាំងដ៏ធំមួយជាមួយនឹងបំណែកយានអវកាសរបស់មនុស្សក្រីៅភពត្រូវបានគេរកឃើញ ប៉ុន្តែបំណែកទាំងនោះមានលក្ខណៈមិនដូចលោហធាតុនៅលើផែនដីឡើយ ។​ ដូច្នេះយើងឃើញថាទោះបីជាទ្រឹស្តីហាក់ដូចជាមានការប្រឆាំងខ្លះៗក៏ដោយ ក៏ប៉ុន្តែភាពពិតនៃ UFO ត្រូវបានគេរកឃើញយ៉ាងពិតប្រាកដ ។ មានប្រជាជនជាច្រើនបាន

សាលារៀនដែលគួរអោយខ្លាចបំផុត

បច្ចុប្បន្ននេះទោះបីជាវិទ្យាសាស្ត្រមានការ រីកចម្រើនច្រើនហើយក៏ដោយក៏ប៉ុន្តែ  មនុស្សមួយចំនួននីតែមានជំនឿលើអបិយជំនឿដដែល ។ អបិយជំនឿទាំងអស់រួម  មានពិធីផ្សេងៗក្នុងសាសនា ពិធីសែន   ព្រេននានា ពិធីបណ្តេញខ្មោច និងជំនឿ ផ្សេងៗទៀតស្ទើររាប់មិនអស់ ។  មនុស្សមួយចំនួនដែលមានជំនឿលើវិទ្យាសាស្ត្រ និយាយថានៅពេលមនុស្សស្លាប់ទៅគឺ  សូន្យ 

គម្រោងMars One (ភាគ២)


Mars One នឹងបង្ហោះយានអវកាសដែលគ្មាន​​    មនុស្ស​បើក ទៅកាន់ពិភពពណ៌ក្រហម(ភពអង្គារ)នៅឆ្នាំ​ ២០១៦
សូមរំលឹកថាកាលពីថ្ងៃមុន Khmer Science News   (KSN)បានចុះផ្សាយអំពី   គម្រោង Mars One ដែលនឹងត្រូវបញ្ជូន មនុស្ស​ អោយទៅរស់នៅលើភពព្រះអង្គារ នៅឆ្នាំ  ២០២៣ តាមរយៈការទិញសំបុ

ការពិតអំពី UFO-Alien (ភាគ២)

ការជួបប្រទះរបស់លោកKenneth Arnold នៅឆ្នាំ១៩៤៧: នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនាម៉ោង៣រសៀល លោក
Kenneth Arnold គឺជាអ្នកបើកបរយន្តហោះ
ឯកជននិងជាអ្នកលក់ដូរឧបករណ៍ពន្លត់
អគ្គីភ័យម្នាក់នៅIdoha កំពុងបើកបរយន្ត
ហោះលើជ្រលងភ្នំស្វែងរកបំណែកយន្ត
ហោះធ្លាក់ម៉ាកC-46 ដែលអាចបានទទួល
រង្វាន់៥០០០ដុល្លា។ គាត់មិនបានរកឃើញ
បំណែកយន្តហោះដែលធ្លាក់នោះទេ ប៉ុន្តែ
បែរជាប្រទះឃើញពន្លឺភ្លើងភ្លឺចិញ្ចាចដែល