ផ្កាយដុះកន្ទុយ ISON បញ្ចេញពន្លឺក្នុងសប្តាហ៍ទី២នៃខែវិឆ្ឆិកានេះ

ផ្កាយដុះកន្ទុយ ISON 
នៅដើម​ខែវិច្ឆិកា​គេ​អាច​មើល​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​ ISON នេះ​ដោយប្រើកែវឆ្លុះជំនួយ ប៉ុន្តែ​ចាប់ពី​សប្តាហ៍នេះ​ទៅ​ ផ្កាយដុះកន្ទុយ មួយ​នេះ​បញ្ចេញ​ពន្លឺ​យ៉ាង​ច្បាស់​ដែល​អាច ឱ្យ​ យើង​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន​នៅ ពេល​យប់​។ ចំណែក​ឯ​ព្រះ​ច័ន្ទ​វិញ​ក៏មិន​មែន​ជា​បញ្ហា​ដល់​ការ​មើល​ផ្កាយ​នេះ​ដែរ​ដោយ​សារ​វាស្ថិត​នៅ​តំ​បន់​ឆ្ងាយ​ពី​គ្នា​ ។ នៅចុងខែ​វិច្ឆិកា​នេះ​អ្នក​​​មានពេលកាន់​តែ​តិច​ក្នុង​ការ​មើល​ផ្កាយ​ដុះ​កន្ទុយ​មួយនេះ​នៅមុន​ពេល​ព្រះ​អា​ទិត្យ​រះ ដោយ​សារ​វា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ព្រះ​អា​ទិត្យ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកានេះ ។ នៅ​ថ្ងៃ​ទី៨​ ខែវិច្ឆិកា​ ផ្កាយដុះកន្ទុយ ISON រះ​៣ម៉ោង​និង​៤៤​នាទី​មុន​ព្រះ​អា​ទិត្យ​រះ

ប៉ុន្តែ​ នៅ​ថ្ងៃ​ទី១៤ ខែនេះ​រយៈពេល​នេះថយ​ចុះ​មក​នៅត្រឹម​តែ​៣​ម៉ោង​និង​៥​នាទី​តែ​ប៉ុណ្ណោះ ។ សូមបញ្ជាក់ថា​ISON ស្ថិត​នៅក្នុងកញ្ចុំ​ផ្កាយ Virgo the Maiden ដែលជាកញ្ចុំ​ផ្កាយ​ភ្លឺ​ជាង​គេ​ ។ នៅ​ថ្ងៃទី​៨ ក្នុង​ខែ​នេះ ISON ស្ថិត​នៅ៨អង្សា ទិសពាយ័ព្យនៃផ្កាយ​ Spica នៅថ្ងៃទី១៤ ISON ស្ថិតនៅឃ្លាតប្រហែល​១១អង្សា​ពី​ផ្កាយ​Spica ។ ផ្កាយដុះកន្ទុយនេះបន្តបញ្ចេញពន្លឺពេញ មួយ​ខែនេះ​ដោយសារតែ​ផ្ទៃ​មេឃ​គ្មាន​ព្រះ​ច័ន្ទ​ ហើយ​អ្នក​អាច​មើ​ល​វាឃើញ​នៅ​ពេល​ព្រឹក​មុន​ព្រះ​អា​ទិត្យ​រះ ។ សូមអ្នកមើលទៅទិសខាងកើត​ឆៀង​ខាងត្បូង ។

Ref: Astronomy