អ្នកវិទ្យាសាស្ត្របានរកឃើញក្តាមមួយដ៏ចម្លែកគឺក្តាមនោះមានភ្នែកដល់ទៅ៣ ដូចជាត្រីម៉្យាងដែលគេបង្កើតឡើងនៅក្នុងភាពយន្តដោយហៅថាMutant fish (គឺត្រីដែលកែប្រែទ្រង់ទ្រាយរបស់វា) ដោយសារវាប៉ះពាល់នឹងឥទ្ធិពលនុយក្លេអ៊ែរ ។ ផ្ទុយពីត្រីភ្នៃក៣នេះក្តាមចម្លែកដែលរស់នៅក្នុងទឹកសាបនេះត្រូវបានគេជឿថាវាជាការរួមផ្សំគ្នានៃក្តាម២ ដែលជាក្តាមភ្លោះ ។ ក្តាមមួយទៀតមិនមានរូបរាងអ្វីទេគ្រាន់តែជាភាគផ្សំនៃក្បាលតែប៉ុណ្ណោះ។ លោក Gerhard Scholtz នៅសកលវិទ្យាល័យ Humboldt នៃប្រទេសអាល្លឺម៉ង់ បានរកឃើញក្តាមនេះក្នុងបឹង Hoteo នៃប្រទេស New Zealand តាំងពីឆ្នាំ២០០៧ មកម៉្លេះ ។ ក្រៅពីភ្នែក៣ដ៏ចម្លែករបស់វានៅមានចំណុចពិសេសមួយទៀតគឺនៅលើខ្នងរបស់វាមានសរីរាង្គមួយដុះចេញមកដូចជាអង់តែន ។ ពីមុនមកគេមិនដែលឃើញសត្វណាមានលក្ខណៈចម្លែកដូចនេះឡើយ ។
នៅពេលដែលលោក Scholtz និងសហការីរបស់គាត់ពិនិត្យក្តាមនេះយ៉ាងហ្មត់ចត់គាត់បានឃើញថាក្តាមនេះក៏មានខួរក្បាលមិនប្រក្រតីដែរគឺខួរក្បាលរបស់វាតូចហើយមានរូបរាងមិនធម្មតា ។ លោក Scholtz បានសន្និដ្ឋានថាក្តាមនេះពិតជាកើតឡើងដោយសារការផ្សំគ្នានៃក្តាម២ (ក្តាមភ្លោះ) ។ យោងតាមទ្រឹស្តីនេះក្តាមភ្លោះដែលមានក្បាលជាប់គ្នានេះមានភ្នែកបន្ថែម១គូទៀតបន្ថែមលើភ្នែក២ធម្មតារបស់វា ។ ភ្នែក១នៅខាងមុខដែលស្ថិតចន្លោះភ្នែក១គូធម្មតាវិវត្តតាមធម្មតាចំណែកឯភ្នែកមួយទៀតត្រូវរុញច្រានទៅខាងក្រោយហើយប្រែក្លាយទៅជាអង់តែនមួយ ប៉ុន្តែភ្នែកទី៤នេះខូចមុខងាររបស់វាគឺមិនអាចមើលឃើញទេ ។ សរុបមកក្តាមនេះមានភ្នែក៣អាចប្រើការបាន ។
អត្ថបទ: KSN, Ref: New Scientist