ការពិតអំពី UFO-Alien (ភាគទី៣)

ជាច្រើនឆ្នាំក្រោយពីព្រឹត្តិការណ៍នោះ មានការជជែកតៗគ្នាអំពីការរកឃើញបំណែក UFO ដែលធ្លាក់នោះដោយក្រុមយោធា ។ ទីតាំងដ៏ធំមួយជាមួយនឹងបំណែកយានអវកាសរបស់មនុស្សក្រីៅភពត្រូវបានគេរកឃើញ ប៉ុន្តែបំណែកទាំងនោះមានលក្ខណៈមិនដូចលោហធាតុនៅលើផែនដីឡើយ ។​ ដូច្នេះយើងឃើញថាទោះបីជាទ្រឹស្តីហាក់ដូចជាមានការប្រឆាំងខ្លះៗក៏ដោយ ក៏ប៉ុន្តែភាពពិតនៃ UFO ត្រូវបានគេរកឃើញយ៉ាងពិតប្រាកដ ។ មានប្រជាជនជាច្រើនបានឃើញហេតុការណ៌នេះ គឺមានវត្ថុចម្លែកដ៏ធំមួយបានធ្លាក់នៅក្បែរតំបន់ Corona ប៉ុន្តែពួកគេត្រូវបានហាមឃាត់មិនអោយនិយាយការពិតនេះ រដ្ឋាភិបាលហាក់ដូចជាមិនចង់អោយរឿងនេះព្ញខ្ចរខ្ចាយទៅឆ្ងាយ ទៅបីជាមនុស្សជាច្រើនបានឃើញសាកសពរបស់Alien យ៉ាងច្រើនដោយផ្ទាល់ភ្នែកក៏ដោយ ។ ម៉្យាងទៀតមនុស្សទាំងឡាយមានភស្តុតាងយ៉ាងច្បាស់ថាសាកសពរបស់ Alien ត្រូវបានគេធ្វើការវះកាត់ដើម្បីធ្វើការស្រាវជ្រាវ​។

រឿងដែលកាន់តែអស្ចារ្យទៅទៀតនោះគឺការចាប់ពង្រាត់មនុស្សលោករបស់ពួក​Alien ។ អ្នកស្រី Betty និងលោក Barny Hill ដែលជាប្តីប្រពន្ធកំពុងតែធ្វើដំណើរត្រឡប់មកពីប្រទេសកាណាដានាពេលយប់តាមផ្លូវ​ Interstate Route 3 ក្នុងតំបន់ New Hamsphire ក្រោយពីឈប់សម្រាកវិសមកាល ពួកគេបានប្រទះឃើញពន្លឺភ្លើងយ៉ាងចម្លែកនៅលើមេឃ​។ លោក Barney បានចេញពីរថយន្តហើយប្រើប្រាស់កែវយឹតដើម្បីមើលវត្ថុនោះអោយបានច្បាស់ ពន្លឺនោះបានខិតកាន់តែជិតដែលអាចធ្វើអោយគាត់មើលឃើញថាវត្ថុនោះមានរាងមូលសំប៉ែត មានបង្អួចនិងមានអ្នកជិះនៅខាងក្នុង ។ ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏ត្រឡប់ទៅផ្ទះវិញ​​ ។ ពួកគេមានអារម្មណ៍ថាត្រូវបាត់បង់ស្មារតីអស់ជាច្រើនម៉ោង​។ អ្នកស្រី​ Bettey ចាប់ផ្តើមមានការយល់សប្តិ៍អាក្រក់អំពី Alien រីឯលោកBarney មានការឈឺចាប់ឆ្អឹងខ្នងយ៉ាងខ្លាំង
អ្នកព្យាបាលផ្នែកចិត្តសាស្ត្រនៅរដ្ឋ​​​ Massachusetts និយាយថាពួកគេមានបញ្ហាផ្នែកផ្លូវចិត្ត​​ (Anxiety syndrome) ហើយពួកគេទាំង២នាក់ត្រូវបានប្រើវិធីសណ្តំចិត្ត  ។ អ្នកព្យាបាលផ្នែកចិត្តសាស្ត្រនោះជឿជាក់ថាពួកគេទាំង២នាក់ត្រូវបាន ចាប់ពង្រាត់ដោយពួក​​ Alien យ៉ាងពិតប្រាកដ ។​ ក្នុងកំឡុងពេលដែលគាត់ប្រើវិធីសណ្តំ ពួកគេទាំង២នាក់បានឆ្លើយសារភាពដាច់ដោយឡែកពីគ្នាថាពួកគេត្រូវចាប់ពង្រាត់ដោយពួក Alien ដែលគ្មានសក់គ្មានរោម ។ ពួកគេបានពិពណ៌នាថា Alien នោះមានកំពស់ត្រឹមតែ១ម៉ែត្រកន្លះប៉ុណ្ណោះ​មានស្បែកពណ៌បៃតង និងមានក្បាលធំ ។ អ្នកស្រី Betty និងលោក Barny Hill បាននិយាយថាបំណែកខ្លះនៃក្រចក សក់ និងស្បែករបស់ពួកគាត់ត្រូវបាន Alien កាត់យក។​ អ្នកស្រីBetty បានអោយដឹងថាពួក Alien បានយកម្ជុលយ៉ាងវែងមកស៊កបញ្ជូលតាមរន្ធផ្ចិតគាត់ ដែលពួក Alien បាននិយាយថាជាការធ្វើតេស្តនៃការមានផ្ទៃពោះ ចំណែកឯលោក Barny វិញត្រូវបានគេយកទឹកកាមរបស់គាត់ ។ ការស៊ើបអង្កេតមួយដែលមិនអាចបកស្រាយបានរហូតដល់បច្ចុប្បន្នចចាប់ពីឆ្នាំ១៩៦៣មកគឺអ្នកស្រី Betty Hill បានគូរផែនទីប្រព័ន្ធផ្កាយយ៉ាងលម្អិតមួយ​ដែលក្រោយមកត្រូវបានគេរកឃើញនៅឆ្នាំ១៩៦៩ ។ អ្នកស្រីបាននិយាយថាគឺពួក​ Alien បានបង្ហាញផែនទីនេះដល់គាត់ ។ អ្នកតារាសាស្ត្រនៅសកលវិទ្យាល័យរដ្ឋ Ohio បានយកផែនទីនោះមកធ្វើការប្រៀបធៀបជាមួយប្រពន្ធរាតាសាស្ត្រដែលគូរតាមComputer បានឃើញថាវាមានភាពដូចគ្នាទាំងស្រុង ។ អ្នកដែលមានភាពសង្ស័យលើប្តីប្រពន្ធទាំង២នេះបានលើកឡើងអំពីចំណុចមិនស្របគ្នាថា នៅពេលដែល​Alien និយាយទៅកាន់លោក Betty គឺពួកគេប្រើភាសាអង់គ្លេស ចំណែកឯអ្នកស្រី Barny Hill បាននិយាយថាពួកគេប្រើការទាក់ទងគ្នាតាមផ្លូវចិត្ត​ (Telepathy) ទៅវិញ ។ រៀងរ៉ាងនេះបានកើតឡើងតាំងពី៥០ឆ្នាំមុន ក៏ប៉ុន្តែមកទល់នឹងពេលនេះគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថាគាត់ទាំងពីរនាក់និយាយកុហកឡើយ ។​ (នៅមានត)

អត្ថបទ: KSN Team, Ref: New Realities