រូបភាពUFO ថតបាននៅថ្ងៃទី០៥.០៧.១២ |
លោកPhillip Spencer ជាប៉ូលីសនៅទីក្រុងឡុងនៃប្រទេសអង់ គ្លេស បានផ្លាស់ប្តូរទីលំនៅទៅ Ilkley Moor ក្រោយពីបានលាឈប់ពីការងាររបស់គាត់ ។ នៅពេលគាត់កំពុងថតរូបភាពនៃទឹកបឹងគាត់បានព្ញសូរសម្លេងចម្លែក និងឃើញសត្វមួយតូចពណ៌បៃតងដែលមានកម្ពស់១ម៉ែត្រ២តឹក ។ គាត់បានបាញ់សត្វនោះ សត្វនោះបែរក្រោយហើយលើកដៃម្ខាងគ្រវីលា ហើយរត់គេចយ៉ាងរហ័សដែលមានល្បឿនលឿនជាងមនុស្ស ។ គាត់បានរត់ដេញតាមសត្វចម្លែក ហើយក៏បានប្រទះឃើញថាស់ហោះពណ៌ប្រាក់ដ៏ធំមួយហោះចេញទៅ ហើយចូលក្នុងពពកយ៉ាងលឿនបាត់ស្រមោលតែម្តង ។ គាត់បានយល់ថាសម្លេងចម្លែកនោះគឺចេញមកពីថាសហោះនេះយ៉ាងពិតប្រាកដ ។ គាត់បានវង្វេងផ្លូវជាង២ម៉ោងដោយសារតែត្រីវិស័យរបស់គាត់មានដំណើរការខុស
ពីធម្មតា ។ រូបថតរបស់លោក Phillip Spencer ត្រូវបានយកទៅ ប្រគល់អោយអ្នកស្រាវជ្រាវផ្នែកUFO ធ្វើការស៊ើបអង្កេត ។
អ្នកជំនាញការខាងថតរូបសត្វព្រៃនិងមន្ទីរពិសោធន៍របស់Kodak បានបង្ហាញថា មិនឃើញមានសត្វចម្លែកនិងវត្ថុចម្លែកនៅក្នុងរូបថតនោះទេ ។ ក្រោយមកលោក Spencer ចាប់ផ្តើមយល់សប្តិ៍ចម្លែក និងស្ថិតនៅក្នុងស្ថានភាពសណ្តំ (Hypnosis) ។ គាត់បានដឹងថាគាត់ត្រូវពួកAlien ចាប់ពង្រាត់យកទៅដាក់លើយានអវកាសរបស់ពួកវា ហើយគាត់ត្រូវបានពួកAlien ធ្វើការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រមុននឹងដោះលែងគាត់មកវិញ។ បច្ចុប្បន្ននេះគាត់បានចងចាំថាពួក Alien បានយករូបថតពីគាត់មុននឹងដោះលែងគាត់មកវិញ ដូច្នេះហើយទើបរូបថតដែលនៅសល់ក្នុងកាមេរ៉ាគាត់គ្មាននៅសល់រូបសត្វចម្លែកនិងវត្ថុចម្លែកនោះទៀតទេ ។ រឿងសំខាន់បំផុតដែលធ្វើអោយអ្នកស្រាវជ្រាវជឿថាគាត់មិនបាននិយាយកុហកគឺនៅត្រង់ថាគាត់មិនចង់អោយគេយករឿងរ៉ាវរបស់គាត់ទៅផ្សព្វផ្សាយជាសាធារណជាថ្នូរនឹងលុយកាក់ឡើយ ។
អត្ថបទ: KSN Team, Ref: New Realities