សាលារៀនដែលគួរអោយខ្លាចបំផុត

បច្ចុប្បន្ននេះទោះបីជាវិទ្យាសាស្ត្រមានការ រីកចម្រើនច្រើនហើយក៏ដោយក៏ប៉ុន្តែ  មនុស្សមួយចំនួននីតែមានជំនឿលើអបិយជំនឿដដែល ។ អបិយជំនឿទាំងអស់រួម  មានពិធីផ្សេងៗក្នុងសាសនា ពិធីសែន   ព្រេននានា ពិធីបណ្តេញខ្មោច និងជំនឿ ផ្សេងៗទៀតស្ទើររាប់មិនអស់ ។  មនុស្សមួយចំនួនដែលមានជំនឿលើវិទ្យាសាស្ត្រ និយាយថានៅពេលមនុស្សស្លាប់ទៅគឺ  សូន្យ គ្មានព្រលឹងគ្មានការចាប់ជាតិអ្វីទេ ផ្ទុយទៅវិញចំពោះមនុស្សមួយចំនួនទៀតគេជឿថាព្រលឹងរបស់មនុស្សគឺពិតជាមានមែន ។ ការជឿថាមានខ្មោចលងក៏ជាអបិយជំនឿមួយដែរ  ដែលអ្នកខ្លះបានអះអាងថាបានឃើញផ្ទាល់ភ្នែកនូវរូបភាពប្លែកៗរបស់ខ្មោចដែលវាសម្តែងឬទ្ធិនៅពេលលងមនុស្ស តែអ្នកខ្លះទៀតបែរជាសើចចំអកថាជាការស្រមើស្រម័យឬការឃើញរូបភាពមិនពិត    ​​​​​​​​  (Hallucination)តែប៉ុណ្ណោះ ។ មានអ្នកវិទ្យាសាស្ត្រក៏បានធ្វើការស្រាវជ្រាវអំពីព្រលឹងនេះដែរ​ KSNនឹងលើកយកមកបញ្ហានេះមកផ្សាយជូននៅពេលក្រោយទៀត ។ ថ្ងៃនេះ    KSN សូមលើកយក  ករណីសាលារៀនមួយនៅទីក្រុងហុងកុងដែលធ្វើអោយមនុស្សមានការភ័យខ្លាចបំផុតមកផ្សាយជូន។


នៅទីក្រុងហុងកុងមានសាលារៀមួយឈ្មោះថាតាតាក់ (Ta Tak) ត្រូវបានគេបោះបង់ចោលជាយូរណាស់មកហើយ ។ សាលារៀននេះត្រូវបានគេរាយការណ៍ថាជាទីកន្លែងខ្មោចលងដ៏សាហាវបំផុត ហើយក៏មានជាការនិទៀនតៗគ្នាជាច្រើន​ នាក់មកហើយ​​ថាទីនោះជាទីកន្លែងដ៏គួរអោយភ័យខ្លាចបំផុត ។ ពីមុនមកមានមនុស្សធ្វើអត្តឃាតនៅទីនោះ​​ហើយក៏មាន អ្នកបានជួមប្រទះរឿងរ៉ាវខ្មោចលងដោយ បានឃើញស្ត្រីជាខ្មោចពាក់អាវក្រហមជាដើម​។ មានអ្នកបើកតាក់ស៊ីមួយចំនួន បានបដិសេធក្នុងការដឹកអ្នកដំណើរតាមផ្លូវកាត់តាមសាលារៀនដែលគេបោះបង់ចោលមួយនេះហើយហ៊ុមព័ទ្ធទៅដោយផ្នូរខ្មោច​ ដោយសារេពួកគេមិនចង់ជួបរឿងរ៉ាវខ្មោចលង ។ សាលារៀនមួយនេះមានលក្ខណៈពិសេស  រហូតដល់ក្រុមស្រាវ ជ្រាវ National Geographic Channel យកមកចុះផ្សាយហើយដាក់ចំណងជើងថា​ "I would'n go in there" (ខ្ញុំមិនគួរទៅទីនោះទេ)​។ ចំណែកឯសារពត៌មាន CNN បានចុះផ្សាយនៅក្នុងគេហទំព័ររបស់ខ្លនដោយដាក់ចំណងជើងថា "10 scariest places in Asia" (ទីកន្លេងទាំង១០​ ដែលគួរអោយខ្លាចបំផុតនៅអាស៊ី)។ KSN សូម បញ្ជាក់ថានេះគ្រាន់តែជាពត៌មានតែប៉ុណ្ណោះការជឿឬមិនជឿសូមមិត្តអ្នកអានមេត្តាពិចារណាដោយខ្លួនឯង ។


អត្ថបទ: KSN Team, Ref: CNN Website