ការពិតអំពីថាសហោះ (The Facts about UFO) ភាគទី១

ថាសហោះមកពីពាក្យអង់គ្លេសថាUFO
(Unidentified Flying Object) មានន័យថាជាវត្ថុ
ដែលហោះហើរក្នុងអាកាសដែលមនុស្ស
មិនអាចកំណត់ថាជាអ្វីអោយពិតប្រាកដ។ កង
ទ័ពអាកាសអាមេរិកបានបង្កើតពាក្យនេះឡើង
ចាប់តាំងពីឆ្នាំ១៩៥២មក ដែលនៅពេលនោះ
ពួកគេជួបវត្ថុចម្លែកហោះហើរក្នុងអាកាសជា​
លើកដំបូងបំផុតហើយមិនអាចកំណត់បានថា
ជាអ្វី ទោះបីជាអោយអ្នកជំនាញការវិភាគយ៉ាង
ហ្មត់ចត់ក៏ដោយ​។ ក្រោយមកទៀតការប្រើ

ប្រាស់ពាក្យUFO នេះគឺសម្គាល់នូវរាល់វត្ថុដែល
ហោះក្នុងអាកាសហើយមិនអាចកំណត់បានជាអ្វីអោយពិតប្រាកដ ឬមានន័យម៉្យាងទៀតថាជា
យានអវកាសរបស់មនុស្សមកពីពិភពដទៃ (Alien)។ ក្រុមមានជំនឿ និងក្រុមដែលបង្កើតពាក្យចចាម
អារាមបានបង្កើតរឿងប្លែកៗជាច្រើនទាក់ទងនឹងUFO ។ UFO និងAlien ត្រូវបានគេយកមកប្រើ
ប្រាស់ក្នុងវិស័យភាពយន្តយ៉ាងទូលំទូលាយដើម្បីរកប្រាក់ចំណូល​។

ដោយសារតែមានរឿងរ៉ាវប្លែកៗជាច្រើនទាក់ទងនឹងUFO និង​Alien ហើយមានមនុស្សមួយចំនួនជឿ
ថាមាន និងមួយចំនួនទៀតជឿថាវាគ្រាន់តែជារឿងប្រឌិតឬពាក្យចចាមអារាម ទើបអ្នកសិក្សាស្រាវ
ជ្រាវធ្វើការស្រាវជ្រាវមួយដើម្បីបង្ហាញអំពីទិន្នន័យដែលទាក់ទងនឹងជំនឿលើUFO ដែលមានតួ
លេខដូចខាងក្រោមៈ

  • មានមនុស្សជាមធ្យម៧ម៉ឺននាក់ក្នុងមួយឆ្នាំរាយការណ៍ថាបានឃើញUFO មានន័យថាក្នុង១ ថ្ងៃមានមនុស្ស១៩២នាក់បានឃើញUFO
  • UFO មិនអាចចាប់បានដោយរ៉ាដាឡើយនៅពេលដែលវាចូលមកក្នុងបរិយាកាសផែនដី
  • ១ក្នុងចំណោម៥នាក់នៃប្រជាជនអាមេរិកមានជំនឿថាការចាប់ពង្រាត់មនុស្សលោកដោយ ពួកAlien គឺជាការពិត។ បុរសមានជំនឿលើរឿងនេះច្រើនជាងស្ត្រី ។
  • ១ក្នុងចំណោម៧នាក់នៃប្រជាជនអាមេរិកបានឃើញ UFO ដោយផ្ទាល់ឬរាយការណ៍ថា មនុស្សដែលគេស្គាល់បានឃើញ UFO ដោយផ្ទាល់។
  • យោងទៅលើការចូលចិត្តរឿងរ៉ាវទាក់ទងនឹងUFO ការផលិតរឿង​​Men in Black ហាក់ដូច ជា បង្ហាញថាAlien គឹពិតជាមានមែន។ 
តាមប្រវត្តិសាស្ត្រសាក្សីដែលបានឃើញUFO ដំបូងបំផុតគឺនៅឆ្នាំ១៩៤៧ ។​ (នៅមានត)

អត្ថបទៈ​ Khmer Science News Team, Ref: News Realities