ផ្កាយរណបមួយកំពុងធ្លាក់មកលើផែនដី

ផ្កាយរណបដែលកំពុងធ្លាក់មកលើផែនដី
តាមប្រភពពត៌មានCNN បានប្រាប់អោយ​ ដឹង​ថាផ្កាយរណបរបស់អឺរុបដែលអស់ប្រេង​ឥន្ទនៈកំពុងតែធ្លាក់មកលើផែដីវិញក្នុង​រយៈ​២​ទៅ៣ថ្ងៃខាងមុខនេះ ។ ផ្កាយរណបដែល មាន​ទម្ងន់900 Kg នេះនឹងបំបែកខ្លួនជា បំណែក​ តូច​ៗ​មុននឹងធ្លាក់មកលើផ្ផែនដី ។​គ្មាននរណា​ដឹងថាតើបំណែកផ្កាយរណប នោះធ្លាក់ នៅទី​ណាពិតប្រាកដ និងពេល ណា​ពិតប្រាកដទេ​ប៉ុន្តែ​ទីភ្នាក់ងារអវកាស របស់សភាពអឺរ៉ុប​បាន​និយាយថាបំណែកនៃ ផ្កាយរណបនេះទំនង​​ជា​ធ្លាក់នៅក្នុងសមុទ្រ ឫនៅតំបន់ដែលមានប្រ​ជា​ជនរស់នៅតិច
តួច ។ កន្លែងដែលវាធ្លាក់ប្រហែលជាស្ថិតនៅក្បែរតំបន់ដែលវាត្រូវបានបាញ់​ប ង្ហោះ (គេហទំព័ររបស់ទីភ្នាក់ ងារអវកាសសភាពអឺរ៉ុបបានបញ្ជាក់ដូច្នេះ) ។

លោកRune Floberghagen ដែលជាអ្នកគ្រប់គ្រងបេសកកម្មសម្រាប់ទីភ្នាក់ងារ The Gravity Field and Steady-State Ocean Explorer បាននិយាយប្រាប់សារពត៌មាន​​The New York Time ថា​ការវិលត្រឡប់​មកវិញនែផ្កាយរណបGOCE ប្រហែលជាប្រព្រឹត្តទៅនៅថ្ងៃអាទិត្យឫថ្ងៃច័ន្ទក្នុងសប្តាហ៍ក្រោយនេះ។​
GOCE ត្រុវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៩​ ដើម្បីពិនិត្យមើលភាពប្រែប្រួលនៃទំនាញផែនទី​ ​ក្នុង​លក្ខណៈ 3D និងពិនិត្យមើលចលនាទឹកសមុទ្រ​ សម្រាប់ការវាស់វែងជាថ្មី ។ គេហទំព័ររបស់ទីភ្នាក់​ងារអវកាសសភាព អឺរ៉ុបបានសរសេរថា ផ្កាយរណបនេះជាឧបករណ៍ទី​មួយ​សម្រាប់​វាស់វែង​នូវ​កម្លាំង​រញ្ជួយផែនដីនៅពេល ដែលវាចាប់បានរលកចលនារញ្ជួយផែនដីដែលវាយប្រហារប្រទេស​ជប៉ុននៅឆ្នាំ២០១១ ។ ផ្កាយរណបនេះ ត្រូវបានគេរំពឹងថាវានឹងធ្លាក់ចុះមុនពេលនេះ ប៉ុន្តែផ្កាយ​រណបនេះប្រើប្រាស់ប្រេង ឥន្ទនៈតិចជាងផែនការ ។ នៅខែសីហា​​ ឆ្នាំ២០១៣​ ផ្កាយរណបនេះ​​​ត្រូវ​បាន​គេបន្ទាប​ខ្លួនទាបជាងមុនមកស្ថិតក្នុងរយៈកម្ពស់ ១៣៩ ម៉ាយ​ (២២៣គម)​ ដែលជារយៈ​កម្ពស់​មួយទាប​ជាង​ ផ្កាយរណបដទៃទៀត​ដើម្បីបង្កើនសុក្រិតភាព ក្នុងការ ប្រមូលពត៌មាន​។

ផ្កាយរណបនេះបានប្រើប្រាស់ប្រេងឥន្ទនៈអស់នៅថ្ងៃទី​២១ តុលា​ ២០១៣ ហើយបានបន្ទាប​រយៈ​កម្ពស់ របស់ វាមកនៅត្រឹម ១១៩ម៉ាយ (១៩១គម)​ បន្ទាប់មកទៀតរយៈកម្ពស់របស់វាកាន់តែធ្លាក់​ចុះ​ជាលំដាប់​ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ។

អត្ថបទ: KSN Team, Ref: CNN