|
The Richat Structure |
រចនាសម្ព័ន្ធ Richat (The Richat Structure) ស្ថិតនៅប្រទេស Mauritania នៃតំបន់វាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រីក ។ រចនាសម្ព័ន្ធRichat ត្រូវបានគេហៅថាជាភ្នែកនៃសាហារ៉ា(Eye of The Sahara) ឫុភ្នែកនៃទ្វីបអាហ្វ្រីក (Eye of Africa) ។ រចនាសម្ព័ន្ធនេះត្រូវបានរកឃើញពីដំបូងបំផុតដោយក្រុមអ្នកអវកាសចាប់ពីបេសកកម្មលើកទី១មក ។ ភ្នែកសាហារ៉ានេះមានអង្កត់ផ្ចិតដល់ទៅ៣០ម៉ាយ(៤៨គម) ។ ពីដំបូងអ្នកវិទ្យាសាស្ត្របានឱ្យសមត្ថកម្មថារចនាសម្ព័ន្ធដ៏ធំបែបនេះកើតមានដោយសារការប៉ះទង្គិចរវាងអាចម៍ផ្កាយជាមួយផែនដី ។ ប៉ុន្តែទ្រឹស្តីក្រោយៗទៀតបានលើកឡើងថាវាលទ្ធផលនៃសំណឹកទៅវិញ ។ ដោយសារតែមានវត្តមាននៃថ្មដែលជាកំអែភ្នំភ្លើងគេបានគិតថាវាជាភ្នំភ្លើងដ៏ធំមួយនាអតីតកាលដ៏យូរលង់ ។ ទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្របរាជ័យក្នុងការបកស្រាយឱ្យបានច្បាស់លាស់អំពីរង្វង់ដែលកើតឡើងដោយរចនាសម្ព័ន្ធនេះ ។
អត្ថបទ: KSN, Ref: Nster, Wikipedia