ព្រៃអត្តឃាត​​​​ Aokigahara

ព្រៃដ៏គួរឱ្យភ័យខ្លាចជាងគេហើយ​ជាប់​ចំ ណាត់​ថ្នាក់នៅក្នុង​តំបន់​ទាំង១០​ដែលគួរ អោយខ្លាច​បំផុតនៅ​ក្នុងលោក (Top 10 scariest places on Earth) និងជាប់​ចំណាត់​ថ្នាក់​នៅក្នុង​តំបន់អាថ៌​កំ​បាំងជាងគេទាំង​១០​ នៅលើ​លោក​ (10 of the most mysterious places on Earth) គឺ​ព្រៃ​​Aokigahara ។ ព្រៃAokigahara​ ស្ថិតនៅ ជើងភ្នំ​​Fuji នៃប្រទេសជប៉ុន ។ មានអ្នកខ្លះ ហៅព្រៃ​នេះ​ថាជា​កន្លែងដ៏ល្អបំផុតសម្រាប់​ស្លាប់ ហើយព្រៃ​នេះជាកន្លែងដែលមាន ភាព ល្បីល្បាញទី២លើ​លោកក្នុង​ការឆក់ យក​ជីវិតមនុស្ស ។ ដោយ​ស្ថិត នៅ​លើផ្ទៃ ដី៣៥០០ហិកតា​ និងមានដើមឈើ​ក្រាស់ ឃ្មឹក​​ ព្រៃAokigahara ធ្វើអោយមនុស្សងាយ នឹង​វង្វេងផ្លូវ​ជាទីបំផុត​។​ ចាប់ពីទសវត្សរ៍ឆ្នាំ
១៩៥០​មកមានអ្នកជំនួញជនជាតិជប៉ុន បានវង្វេងផ្លូវ​​ហើយយ៉ាងហោច​ណាស់​មានអ្នកវង្វេង​ផ្លូវ៥០០​នាក់ត្រូវ​បាត់ខ្លួនជារៀង​រហូត​ ។ ចំនួន នៃការ វង្វេង​ផ្លូវនិងការធ្វើអត្តឃាតមានការ​កើន​ឡើង​ជារៀង​រាល់ឆ្នាំ​ ។ តាមរបាយករណ៍របស់​ប៉ូលីសមានមនុស្ស​ជាមធ្យម១០០នាក់​ក្នុងមួយឆ្នាំ​ធ្វើដំណើរទៅកាន់ព្រៃ​Aokigahara​​ ដើម្បីធ្វើអត្តឃាត ។ ភាគច្រើននៃអ្នក ធ្វើ អត្តឃាតគឺគេសម្លាប់ខ្លួនដោយចងក​និងប្រើ​ប្រាស់ថ្នាំ​ហួស​កម្រិត​ ។

ដើម្បីទប់ស្កាត់ការធ្វើអត្តឃាតរដ្ឋាភិបាលប្រទេសជប៉ុនបានសរសេរពាក្យ​ដាស់តឿន​នៅមុខច្រកចូលព្រៃ​Aokigahara នេះថា​«ជីវិតរបស់អ្នកជារបស់ដែលមានតម្លៃ​បំផុត​ដែល​ឪពុកម្តាយ​អ្នក​បានប្រគល់​ឱ្យ» និង​ «សូមពិគ្រោះយោបល់ជាមួយប៉ូលីសមុននឹងអ្នក​សម្រេច​ចិត្ត​ថាធ្វើ​អត្តឃាត» ។ ប៉ុន្តែការសរសេរពាក្យ ដាស់តឿននេះហាក់ដូចជា​គ្មាន​ប្រ​យោជន៍ឡើយព្រោះចំនួនមនុស្សដែល​ទៅធ្វើអត្តឃាត​គ្មានការ​ថយចុះ នោះទេ​។ ជនជាតិជប៉ុនមាន​ជំនឿមួយថាការធ្វើអត្តឃាតនៅក្នុងព្រៃនេះគឺធ្វើឱ្យព្រៃនេះរីកឡើងកាន់​តែធំ​ បង្កើតឱ្យមានអភ្ភូតហេតុចម្លែកផ្សេងៗ​ និងការពារអ្នកដែលចូលក្នុងព្រៃនេះហើយមិនឱ្យចាក​ចេញ​ពីព្រៃ នេះ​បានឡើយ ។ តាមជំនឿរបស់អ្នកស្រុកនៅទីនោះ និងតាមរឿងប្រលោម​លោក ព្រៃAokigahara គឺជាព្រៃដែលពោរពេញទៅដោយព្រលឹងខ្មោច​ បីសាច ដែលតាមលងយាយីមនុស្ស​យ៉ាងសាហាវ ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នក​ដែល​មក​កាន់​ព្រៃ​នេះ​មាន​៣​ប្រ​ភេទ​គឺ​អ្នកធ្វើដំណើរមកគយ គន់ ទេសភាពដ៏ស្រស់ត្រ​កាលរបស់​ភ្នំ​ Fuji   អ្នកដែល​ចង់ឃើញចង់ដឹងអំពីរឿង​ដ៏រន្ធត់​នៅព្រៃ Aokigahara និងអ្នកមកធ្វើអត្តឃាតតែម្តង ។ ចំពោះ​អ្នកដែលមកធ្វើអត្តឃាត​បានគិតថាអំពើរបស់ពួកគេនឹងមិនប៉ះ ពាល់អ្នកទេសចរណ៍ និងកម្ម​ករដែលធ្វើការនៅក្នុងព្រៃនេះ​ឡើយ ។ប្រ​ជាជន​នៅ​តំបន់នេះ​ម្នាក់​បាននិ យាយ​ ថា​ វាជាការគួរ​ឱ្យ​ធុញ​ទ្រាន់ណាស់​ដែលទីកន្លែង​ដ៏ល្បី​ល្បាញនេះ​គឺជាកន្លែងសម្រាប់ធ្វើអត្តឃាត ទៅវិញ ។ ចំណែក​ឯប៉ូលីសក្នុង​តំបន់​វិញ​បាននិយាយ​ថា«ខ្ញុំបានឃើញសាកសពមនុស្សយ៉ាងច្រើន​ដែល ស្អុយរលួយ មានសាកសពខ្លះទៀតត្រូវបានសត្វព្រៃហែកស៊ីជាចំណី​ ដូច្នេះកន្លែងនេះមិនមែនជា កន្លែង ដ៏ល្អ​សម្រាប់ស្លាប់នោះទេ!» ។ ចំពោះកម្មករដែលធ្វើការនៅក្នុងព្រៃនោះគឺកាន់តែ​យ៉ាប់​ជាង​ប៉ូលីស​ទៅ​ទៀតគឺពួក​គាត់ត្រូវយក​សាក​សពទាំងនោះ​ចុះពីលើភ្នំ​ទៅកាន់អគារដាក់​សាកសពដែល​មាន​ឈ្មោះ​ថា​«អគារសាកសពអ្នកធ្វើ​អត្ត​ឃាត​»​ ។ ដោយមានជំនឿថា​ការទុក​សាក​សពអ្នក​ធ្វើ​អត្ត​ឃាត​ឱ្យ​នៅតែឯង​គឺនាំមកនូវ​សំណាងអាក្រក់​ ដូចជាព្រលឹង​របស់ពួក​គេនឹង​ស្រែកនៅ​ពេល​យប់​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សាក សព​នោះនឹង​ក្រោកឡើងដើរ​ដោយខ្លួនឯងផង​ កម្មករទាំងនោះត្រូវ​ចាត់​គ្នាយាមសាកសពដែល​ដាក់​នៅ ក្នុង​បន្ទប់ដាក់សាកសព​ ។ ដើម្បីយុត្តិធម៌ពួកគេត្រូវ​ប៉ាវស៊ីងស៊ុំ​ដើម្បីឱ្យអ្នក​ចាញ់ទៅដេក​យាម​សាកសព ។ ចំពោះអ្នក​វិទ្យាសាស្ត្រវិញ​គេមិន​ដឹងអំពី​មូលហេតុ​ច្បាស់​លាស់​ដែល​នាំឱ្យ​មនុស្សចូលចិត្ត​ទៅធ្វើ​អត្ត ឃាត​ទីនោះ​ទេ​ ប៉ុន្តគេអាច​បកស្រាយ​បាន​ថា​ការ​វង្វេង​ផ្លូវនៅ​ក្នុង​ព្រៃAokigahara គឺបណ្តាលមកពី ព្រៃ នោះមានទំ​ហំធំពេក​ (៣៥០០ហិកតា) មានដើ​មឈើដុះញឹកពេក ម៉្យាងទៀតត្រី​វិស័យរបស់អ្នកដំ​ណើរ​មិនដំណើរ​ការឡើយ​ដោយ​ទីនោះ​មាន​ដែន​ម៉ាញេទិកមិនប្រក្រតី​ព្រោះ​មានកំអែភ្នំភ្លើងជាតិលោហធាតុ ដែលមានដែនម៉ាញេទិកច្រើន ។

អត្ថបទ: KSN Team, Ref: ATLAS OBSCURA, Conservation Institute, and MANDATORY

ការធ្វើអត្តឃាតក្នុងព្រែ​Aokigahara