បច្ចុប្បន្ននេះមានមនុស្សប្រមាណ១ម៉ឺននាក់ស្លាបជារៀងរាល់ឆ្នាំដោយសារជម្ងឺថ្លើម ។ អ្នកដែលមានជម្ងឺថ្លើមដែលមិនអាចព្យា បាល ជាគឺត្រូវការអោយមានការផ្លាស់ប្តូរ ថ្លើមដោយយកថ្លើមអ្នកដទៃមកជំនួស ប៉ុន្តែ លទ្ធភាពនៃការធ្វើរបៀបនេះគឺមានតិចតួច នៅឡើយ ។ ជាទូទៅមនុស្សដែលមានជំងឺ ថ្លើមហើយធ្វើអោយថ្លើមខូចគឺបណ្តាលមកពី ជំងឺរលាកថ្លើមប្រភេទB ជំងឺរលាកថ្លើមប្រ ភេទ C និងមហារីកថ្លើមជាដើម។ អ្នកដែល មាន ថ្លើមរឹងក្រិនហើយនឹងវិវត្តទៅរកការ
ខូចមុខងារទាំងអស់របស់ថ្លើម (ថ្លើមមានមុខ ងារជាអ្នកលាងសម្អាតជាតិពុលក្នុងឈាម) ហើយនឹងមិនអាចរស់រានបានយូរឡើយបើមិនផ្លាស់ប្តូរទេ ។
ការរកឃើញនូវវិធីPrint រូបភាពថ្លើមជាចំណិតៗក្នុងលក្ខណៈរូបភាព3D បង្កលក្ខណៈងាយស្រួល ក្នុងការ បង្កើនល្បឿនផលិតថ្នាំព្យាបាលថ្លើម និងបានត្រួសត្រាយផ្លូវមួយអោយមនុស្សអាចផលិតបាននូវថ្លើមទាំង មូលដែលអាចយកទៅជំនួសថ្លើមដែលខូចបាន។
ថ្លើមមានលទ្ធភាពក្ក្នុងការបង្កើតកោសិការបស់វាឡើងវិញជាធម្មជាតិ ដែលវាសមស្របក្នុងការធ្វើការPrint ជាលក្ខណៈជីវសាស្ត្រ (Bio-printing) គឺជាការប្រើប្រាស់បច្ចេកវិជ្ជាក្នុងការPrint នូវកោសិកាថ្លើមក្នុងរូបភាព 3D ដែលធ្វើឡើងដោយកុំព្យូទ័រដ៏ត្រឹមត្រូវឥតខ្ចោះមួយ។ មន្ទីរពិសោធន៍ Organovo បានរកឃើញថាកោសិ កាថ្លើមមានលក្ខណៈដូចជាថ្មដែលតម្រៀបគ្នាជាជួរៗ ដែលគេនឹងអាចចម្លងគម្រូនេះក្នុងការបង្កើតជាថ្លើម ទាំងមូលបាននៅក្នុងមន្ទីរពិសោធន៍ ។ លោកKeith Murphy ដែលជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍Organovo បាននិយាយថាកោសិកាថ្លើមមានលទ្ធភាពក្នុងការបង្កើតកោសិកាថ្មីខ្លួនវាបាន នេះគឺជាលក្ខណៈដ៏សំខាន់ បំផុតមួយដែលយើងអាចគិតដល់លទ្ធភាពក្នុងការ ជំនួសសរីរាង្គរបសើមនុស្សបាន សូមអ្នកដឹងថាកោសិកា អាចធ្វើកិច្ចការនេះបានប្រសិនបើយើងដាក់វាឱ្យត្រូវកន្លែងរបស់វា ។ របកគំហើញនេះមិនមែនសម្រាប់ ផលិត តែថ្លើមទេប៉ុន្តែសម្រាប់សរីរាង្គផ្សេងៗទៀតផងដែរ ។
ការរកឃើញនេះមិនមែនមានន័យថាវេជ្ជបណ្ឌិតអាចធ្វើការផ្លាស់ប្តូរសរីរាង្គរបស់មនុស្សក្នុងពេលឆាប់ៗ នេះទេ ព្រោះសរីរាង្គមនុស្សដូចជាថ្លើម បេះដូង និងតម្រងនោមជាសរីរាង្គដែលមានសភាពស្មុគ្រស្មាញ ហើយពួកវាត្រូវការសរសៃឈាមតូចៗដើម្បីចិញ្ចឹមវា ។ នេះជាការងារដែលប្រឈមមុខយ៉ាងធំរបស់ម៉ាស៊ីន Print 3D ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយថ្លើមជាសរីរាង្គមួយងាយស្រួលជាងគេក្នុងចំណោមសរីរាង្ដដទៃ ទៀត ទោះបីជាមានកម្រាស់ត្រឹមតែមួយមីល្លីម៉ែត្រក្តីក៏ថ្លើមអាចជួយមនុស្សជាច្រើននាក់ដោយមិនបាច់ ផ្លាស់ប្តូរថ្លើមទាំងមូលជំនួសថ្លើមចាស់ដែរ ។
អត្ថបទ: KSN Team, Ref: Livescience