ការពិតអំពី UFO-Alien (ភាគ២)

ការជួបប្រទះរបស់លោកKenneth Arnold នៅឆ្នាំ១៩៤៧: នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនាម៉ោង៣រសៀល លោក
Kenneth Arnold គឺជាអ្នកបើកបរយន្តហោះ
ឯកជននិងជាអ្នកលក់ដូរឧបករណ៍ពន្លត់
អគ្គីភ័យម្នាក់នៅIdoha កំពុងបើកបរយន្ត
ហោះលើជ្រលងភ្នំស្វែងរកបំណែកយន្ត
ហោះធ្លាក់ម៉ាកC-46 ដែលអាចបានទទួល
រង្វាន់៥០០០ដុល្លា។ គាត់មិនបានរកឃើញ
បំណែកយន្តហោះដែលធ្លាក់នោះទេ ប៉ុន្តែ
បែរជាប្រទះឃើញពន្លឺភ្លើងភ្លឺចិញ្ចាចដែល

ចេញពីវត្ថុចម្លែក៩ដែលហោះឆ្ពោះទៅទិស
 ខាងត្បូងទៅរកភ្នំRainer ។​

គាត់បានគណនាល្បឿនវត្ថុនោះឃើញថាវាមានល្បឿនលឿនដល់ទៅ១៧០០ម៉ាយក្នុង១ម៉ោងដែលជា​ល្បឿនមួយមិនអាចមានបានឡើយនាសម័យនោះ​។​  វត្ថុដែលធំជាងគេមានរាងដូចជាចំណិត លោក​ខែឯវត្ថុ៨ផ្សេងទៀតមានរាងសំប៉ែតដូចជាថាស។ វត្ថុទាំង៩នោះហោះតម្រៀប គ្នា មានប្រវែង ប្រហែល៥ម៉ាយហើយរលាយបាត់យ៉ាងឆាប់រហ័ស។​​ ចាប់ពីពេលផ្សាយដំណឹងនោះមកសករាជ នៃវត្ថុហោះហើរដែលមិនអាចកំណត់បានក៏ចាប់ផ្តើមឡើង គឺជាសម័យកាលនៃ «ថាសហោះ»។ ការសិក្សាស្រាវជ្រាវនិងការពិភាក្សាគ្នាអំពី​UFO គឺមិនបានពេញលក្ខណៈនៅឡើយទេនៅពេលនោះ គេ​ត្រូវការសិក្សាស្រាវបន្ថែមក្នុងរយៈពេលយូរអង្វែងតទៅទៀត។ 

មានពត៌មានមួយបានចេញផ្សាយ ទូទាំងពិភពលោកថា​គេបានរកឃើញបំណែករបស់​UFO ដែល ធ្លាក់មកលើផែនដី ដូច្នេះអ្នកស្រាវ​​ជ្រាវរង​ចាំភស្តុតាងជាក់លាក់បន្ថែមទៀតដើម្បីបញ្ជាក់ការ ពិតថា​ពិត​ជាមានមនុស្សមក ពីភពក្រៅ មែន​។ ពីពេលដំបូង​ កងទ័ពអាកាសអាមេរិកបានផ្សព្វផ្សាយ​ពត៌​មាន​​​​ ថាពួកគេបានកាន់កាប់បំណែក​UFO នោះ ប៉ុន្តែក្រោយមក​(​ប្រហែលជាដើម្បីលាក់អាថ៌កំបាំង​នេះដោយខ្លាចពិភពលោកមានការភ្ញាក់ផ្អើល​) កងទ័ពអាកាសក៏បានបដិសេធពត៌មាននេះ​ដោយ​និយាយ​ជំនួសវិញថាវាគ្រាន់តែជាបំណែក នៃបាឡុងហោះតែប៉ុណ្ណោះ។ (នៅមានត)


អត្ថបទៈ KSN Team, Ref: News Realities