Showing posts with label Technology 2. Show all posts
Showing posts with label Technology 2. Show all posts

តើពេលណាទើបiPhone 6 ចេញអោយប្រើប្រាស់?

រូបភាព​iPhone 6 ដែលស្ថិតក្នុងក្តីស្រមៃនៅឡើយ
កាលពីខែកញ្ញា២០១៣​កន្លងទៅនេះក្រុម ហ៊ុន​​Apple បានបញ្ចេញផលិតផលថ្មីបំផុត របស់​​ ខ្លួន​គឺ iPhone 5s និង​ iPhone 5c ដែលធ្វើអោយអ្នកនិ​យមទូរស័ព្ទ iPhone ជាច្រើនបានទិញយកមក​ប្រើប្រាស់ ។      អ្នកដែលជាប់ចិត្តនឹងទូរស័ព្ទ iPhone កំពុងតែ​ស្រមៃថាតើពេលណាទើបក្រុមហ៊ុន Apple បញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីមក​ ទៀត ។   ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះមួយ នេះ​បាន​បង្ហើបអោយដឹងថាខ្លួននឹងបញ្ចេញ ផលិត​ផល​ថ្មីដែលមានឈ្មោះថា iPhone 6

ក្រុមហ៊ុន Lockheed Martin កំពុងផលិតយន្តហោះស៊ើបការល្បឿនលឿន

ក្រុមហ៊ុន Lockheed Martin ដែលជាក្រុម ហ៊ុនផលិតយន្តហោះ និងយានអវកាស របស់ អាមេ រិក កំពុងតែមានផែនការផលិត យន្តហោះស៊ើបការដែលមានល្បឿនលឿន ជាងសម្លេង(Hypersonic)មួយមានឈ្មោះ ថា SR-72 ។ យន្តហោះប្រភេទថ្មីត្រូវបានគេ រំពឹង ថានឹងត្រូវយកមកជំនួសយន្តហោះ SR-71 Balckbird ដែលមានល្បឿនលឿន ជាងសម្លេងដែរហើយបានប្រើប្រាស់ក្នុង សង្គ្រាមត្រជាក់ក្នុងពេលកន្លងទៅ ។ យន្ត ហោះស៊ើបការប្រភេទ SR-71 Balckbird

ក្រុមហ៊ុន Google បញ្ចេញទូរស័ព្ទប្រភេទថ្មី Nexus 5

កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះក្រុមហ៊ុនGoogle បានបញ្ចេញ ទូរស័ព្ទប្រភេទថ្មីមួយគឺទូរស័ព្ទ Nexus 5​ ដែលប្រតិ​បត្តិការ ដោយ កម្មវិធី Android 4.4 ឫត្រូវបានគេហៅថា​ Kit Kat ។ទូរស័ព្ទ Nexus 5​​​​​​​​​​​​ គឺជាគូប្រជែងជាមួយនឹង​ ​Samsung Galaxy S4 Sony Xperia Z និង​ HTC One ។ ឧបករណ៍ដែលមានឈ្មោះNexus គឺជាផលិតផលដ៏ ថ្មីបំផុតរបស់ក្រុមហ៊ុនGoogle ហើយប្រើកម្មវិធី​ Android និងអាចប្រើ ប្រាស់បាន​ ដោយមិនបាច់មានកិច្ចសន្យា ។ ទូរស័ព្ទ​ Nexus 5 ត្រូវ បានផលិតដោយក្រុមហ៊ុនLG ដែលអាច​ប្រើប្រាស់បានជា មួយ ស៊ីមកាតគ្រប់ប្រភេទ ។ ទូរស័ព្ទនេះមានប្រវែង៥អ៊ីង​ មានកម្រាស់ ស្តើង​ជាង និងស្រាលជាងទូរស័ព្ទ Nexus ជំនាន់មុនៗ។ មិនត្រឹមតែ

ការប្រើប្រាស់ថាមពលខ្យល់នាពេលអនាគត​​​​​​ (The Future of Wind Power)


តម្រូវការថាមពលរបស់មនុស្សមានការ
កើន​ឡើងឥតឈប់ឈរពី១ថ្ងៃ ទៅ១ថ្ងៃ មនុស្សបាន​ប្រើប្រាស់ប្រេងឥន្ធនៈ ឧស្ម័ន
 ដែលមាន ក្នុងដី និងថាមពលពន្លឺព្រះអា
ទិត្យដើម្បីផ្គត់ផ្គង់តម្រូវ​ការថាមពលនេះ ។
ការប្រើប្រាស់ថាមពល ​​​​​ ដែល​​​​បានមកពី
ខ្យល់គឺជាការរួមចំណែកក្នុង ​​​ការបំពេញ
សេចក្តីត្រូវការថាមពល​នៅពេលដែល
ប្រភពប្រេងឥន្ធនៈកាន់តែស្តួចស្តើង
ទៅៗ ។  នៅឆ្នាំ២០១២​ប្រភពថាមពល
ដែលបានពីខ្យល់បានបំពេញបន្ថែមនូវ
សេចក្តីត្រូវការថាមពលនៅសហរដ្ឋ
អាមេរិកជាងថាមពលនានាទាំងអស់ ។
ថាមពលនេះបានផលិតអគ្គិសនីចំនួន៦០
Gigawatts ដែលផ្តល់ថាមពលដល់លំនៅ
ដ្ខានចំនួន១៥លានខ្នង ។ថាមពលដែល
ប្រើខ្យល់នេះបានជំនួសអោយ១.៨%នៃ

ប្រវត្តិនៃអាវក្រោះនិងប្រសិទ្ធភាពរបស់វា

មនុស្សបានចេះប្រើប្រាស់អាវក្រោះតាំងពីរាប់ពាន់ឆ្នាំមកហើយ ដូចជាពួកកុលសម្ព័ន្ធពាក់ស្បែក សត្វឬរុំសម្លៀកបំពាក់ពីរុក្ខជាតិជុំវិញខ្លួននៅពេលដែលពួកគេចេញទៅបរបាញ់សត្វ។ ក្រោយមក ទៀត​អ្នកចម្បាំងរ៉ូម៉ាំង និងអ្នកចម្បាំងជនជាតិអឺរ៉ុបក្នុងយុគសម័យកណ្តាលរុំព័ទ្ធខ្លួនគេដោយ បន្ទះលោហ ធាតុមុននឹងចេញទៅប្រយុទ្ធ។ ចំណែកឯនៅក្នុង ប្រវត្តិសាស្ត្ររបស់ចិន

ការប្រើប្រាស់ទូរស័ព្ទទំនើប (Smartphone) នៅលើពិភពលោក

ការប្រើប្រាស់Smartphone នៅលើពិភពលោកមានការកើនឡើងយ៉ាងគំហុក ។ មកទល់នឹងពេលនេះ​មានអ្នកប្រើប្រាស់Smartphone ចំនួន១.០៨ពាន់លាននាក់នៅក្នុងពិភពលោក ក្នុងចំណោមនោះមាន ៩១.៤លាននាក់ជាជនជាតិអាមេរិក ។ ដើម្បីអោយអ្នកមានការយល់ដឹងបានស្រួលKhmer Science News សូមលើកយកតួលេខមួយចំនួនមកបង្ហាញជូនដូចខាងក្រោមៈ

GPS


បច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធGPS មានកាន់តែច្រើនឡើងៗ ដូចជាការប្រើប្រាស់នៅក្នុងរថយន្ត ដើម្បីបង្ហាញផ្លូវ ការប្រើប្រាស់ជាឧបករណ៍សម្រាប់វាស់ប្លង់ដី វាស់ព្រំដែន និងប្រើប្រាស់ក្នុង​ទូរស័ព្ទ ដៃផងដែរ។ ការប្រើប្រាស់GPSមានប្រយោជន៍សម្រាប់តាមដាននូវទីតាំងរបស់យានយន្ត​ឬមនុស្ស ក្នុងពេលជាក់ស្តែងដោយរួមមានការតាមដានកុមារ​ ឧក្រិដ្ឋជន ប៉ូលីស រថយន្តសង្រ្គោះបន្ទាន់ និង រកទីតាំងនៅលើផែនទីជាដើម។

ប្រអប់ខ្មៅក្នុងយន្តហោះ​

តើប្រអប់ខ្មៅក្នុងយន្តហោះគឺជាអ្វី? What is Black Box?

ជាញឹកញាប់វត្ថុសំខាន់បំផុតដែលគេស្វែងរកនៅពេលយន្តហោះធ្លាក់គឺប្រអប់ខ្មៅ។ តើអ្នកយល់ដឹង អំពីប្រអប់ខ្មៅនេះកម្រិតណាដែ? គ្រប់យន្តហោះទាំងអស់ទោះបីជាយន្តហោះ ពាណិជ្ជកម្មឬយន្ត ហោះចម្បាំងគឺតែងតែបំពាក់ដោយប្រអប់ខ្មៅជានិច្ច។ប្រអប់ខ្មៅនេះត្រូវបានប្រើប្រាស់ដើម្បីថត សម្លេងទំនាក់ទំនងរវាងអ្នកបើកបរយន្តហោះនិងអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស(Cockpit Voice Recorder: CVR) និងកត់ត្រារាល់ទិន្នន័យនៃការហោះហើររបស់យន្តហោះ(Flight Data Recorder: FDR)។ ឧបករណ៍ទាំង២នេះគេហៅថាអ្រអប់ខ្មៅ(ការពិតវាមានពណ៌ទឹកក្រូចទេ) ។




ឧបករណ៍នេះមិនអាចជួយអ្វីបានដល់យន្តហោះដែលកំពុងតែហោះហើរបានឡើយ ប៉ុន្តែវត្ថុ​ទាំង២​នេះជាភស្តុតាងយ៉ាងសំខាន់បំផុតដែលជួយអ្នកស្រាវជ្រាវអោយរកឃើញពីមូលហេតុនៃយន្តហោះធ្លាក់។ ប្រអប់ខ្មៅត្រូវបានផលិតឡើងអោយមានភាពធន់នឹងកម្តៅខ្លាំង(១១១០អង្សាសេ) ភាពប៉ះទង្គិច និងភាពសើម។ ដូច្នេះហើយទោះជាយន្តហោះធ្លាក់ហើយឆេះខ្ទេចខ្ទីអស់ ឬធ្លាក់ក្នុង​ទឹក​​ក៏ដោយក៏ប្រអប់ខ្មៅនេះមិនខូចខាតដែរ។ 

បច្ចុប្បន្ននេះប្រអប់ខ្មៅនៅតែជាមធ្យោបាយសំខាន់ក្នុងការស្វែងរកមូលហេតុនៃការធ្លាក់យន្តហោះ (ឧទាហរណ៍ដូចជាការធ្លាក់យន្តហោះនៅMexico នាថ្ងៃទី៤ វិច្ឆិកា ២០០៨ ដែលសម្លាប់មនុស្ស​អស់​១៤នាក់រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់Mexico ផង គឺអ្នកស្រាវជ្រាវអាចដឹងពីមូលហេតុនៃ​ការ​ធ្លាក់យន្តហោះដោយសារពួកគេរកឃើញប្រអប់ខ្មៅនេះ)។ នៅលើឧបករណ៍ទាំង២(CVR, FDR) ដែលរួមផ្សំជាប្រអប់ខ្មៅនោះមានបំពាក់ឧបករណ៍ (Underwater Locator Beacon: ULB)ដែល​ផ្តល់​ដំណឹងអំពីទីកន្លែងយន្តហោះធ្លាក់ក្នុងករណីដែលវាធ្លាក់ក្នុងទឹក។ ULB នឹងមានដំណើរការភ្លាម​នៅ​ពេលដែលវាប៉ះទឹក ហើយអាចផ្តល់សារអំពីទីតាំងដល់អ្នកស្រាវជ្រាវពី​ជម្រៅ​ទឹករហូត​ដល់ជាង​៤គម។

ប្រែសម្រួល: KSN Team Ref: National Geographic Channel

HDTV

តើHDTVជាអ្វី?

បច្ចុប្បន្ននេះការប្រើប្រាស់ទូរទស្សន៍HDTVមានកាន់តែច្រើនឡើងៗ ហើយជាបណ្តើរៗHDTVបាន ត្រូវគេយកមកជំនួសទូរទស្សន៍ធម្មតា(Standard Analog TV)ស្ទើរតែទាំងស្រុង។ Science News KH សូមលើកយកចំណុចពិសេសមួយចំនួនរបស់HDTVមកជម្រាបជូនប្រិយមិត្តដូចខាងក្រោម:

HDTV ជាពាក្យកាត់របស់ពាក្យHigh-definition television (ទូរទស្សន៍ដែលផ្តល់រូបភាពច្បាស់ល្អ) ។HDTVគឺជាមធ្យោបាយថ្មីមួយក្នុងការផ្សព្វផ្សាយនិងទទួលរូបភាពឌីជីថលជាមួយResolution ធំជាង 720pixels x 1080pixels ឬ 1920 pixels x 1080 pixels (ដែលខុសពីទូរទស្សន៍ធម្មតាប្រើ​តាម​ប្រព័ន្ធ​PAL, NTSC, SECAM ហើយមានResolution ត្រឹមតែ 720 x 480 pixels)។ ដូច្នេះហើយ​ទើប​HDTVផ្តល់គុណភាពច្បាស់ល្អ ទាំងពណ៌ សភាពច្បាស់នៃរូបភាព (Clarity) និងរូបភាពមាន​លក្ខណ:​​ដូចធម្មជាតិជាងទូរទស្សន៍ធម្មតា។ ម៉្យាងទៀតHDTV មានScreen ធំជាងទូរទស្សន៍ធម្មតា​ដែលធ្វើអោយភ្នែកយើងមើលឃើញស្រួលជាងទូទស្សន៍ធម្មតា។ ជាទូទៅអ្នកប្រើប្រាស់HDTVមិន​ចាំ​បាច់​កែតម្រូវខ្នាត(Calibration) ទេដោយសារHDTVត្រូវបានផលិតឡើងដែលមាន​លក្ខណ:រៀប​ចំរួចជាស្រេចក្នុងការកែតម្រូវតាមប្រភេទរូបភាពដែលបានទទួលនិងបរិស្ថានជុំវិញដោយស្វ័យ​ប្រវត្តិ។



ប្រែសម្រួល: KSN Team Ref: freemake.com



យន្តហោះដែលគ្មានមនុស្សបើក (Drone)


យន្តហោះដែលគ្មានមនុស្សបើក (An unmanned aerial vehicle: UAV) ត្រូវបានទទួលស្គាល់ជា ទូទៅថាដ្រូន(Drone)។ Drone គឺជាយន្តហោះដែលគ្មានមនុស្សជាអ្នកបើកនៅក្នុងនោះទេ ការហោះ ហើររបស់វាត្រូវបានបញ្ជាដោយកុំព្យូទ័រដែលបំពាក់នៅក្នុងយន្តហោះនោះជាអត្តនោម័ត ប្ញដោយ មនុស្សនៅលើដីដែលបញ្ជពីចម្ងាយ ប្ញដោយមនុស្សនៅក្នុងយានយន្តណាមួយទៀត។ ការហោះ ឡើងនិងការវិលត្រឡប់មកវិញនៃយន្តហោះគ្មានមនុស្សបើកនេះគឺត្រូវពឹងផ្អែកលើមុខងាររបស់ប្រ ព័ន្ធស្វ័យប្រវត្តិប្ញការបញ្ជាពីដី។ យន្តហោះគ្មានមនុស្សបើកមានច្រើនប្រភេទផ្អែកទៅលើរូបរាងទំហំ និងលក្ខណ:របស់វា ។



កាលពីដំបូងឡើងយន្តហោះគ្មានមនុស្សបើកត្រូវបានបញ្ជាយ៉ាងសាមញ្ញដោយមនុស្ស ប៉ុន្តែ បច្ចុប្បន្ននេះប្រព័ន្ធបញ្ជាស្វ័យប្រវត្តិដែលបំពាក់ក្នុងយន្តហោះកាន់តែមានលក្ខណ:ប្រសើរឡើង។ យន្តហោះគ្មានមនុស្សបើកត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យយោធានិងកិច្ចប្រតិបត្តិការ ពិសេសផ្សេងៗ ប៉ុន្តែយន្តហោះនេះក៏ត្រូវបានគេយកទៅប្រើក្នុងការងារប៉ូលីស ពន្លត់អគ្គីភ័យ និង ការងារការពារសុវត្ថិភាពដូចជាការតាមដានបំពង់ប្រេងនិងឧស្ម័នជាដើម។ យន្តហោះគ្មានមនុស្ស បើកជាញឹកញាប់ត្រូវបានប្រើប្រាស់នៅក្នុងបេសកកម្មដែលមានលក្ខណ:ស្មុគ្រស្មាញ កខ្វក់ ប្ញ គ្រោះថ្នាក់ខ្លាំងសម្រាប់យន្តហោះដែលមានមនុស្សបើក។


ប្រែសម្រួល: Sun Master Ref: Wikipedia

WildCat (មនុស្សយន្តដែលមានជើងបួន)


WildCat អាចលោត បោលដូចសេះនិងអាចបត់ត្រឡប់ក្រោយវិញបាន ។ WildCat ក៏អាចធ្វើត្រាប់ តាមសត្វដែលមានជើងបួនបានទៀតផង។ លោកសាស្ត្រាចារ្យ Sharkey ដែលជាប្រធាននែគណ កម្មការអន្តរជាតិសម្រាប់ការគ្រប់គ្រងមនុស្សយន្តដែលមានបំពាក់អាវុធបាននិយាយថា «វាជាការ ខ្មាសអៀនណាស់ដែលបច្ចេកវិជ្ជានេះមិនបានអភិវឌ្ឍរួមគ្នាជាមួយនឹងមូលនិធិសម្រាប់ការសិក្សា ស្រាវជ្រាវដទៃទៀត»។ លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា «យើងមិនដឹងថាតើ WildCat នឹង ត្រូវបានគេប្រើក្នុងគោលបំណងយោធាប្ញយ៉ាងណានោះទេ ប៉ុន្តែការរកឃើញមនុស្សយន្តនេះជា ជំហានមួយឆ្ពោះទៅរកមនុស្សយន្តដែលមានល្បឿនលឿនអាចបំពាក់អាវុធបានក្នុងការប្រមាញ់និងសម្លាប់»។




លោក Geoff Pegman ដែលជានាយកនៃ RURobots បាននិយាយប្រាប់ BBC ថា «ការវិវត្តនៃ មនុស្សយន្តកំពុងតែបោះជំហានទៅមុខនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះជាការ បង្ហាញ អោយឃើញអំពីការឈានទៅមុខនៃបច្ចេកវិជ្ជា»។ លោកបានបន្ថែមទៀតថា «ទោះជាមនុស្សយន្ត នេះមានភាពអស្ចារ្យក៏ដោយ ក៏ការប្រើប្រាស់របស់វានៅមានកម្រិតនៅឡើយក្នុងផ្នែកការពារ ការ សាងសង់ និងការងារវាយកម្ទេចសំណង់ផ្សេងៗ។ ហើយវាត្រូវការចំណាយថវិកាយ៉ាង ច្រើនក្នុង ការប្រើប្រាស់វាអោយមានប្រសិទ្ធិភាពខ្ពស់»។


ប្រែសម្រួលដោយ Sun Master    Ref: BBC News