យោងតាមការសិក្សាថ្មីមួយអ្នកជំនាញផ្នែករ៉កកែតដែលបានត្រៀមបញ្ជូនមនុស្សទៅកាន់អាចម៍ផ្កាយដ៏ធំឈ្មោះ«Ceres» បាននិយាយថាបេសសកម្មនេះមានភាពងាយស្រួលជាងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ គម្រោងបេសកកម្មនេះមានភាពផុសផុលយ៉ាងខ្លាំងក្នុងឆ្នាំ២០១០ គឺនៅពេលដែលលោកប្រធានាធិបតី Obama បានស្នើសុំឱ្យមានការបញ្ជូនមនុស្សទៅកាន់អាចម៍ផ្កាយមួយនេះនៅត្រឹមឆ្នាំ២០២៥ ។ ចំណែកឯគម្រោងរបស់អង្គការNASA ដែលចង់ប្រើយានអវកាសដែលគ្មានមនុស្សបើកក្នុងការអូសទាញយកអាចម៍ផ្កាយមួយមកដាក់ក្នុងគន្លងពិតប្រាកដមួយគឺនៅឆ្ងាយពីព្រះច័ន្ទបន្តិច នឹងមានលទ្ធភាពក្នុងការបញ្ជូនអ្នកអវកាសទៅកាន់អាចម៍ផ្កាយនេះយ៉ាងឆាប់បំផុតនៅត្រឹមឆ្នាំ២០២១ ។ Ceres គឺជាអាចម៍ផ្កាយដ៏ធំមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានទំហំប្រហែល៦០៥ម៉ាយ(៩៧៥គម) គឺមានទំហំប្រហែលនឹងរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក គន្លងរបស់វាស្ថិតនៅចន្លោះភពអង្គារនិងភពព្រហត្តិ៍ (Jupiter)។ លោកLonguski បាននិយាយថាដោយសារតែវាមានទំហំធំទំនាញរបស់វាធ្វើឱ្យវាមានរូបរាងមូលដែលខុសពីអាចម៍ផ្កាយដទៃដែលមានរាងរឆេញរឆូញឫុរាងដូចដំឡូង ។ អ្នកខ្លះគេនិយាយថា Ceres គឺជាភពដ៏តូចជាងគេមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលស្ថិតនៅចម្ងាយ២៥៧លានម៉ាយ (៤១៥លានគម) ពីព្រះអាទិត្យ ។ ភាពចម្លែករបស់វាមួយគឺវាអាចមានទឹកកកនៅពីក្រោមសំបករបស់វា គឺប្រហែល២៥% (ច្រើនជាងបរិមាណទឹកសាបនៅលើផែនដីទាំងមូល) ។ អ្នកស្រាវជ្រាវខ្លះបានគិតថាCeres អាចមានសមុទ្រនៅពីក្រោមស្រទាប់លើរបស់វា ដែលជាសក្តានុពលមួយក្នុងការរុករកជីវិតនៅក្រៅផែនដី ដែលជាទូទៅនៅលើផែនដី បង្ហាញថាទីណាមានទឹកទីនោះតែងតែមានជីវិត ។
លោកFrank Laipert ដែលជាវិស្វករបង្កើតយានអវកាសមកពីសកលវិទ្យាល័យPerdue បាននិយាយថាអត្ថប្រយោជន៍មួយទៀតនៃការស្រាវជ្រាវនៅលើអាចម៍ផ្កាយCeres គឺការសិក្សាអំពីកំណើតនៃប្រព័ន្ធព្រះអាទិត្យដោយសារតែវាជាបំណែកដ៏ធំមួយដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ។ គាត់បានបន្ថែមទៀតថាការបញ្ជូនមនុស្សទៅអាចម៍ផ្កាយនោះគឺមានប្រសិទ្ធភាពជាងការបញ្ជូនយានអវកាសដែលគ្មានមនុស្សបើក ។ លោក Longuski និងលោក Laipert បានគណនារកវិធីបញ្ជូនមនុស្សទៅកាន់Ceres នេះហើយបានបង្ហាញថាមានតែថាមពលនុយក្លេអ៊ែរទេដែលមានប្រសិទ្ធិភាពខ្លាំងជាងថាមពលព្រះអាទិត្យពីព្រោះវាមានទម្ងន់ស្រាលជាង ហើយអាចធានាបាននូវការហោះហើរក្នុងរយៈពេលយូរ។ នៅក្នុងគម្រោងនេះគេបានគណនារយៈពេលហោះហើរដែលជិតបំផុតពីផែនដីទៅកាន់Ceres គឺ២៧០ថ្ងៃ ហើយរយៈពេលសរុបនៃបេសកកម្មនេះមិនឱ្យលើសពី២ឆ្នាំទេ គឺដើម្បីការពារកុំឱ្យមនុស្សរងនូវកាំរស្មីដ៏គ្រោះថ្នាក់ពីអវកាសច្រើនពេកដែលបណ្តាលឱ្យកើតជំងឺមហារីក។
ខុសពីភពអង្គារដែលមានទំនាញខ្លាំង Ceres មានទំនាញយ៉ាងខ្សោយក្នុងការទាញឱ្យយានអវកាសបុកជាមួយវា ក្រៅពីនោះវាគ្មានស្រទាប់បរិយាកាសដើម្បីទប់ល្បឿនយានអវកាសទេ ដូច្នេះគេត្រូវរៀបចំយានអវកាសដោយធ្វើដំណើរទៅជិតCeres ហើយបំបែកខ្លួនដើម្បីចុះចត ។
អត្ថបទ: KSN, Ref: National Geographic
Our website provides the entertainment including CTN Cambodia, CTN comedy, Khmer comedy, Khmer TV, Funny Khmer, Khmer TV, Khmer food, Sin Sisamuth songs, Khmer songs, music Khmer, Khmer boxing, Khmer stars, Khmer star interview, Kun Khmer, Pakmi
Showing posts with label Space. Show all posts
Showing posts with label Space. Show all posts
ផ្កាយរណបGOCE បានធ្លាក់មកដល់ផែនដី
ផ្កាយរណបGOCE បានធ្លាក់នៅកោះFalkland |
កាលពីសប្តាហ៍មុន Khmer Science News (KSN) បានចុះផ្សាយអំពីផ្កាយរណបGOCE របស់សហភាពអឺរ៉ុបដែលអស់ប្រេងឥន្ទនៈហើយកំពុងតែធ្លាក់ចុះមកកាន់ផែនដីវិញ នៅពេលនេះយើងបានទទួលដំណឹងតាមរយៈBBC News ថាវាបានធ្លាក់មកដល់ផែនដីវិញហើយដោយមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឫុទ្រព្យសម្បត្តិអ្វីឡើយ ។ លោកBill Chater ដែលជាអ្នកស្រុកនៅកោះFalkland (ស្ថិតនៅក្នុងសមុទ្រអាត្លង់ទិកក្បែរប្រទេសអាហ្សង់ទីន) បានមើលឃើញទិដ្ឋភាពនៃការធ្លាក់ចុះនេះព្រមទាំងបានថតរូបទុកទៀតផង នៅពេលដែលគាត់ចេញក្រៅផ្ទះដើម្បីមើលសត្វPenguins ។ លោកBill Chater បានរៀបរាប់ប្រាប់អ្នកសារ
ផ្កាយដុះកន្ទុយ ISON បញ្ចេញពន្លឺក្នុងសប្តាហ៍ទី២នៃខែវិឆ្ឆិកានេះ
ផ្កាយដុះកន្ទុយ ISON |
នៅដើមខែវិច្ឆិកាគេអាចមើលឃើញផ្កាយដុះកន្ទុយ ISON នេះដោយប្រើកែវឆ្លុះជំនួយ ប៉ុន្តែចាប់ពីសប្តាហ៍នេះទៅ ផ្កាយដុះកន្ទុយ មួយនេះបញ្ចេញពន្លឺយ៉ាងច្បាស់ដែលអាច ឱ្យ យើងមើលឃើញដោយភ្នែកទទេបាននៅ ពេលយប់។ ចំណែកឯព្រះច័ន្ទវិញក៏មិនមែនជាបញ្ហាដល់ការមើលផ្កាយនេះដែរដោយសារវាស្ថិតនៅតំបន់ឆ្ងាយពីគ្នា ។ នៅចុងខែវិច្ឆិកានេះអ្នកមានពេលកាន់តែតិចក្នុងការមើលផ្កាយដុះកន្ទុយមួយនេះនៅមុនពេលព្រះអាទិត្យរះ ដោយសារវាធ្វើដំណើរឆ្ពោះទៅរកព្រះអាទិត្យនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ។ នៅថ្ងៃទី៨ ខែវិច្ឆិកា ផ្កាយដុះកន្ទុយ ISON រះ៣ម៉ោងនិង៤៤នាទីមុនព្រះអាទិត្យរះ
ការពិតអំពី UFO-Alien (ភាគទី៥)
នៅក្នុងការផ្សាយមុនៗមិត្តអ្នកអានបាន ឃើញរួចមកហើយអំពីការពិតរបស់ UFO-Alien ភាគទី១ ភាគទី២ ភាគទី៣ និង ភាគទី៤ នៅក្នុងភាគទី៥នេះយើងនឹង បង្ហាញអំពីករណីផ្សេងៗទៀតដែលមនុស្ស បានជួបUFO-Alien ដោយផ្ទាល់៖
រឿងរ៉ាវនេះ បានកើតឡើងនាឆ្នាំ១៩៩៦នាភូមិKashtim សហព័ន្ធរុស្សី ។ វាគឺជាការ បង្ខិតបង្ខំមួយអោយទទួលយកសាកសព របស់Alien មួយនៅសហព័ន្ធរុស្សី ។ ស្ត្រីចំ ណាស់ម្នាក់ដែលរស់នៅភូមិKashtim បាន ប្រទះឃើញសត្វចម្លែកតូចមួយនៅជិតភ្នំ
រឿងរ៉ាវនេះ បានកើតឡើងនាឆ្នាំ១៩៩៦នាភូមិKashtim សហព័ន្ធរុស្សី ។ វាគឺជាការ បង្ខិតបង្ខំមួយអោយទទួលយកសាកសព របស់Alien មួយនៅសហព័ន្ធរុស្សី ។ ស្ត្រីចំ ណាស់ម្នាក់ដែលរស់នៅភូមិKashtim បាន ប្រទះឃើញសត្វចម្លែកតូចមួយនៅជិតភ្នំ
ផ្កាយរណបមួយកំពុងធ្លាក់មកលើផែនដី
ផ្កាយរណបដែលកំពុងធ្លាក់មកលើផែនដី |
តាមប្រភពពត៌មានCNN បានប្រាប់អោយ ដឹងថាផ្កាយរណបរបស់អឺរុបដែលអស់ប្រេងឥន្ទនៈកំពុងតែធ្លាក់មកលើផែដីវិញក្នុងរយៈ២ទៅ៣ថ្ងៃខាងមុខនេះ ។ ផ្កាយរណបដែល មានទម្ងន់900 Kg នេះនឹងបំបែកខ្លួនជា បំណែក តូចៗមុននឹងធ្លាក់មកលើផ្ផែនដី ។គ្មាននរណាដឹងថាតើបំណែកផ្កាយរណប នោះធ្លាក់ នៅទីណាពិតប្រាកដ និងពេល ណាពិតប្រាកដទេប៉ុន្តែទីភ្នាក់ងារអវកាស របស់សភាពអឺរ៉ុបបាននិយាយថាបំណែកនៃ ផ្កាយរណបនេះទំនងជាធ្លាក់នៅក្នុងសមុទ្រ ឫនៅតំបន់ដែលមានប្រជាជនរស់នៅតិច
ការពិតអំពីUFO-Alien (ភាគទី៤)
រូបភាពUFO ថតបាននៅថ្ងៃទី០៥.០៧.១២ |
លោកPhillip Spencer ជាប៉ូលីសនៅទីក្រុងឡុងនៃប្រទេសអង់ គ្លេស បានផ្លាស់ប្តូរទីលំនៅទៅ Ilkley Moor ក្រោយពីបានលាឈប់ពីការងាររបស់គាត់ ។ នៅពេលគាត់កំពុងថតរូបភាពនៃទឹកបឹងគាត់បានព្ញសូរសម្លេងចម្លែក និងឃើញសត្វមួយតូចពណ៌បៃតងដែលមានកម្ពស់១ម៉ែត្រ២តឹក ។ គាត់បានបាញ់សត្វនោះ សត្វនោះបែរក្រោយហើយលើកដៃម្ខាងគ្រវីលា ហើយរត់គេចយ៉ាងរហ័សដែលមានល្បឿនលឿនជាងមនុស្ស ។ គាត់បានរត់ដេញតាមសត្វចម្លែក ហើយក៏បានប្រទះឃើញថាស់ហោះពណ៌ប្រាក់ដ៏ធំមួយហោះចេញទៅ ហើយចូលក្នុងពពកយ៉ាងលឿនបាត់ស្រមោលតែម្តង ។ គាត់បានយល់ថាសម្លេងចម្លែកនោះគឺចេញមកពីថាសហោះនេះយ៉ាងពិតប្រាកដ ។ គាត់បានវង្វេងផ្លូវជាង២ម៉ោងដោយសារតែត្រីវិស័យរបស់គាត់មានដំណើរការខុស
គម្រោងMars One (ភាគទី៣)
លោក Lansdorp ដែលជាអ្នកគ្រប់គ្រង គម្រោង Mars One បានបញ្ជាក់ថាប្រាក់ ចំណូលបានមក ពីការទិញសំបុត្រទៅកាន់ ភពអង្គារនាឆ្នាំ២០២៣នេះ គឺមានច្រើនអនេក គាត់នឹងធ្វើការផ្សព្វផ្សាយតាម ទូរទស្សន៍ ។ លោក Lansdorp បន្ថែមថាគម្រោងនេះនឹងរក បានប្រាក់៦ពាន់លានដុល្លាសម្រាប់បញ្ជូន មនុស្ស៤នាក់ដំបូងទៅកាន់ភព
អង្គារនិង ទទួលបាន៤ពាំន់លានដុល្លាទៀតសម្រាប់ ក្រុមនិមួយៗជាបន្តបន្ទាប់ទៀត ។
អង្គារនិង ទទួលបាន៤ពាំន់លានដុល្លាទៀតសម្រាប់ ក្រុមនិមួយៗជាបន្តបន្ទាប់ទៀត ។
ការពិតអំពី UFO-Alien (ភាគទី៣)
ជាច្រើនឆ្នាំក្រោយពីព្រឹត្តិការណ៍នោះ មានការជជែកតៗគ្នាអំពីការរកឃើញបំណែក UFO ដែលធ្លាក់នោះដោយក្រុមយោធា ។ ទីតាំងដ៏ធំមួយជាមួយនឹងបំណែកយានអវកាសរបស់មនុស្សក្រីៅភពត្រូវបានគេរកឃើញ ប៉ុន្តែបំណែកទាំងនោះមានលក្ខណៈមិនដូចលោហធាតុនៅលើផែនដីឡើយ ។ ដូច្នេះយើងឃើញថាទោះបីជាទ្រឹស្តីហាក់ដូចជាមានការប្រឆាំងខ្លះៗក៏ដោយ ក៏ប៉ុន្តែភាពពិតនៃ UFO ត្រូវបានគេរកឃើញយ៉ាងពិតប្រាកដ ។ មានប្រជាជនជាច្រើនបាន
គម្រោងMars One (ភាគ២)
Mars One នឹងបង្ហោះយានអវកាសដែលគ្មាន មនុស្សបើក ទៅកាន់ពិភពពណ៌ក្រហម(ភពអង្គារ)នៅឆ្នាំ ២០១៦
សូមរំលឹកថាកាលពីថ្ងៃមុន Khmer Science News (KSN)បានចុះផ្សាយអំពី គម្រោង Mars One ដែលនឹងត្រូវបញ្ជូន មនុស្ស អោយទៅរស់នៅលើភពព្រះអង្គារ នៅឆ្នាំ ២០២៣ តាមរយៈការទិញសំបុ
ការពិតអំពី UFO-Alien (ភាគ២)
ការជួបប្រទះរបស់លោកKenneth Arnold នៅឆ្នាំ១៩៤៧: នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនាម៉ោង៣រសៀល លោក
Kenneth Arnold គឺជាអ្នកបើកបរយន្តហោះ
ឯកជននិងជាអ្នកលក់ដូរឧបករណ៍ពន្លត់
អគ្គីភ័យម្នាក់នៅIdoha កំពុងបើកបរយន្ត
ហោះលើជ្រលងភ្នំស្វែងរកបំណែកយន្ត
ហោះធ្លាក់ម៉ាកC-46 ដែលអាចបានទទួល
រង្វាន់៥០០០ដុល្លា។ គាត់មិនបានរកឃើញ
បំណែកយន្តហោះដែលធ្លាក់នោះទេ ប៉ុន្តែ
បែរជាប្រទះឃើញពន្លឺភ្លើងភ្លឺចិញ្ចាចដែល
ការពិតអំពីថាសហោះ (The Facts about UFO) ភាគទី១
ថាសហោះមកពីពាក្យអង់គ្លេសថាUFO
(Unidentified Flying Object) មានន័យថាជាវត្ថុ
ដែលហោះហើរក្នុងអាកាសដែលមនុស្ស
មិនអាចកំណត់ថាជាអ្វីអោយពិតប្រាកដ។ កង
ទ័ពអាកាសអាមេរិកបានបង្កើតពាក្យនេះឡើង
ចាប់តាំងពីឆ្នាំ១៩៥២មក ដែលនៅពេលនោះ
ពួកគេជួបវត្ថុចម្លែកហោះហើរក្នុងអាកាសជា
លើកដំបូងបំផុតហើយមិនអាចកំណត់បានថា
ជាអ្វី ទោះបីជាអោយអ្នកជំនាញការវិភាគយ៉ាង
ហ្មត់ចត់ក៏ដោយ។ ក្រោយមកទៀតការប្រើ
(Unidentified Flying Object) មានន័យថាជាវត្ថុ
ដែលហោះហើរក្នុងអាកាសដែលមនុស្ស
មិនអាចកំណត់ថាជាអ្វីអោយពិតប្រាកដ។ កង
ទ័ពអាកាសអាមេរិកបានបង្កើតពាក្យនេះឡើង
ចាប់តាំងពីឆ្នាំ១៩៥២មក ដែលនៅពេលនោះ
ពួកគេជួបវត្ថុចម្លែកហោះហើរក្នុងអាកាសជា
លើកដំបូងបំផុតហើយមិនអាចកំណត់បានថា
ជាអ្វី ទោះបីជាអោយអ្នកជំនាញការវិភាគយ៉ាង
ហ្មត់ចត់ក៏ដោយ។ ក្រោយមកទៀតការប្រើ
តើគេបង្ហោះផ្កាយរណបឬយានអវកាសដោយរបៀបណា ?
បច្ចុប្បន្ននេះការបញ្ជូនផ្តាយរណបទៅក្នុងតារាវិថីត្រូវធ្វើឡើងតាមការបាញ់បង្ហោះដោយកាំជ្រួច
។ ផ្កាយរណបខ្លះទៀតត្រូវភ្ជាប់ជាមួយយានអវកាសដោយបង្ហោះឡើងព្រមគ្នាតែម្តង ។
ប្រទេសជាច្រើននិងក្រុមហ៊ុនពាណិជ្ជកម្មមានកាំជ្រួចផ្សេងៗគ្នាប្រកបដោយសមត្ថភាពអាចបញ្ជូនផ្កាយរណបដែលមានទម្ងន់ច្រើនតោនទៅក្នុងតារាវិថីដោយសុវត្ថិភាព។
អាហារសម្រាប់អ្នកអវកាស
នៅទីអវកាសវត្ថុទាំងអស់គ្មានទម្ងន់ទេ ដូច្នេះការបរិភោគអាហារអាចជួបការលំបាកមិនដូចការ បរិភោគអាហារនៅលើផែនដីទេ។ ដោយសារតែភាពគ្មានទម្ងន់អាហារមិនអាចរៀបចំធម្មតាបាន ឡើយព្រោះនឹងបណ្តាលអោយហោះហើរខ្ចាត់ខ្ចាយក្នុងយានអវកាស។ អាហារសម្រាប់អ្នកអវកាស គឺជាផលិតផលចំណីអាហារដែលផលិតឡើងជាពិសេសសម្រាប់អ្នកអវកាសនៅពេលពួកគេរស់នៅក្នុងទីអវកាស។ អាហារនេះផ្តល់នូវតុល្យភាពនៃអាហារូបត្ថម្ភក្នុងរាងកាយ សម្រាប់បុគ្គលដែល ធ្វើការនៅក្នុងទីអវកាស ដែលមានលក្ខណ:ងាយស្រួលក្នុងការទុកដាក់និងមានសុវត្ថិភាព។ នៅក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះអាហារសម្រាប់អ្នកអវកាសត្រូវបានប្រើប្រាស់ដោយជនជាតិផ្សេងៗដែលបានធ្វើដំណើរទៅក្នុងទីអវកាសដើម្បីអនុវត្តកម្មវិធីផ្សេងៗនៅលើស្ថានីយអវកាស ដែលនៅទីនោះ ពួកគេបានផ្លាសប្តូរវប្បធម៌គ្នាទៅវិញទៅមក។
នៅឆ្នាំ១៩៦១ លោកGagarin ដែលជាអ្នកអវកាសជនជាតិរុស្សីបានបរិភោគអាហារដែលរៀបចំជា លក្ខណ:ដូចថ្នាំដុសធ្មញ៣បំពង់ដែលមានទម្ងន់១៦០ក្រាម ដែលធ្វើឡើងពីជាតិសាច់ និងបរិភោគ ទឹកសូកូឡាសម្រាប់អាហារថ្ងៃត្រង់របស់លោក។
នៅក្នុងកម្មវិធីApollo ឆ្នាំ១៩៦៨ដល់១៩៧៥ចំណីអាហារជាច្រើនប្រភេទត្រូវបានប្រើប្រាស់នៅក្នុង បេសកកម្មApollo។ គេប្រើទឹកក្តៅស្រុះអាហារក្រៀមដែលរក្សាទុកក្នុងកញ្ចប់ផ្លាស្ទីកដើម្បីបរិភោគ។ អាហារប្រភេទនេះមានលក្ខណ:កាន់តែប្រសើរសម្រាប់អ្នកអវកាស ហើយពួកគេអាចប្រើស្លាបព្រា សម្រាប់បរិភោគអាហារនេះបានព្រោះវាមានលក្ខណ:សើម។
បច្ចុប្បន្ននេះចំណីអាហារសម្រាប់អ្នកអវកាសកាន់តែប្រសើរឡើង ដោយសារផ្លែឈើនិងបន្លែ អាច រក្សាទុកនៅក្នុងយានអវកាសបាន។ អ្នកអវកាសអាចជ្រើសរើសម្ហូបអាហារក្នុងចំណោមអាហារជា ច្រើនមុខ សូម្បីតែFruit Salad និងSpaghtti ក៏អាចជ្រើសរើសបានដែរ។ ជួនកាសអ្នកអវកាសអាច ជ្រើសរើសយក Beef jerky សម្រាប់បរិភោគក៏បាន ដោយសារតែវាមានទម្ងន់ស្រាល មានសារជាតិ ចិញ្ចឹមគ្រប់គ្រាន់ និងអាចរក្សាទុកក្នុងអវកាសដោយមិនបាច់វេចខ្ចប់។
ប្រែសម្រួល: KSN Team, Ref: Wikipedia
ផ្កាយដុះកន្ទុយ (Comet)
កាលពីសម័យមុនប្រជាជនខ្មែរមានជំនឿថាបើពួកគេបានឃើញផ្កាយដុះកន្ទុយនោះគឺមានន័យថាស្រុកទេសនឹងមានសង្គ្រាមជាមិនខាន ។ ឧទាហរណ៍ជាក់ស្តែងនៅឆ្នាំ១៩៧០ ប្រជាជនខ្មែរបានឃើញផ្កាយដុះកន្ទុយ ហើយសង្គ្រាមក៏បានចាប់ផ្តើមពីពេលនោះមក។ តើផ្កាយដុះកន្ទុយជាអ្វី? ហើយវាជាប្រផ្នូលអាក្រក់អោយមានសង្គ្រាមមែនឬ?
ដោយសារតែផ្កាយដុះកន្ទុយដែលខិតជិតមកព្រះអាទិត្យធ្វើអោយទឹកកកក្នុងខ្លួនវារលាយ ដូច្នេះរៀងរាល់ពេលដែលវាមកជិតព្រះអាទិត្យវាតែងតែបាត់បង់សារធាតុក្នុងខ្លួនវាបន្តិច។
ផ្កាយដុះកន្ទុយល្បីៗបំផុតដែលគេសង្កេតឃើញរាប់ពាន់ឆ្នាំមកហើយនោះគឺផ្កាយដុះកន្ទុយឈ្មោះហាល់ឡី និងហាល-បុប។ រៀងរាល់៧៦ឆ្នាំម្តងផ្កាយដុះកន្ទុយហាល់ឡីបានខិតមកជិតព្រះអាទិត្យនិងផែនដី។ ឯផ្កាយដុះកន្ទុយហាល-បុបគេអាចសង្កេតមើលឃើញវាច្បាស់ដោយភ្នែកទទេនៅឆ្នាំ១៩៩៧។
ប្រែសម្រួល៉៖ Khmer Science News Team (KSN Team) ប្រភពពត៌មានបរទេស
គម្រោងMarsOne
ការធ្វើដំណើរនេះមានលក្ខណ:ឯកជនគឺមិនមែនជាការផ្សងព្រេងទៅស្វែងរកប្រយោជន៍ពីពិភពព្រះអង្គារទេ ហើយក៏មិនមែនមានលក្ខណ:ជាអាណានិគមនៅលើភពនោះដែរ។ ទោះបីជាគម្រោងនោះមិនមានភាពពិតប្រាកដក៏ដោយតែការផ្សព្វផ្សាយពត៌មាននោះតាមCNN បង្ហាញអោយឃើញថាមានអ្នកLike ក្នុងFacebook របស់គម្រោងនេះដល់ទៅជាង៩ម៉ឺននាក់។
MarsOne នឹងប្រើប្រាស់យានអវកាសដែលមានលក្ខណ:ពាណិជ្ជកម្មFalcon 9ក្នុងការបញ្ជូនមនុស្សទៅពិភពព្រះអង្គារដោយប្រើបច្ចេកវិជ្ជាដូចជាសំបកស៊ុតមួយ ហើយសំបកស៊ុតនោះអាចប្រែរូបរាងរបស់វាតាមតម្រូវការ ដូចជាប្រែក្លាយទៅជាលំនៅដ្ឋានមួយនៅលើពិភពព្រះអង្គារតែម្តង។ អ្នកវិទ្យាសាស្រ្តនឹងបញ្ជូនលំនៅស្ថានមួយបែបដែលអាចបង្កើតទឹកនិងអុកស៊ីហ្សែនដោយស្វ័យប្រវត្តិមុននឹងបញ្ជូនមនុស្សទៅដល់។ នៅពេលដែលក្រុមស្រាវជ្រាវទៅដល់ពួកគេនឹងប្រើប្រាស់ទឹកនិងអុកស៊ីហ្សែននៅលើពិភពព្រះអង្គារដើម្បីធានាជីវិតរស់នៅប្រចាំថ្ងៃ និងបន្ទាប់មកពួកគេនឹងធ្វើការដាំដុះដំណាំផ្សេងៗ។
ប្រែសម្រួល: Sun Master Ref: Science News Magazine
ការគម្រាមកំហែងដោយអាចម៍ផ្កាយនៅឆ្នាំ២០៣២ជាការពិតដែរប្ញទេ?
អ្នកអវកាសជនជាតិអ៊ុយក្រែនបានរកឃើញអាចម៍ផ្កាយ2013 TV 135 កាលពីថ្ងៃទី៨ តុលា ឆ្នាំ២០១៣ ក្រោយពេលដែលវាមកជិតផែនដីបំផុតនៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ ក្នុងចម្ងាយ៦,៧លានគីឡូម៉ែត្រពីផែនដី ប្ញប្រហែល១៧ដងនៃចម្ងាយរបស់ព្រះច័ន្ទមកផែនដី។ យោងតាមការប៉ានប្រមាណរបស់អ្នកជំនាញការទៅលើគន្លងគោចរណ៍នៃអាចម៍ផ្កាយនេះ បានអោយដឹងថាអាចម៍ផ្កាយនេះអាចមានឧកាសប៉ះទង្គិចជាមួយផែនដីនៅឆ្នាំ២០៣២ក្នុងកម្រិត ១/៦៣០០០។ លោកDon Yeoman ដែលជាអ្នកគ្រប់គ្រងអង្គភាពមួយនៅក្នុងអង្គការNASA បាននិយាយថា «ភាគរយ (Probability) នៃការមិនប៉ះទង្គិចរវាងអាចម៍ផ្កាយនេះជាមួយផែនដីគឺមានដល់ទៅ៩៩.៩៩៨ភាគរយ (គឺសឹងតែគ្មានលទ្ធភាពនឹងប៉ះទង្គិចនោះទេ)។ ជាមួយនឹងការតាមដានជាបន្តទៅទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងពិតជាអាចកាត់បន្ថយលទ្ធភាពនៃការប៉ះទង្គិចរវាងអាចម៍ផ្កាយនេះជាមួយផែនដីទាំងស្រុងនាពេលអនាគត»។
ប្រែសម្រួល: Sun Master Ref: NBC News Science
http://www.nbcnews.com/science/asteroid-threat-2032-dont-panic-dont-brush-it-8C11418631
Subscribe to:
Posts (Atom)