ការពិតអំពី UFO-Alien (ភាគទី៥)

នៅក្នុងការផ្សាយមុនៗមិត្តអ្នកអានបាន​ ឃើញ​រួចមកហើយអំពី​ការពិតរបស់ UFO-Alien ភាគទី​១ ភាគទី២ ភាគទី៣ និង​ ភាគទី៤ នៅក្នុងភាគ​ទី​៥នេះយើងនឹង បង្ហាញអំពីករណីផ្សេងៗទៀត​ដែលមនុស្ស បានជួបUFO-Alien ដោយផ្ទាល់​៖​
រឿងរ៉ាវនេះ បានកើតឡើងនាឆ្នាំ១៩៩៦​នាភូមិ​Kashtim សហព័ន្ធរុស្សី ។​ វាគឺជាការ បង្ខិតបង្ខំ​មួយអោយទទួលយកសាកសព របស់Alien មួយនៅសហព័ន្ធរុស្សី ។ ស្ត្រីចំ ណាស់ម្នាក់​ដែលរស់នៅភូមិ​​Kashtim បាន ប្រទះឃើញ​សត្វ​ចម្លែក​តូច​មួយ​នៅជិត​ភ្នំ​
Ural ។​ សត្វ​ចម្លែក​នោះ​បានហួច​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​គាត់​ ស្រ្តីនោះក៏បានយកសត្វចម្លែកនោះមកផ្ទះ ។ សត្វចម្លែក​នោះ​មានស្បែក​ពណ៌​ ប្រផែះ​ហើយ​មាន​ចំណុចពណ៌​ត្នោត​ចាស់​នៅ​លើក្បាល​ សត្វចម្លែកនោះគ្មានសក់ទេ​ មាន​រន្ធ ត្រ ចៀក​នៅ​ត្រង់​កន្លែងត្រចៀក​ មានច្រមុះ​តូច​និង​សំប៉ែត​ មាន​ម្រាម​ដៃ​វែង​និងក្រ​ចក​មុត​ស្រួច​​ មានរន្ធតូច​មួយ​នៅ​ត្រង់មាត​តែគ្មានបបូរមាត់ទេ​ ។​ ស្ត្រីចំណាស់នោះព្យាយាម​ថែទាំ​សុខភាព​របស់សត្វ​ចម្លែក​ដើម្បី​អោយ​វាមាន​សុខ​ភាព​ល្អឡើង​វិញ​ ។ ពីរ​ បីអាទិត្យក្រោយមកស្ត្រីនោះក៏បានចូលសម្រាកពេទ្យ​ដោយសារ គាត់មានបញ្ហាផ្លូវចិត្ត​ហើយគាត់បានទុកសត្វចម្លែកនោះនៅ​ផ្ទះដោយ​មិនបានផ្តល់អា​ហារឱ្យវា​ ។

ប៉ុន្មានថ្ងៃក្រោយមកសាកសពសត្វចម្លែកដែលមានប្រវែងត្រឹមតែ៨​អ៊ីងកន្លះ(21.5cm) ត្រូវបាន រក​ឃើញ ដោយប៉ូលីស ។ ក្រោយពីបានធ្វើកុសលវិច្ច័យដោយក្រុមគ្រូពេទ្យ សាកសព​ដ៏តូចនោះ​ត្រូវ​បាន គេ បញ្ជាក់ថាវាមិនមែនជាទារកទេ​ ។​ សាកសពនោះត្រូវបានគេប្រគល់ទៅអោយ Galina Semenkova ដែល ជាអ្នកជំនាញខាង​ UFO ។​​ ក្រោយមកទៀត Galina បាននិយាយថាពួក​Alien ដែល​មកពីថាសហោះមួយ បានមកទាមទារយកសាកសពសត្វ​ចម្លែកនោះវិញ​ ហើយគាត់​ក៏បាន​អោយវាទៅក្រុមAlien នោះ​ ។ ទោះ ជាយ៉ាងណាក៏ដោយរឿងរ៉ាវសត្វចម្លែកនេះស្ថិតនៅជាភាព​អាថ៌កំបាំងនៅឡើយ ។ មានសំណួរជាច្រើន បានសួរថា«តើពួកAlien ពិតជាបានមកយកសាកសព​សត្វចម្លែកនោះមែនឫ? តើសាកសពនោះបានត្រូវ គេធ្វើការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ដែរ​ ឫទេ?» ។

មានករណីផ្សេងទៀតដែលទាក់ទងនឹងការជួបប្រទះUFO នេះដែរដូចជា៖

  • ឯកសារដែលបានសរសេរអំពីUFO ដំបូងបំផុតគឺមានចែងនៅក្នុងគម្ពី Bible ។ អ្នក​បង្រៀន​ផ្នែកសាសនា Ezekiel បានពិពណ៌នាក្នុងគម្ពីថា​«ផ្ទាំងពពកដ៏ធំមួយដែលមានភ្លើងវិលជុំវិញ​នៅខាងក្នុង មានដុំកង់មូលមួយនៅកណ្តាល នៃដុំកង់មូលមួយទៀត បានចុះមកហើយបាញ់​ភ្លើងដូចភ្លេកបន្ទោលមកលើផែនដី» "great cloud with fire enfolding itself, a wheel in the middle of a wheel that descended and fired lightning bolts into the earth."
  • រូបថតUFO ដំបូងបំផុតត្រូវបានថតនៅឆ្នាំ​១៨៨៣​ ដោយអ្នកតារាសាស្រ្ត​ Jose Bonilla នៅ​Zacatecas ប្រទេសមិកស៊ិក
  • នៅខែមេសា​ ឆ្នាំ១៨៩៧ Alexander Hamilton បានរាយការណ៍ប្រាប់គេឯងថាគាត់បានឃើញ គោមួយក្បាលត្រូវបាន​ចាប់យកទៅដោយយានអវកាសមួយគ្រឿងនៅ Le Roy, Kan
  • នៅថ្ងៃទី១៤​ ខែតុលា ឆ្នាំ១៩១២ Winston Churchill បានរាយការណ៍៍ថាបានឃើញយានអវ​កាសដ៏ចម្លែកមួយនៅ​ Kent ប្រទេសអង់គ្លេស ។ នេះជាករណីទី១របស់UFO ដែលត្រូវបានគេ​រាយការណ៍ជាផ្លូវការ
  • នៅថ្ងៃទី២៥ ខែ​កុម្ភះ ឆ្នាំ១៩៤២ មានវត្ថុពណ៌ខ្មៅដ៏ធំមួយបានហោះហើរនៅលើទីក្រុង​Los Angeles តាមបណ្តោយឆ្នេរសមុទ្រ ដែលបណ្តាលឱ្យមានការភ័ន្តច្រឡំស្មានថាជាការវាយប្រ​ហារតាមអាកាសរបស់ជប៉ុនមកលើអាមេរិក ហើយក៏មានការបាញ់ប្រហារស្កាត់ផ្លូវយ៉ាង​​     ខ្លាំង​ ទៅលើវត្ថុនោះ ។ លោកប្រធានាធិបតី Roosevelt បានសរសេរនៅក្នុងកំណត់ហេតុថា​នោះគឺជាវត្ថុហោះហើរក្នុងអាកាសដែលមិនអាចកំណត់បាន ។
  • UFO ជាច្រើនត្រូវបានគេជួបប្រទះនិងថតរូប ក្នុងកំឡុងពេលបេសកកម្មទៅអវកាសនាទស្ស​វត្សរ៍ឆ្នាំ១៩៦០ 
  • លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Jimmy Carter  អ្នកតារាសាស្ត្រ Clyde Tombaought និងWilliam Shatner បានបញ្ជាក់យ៉ាងពិតប្រាកដថាពួកគាត់ពិតជាបានឃើញUFO​ ។​ ដោយ​ឡែក លោកWillian Shatner ត្រូវបានជួយសង្រោះដោយពួកAlien ដោយបានចង្អុលបង្ហាញ​ទិសដៅគាត់យ៉ាងត្រឹមត្រូវនៅពេលដែលគាត់វង្វេងនៅក្នុងវាល​ Mojave ។
អត្ថបទ: KSN Team, Ref: New Realities