គម្រោងMars One (ភាគទី៣)

លោក Lansdorp ដែលជាអ្នក​គ្រប់គ្រង     គម្រោង Mars One បានបញ្ជាក់ថាប្រាក់   ចំណូលបាន​មក ពីការទិញសំបុត្រទៅកាន់​ ​​ ភពអង្គារនាឆ្នាំ២០២៣​នេះ គឺមានច្រើនអនេក គាត់នឹងធ្វើការផ្សព្វផ្សាយ​តាម ទូរទស្សន៍ ។ លោក Lansdorp បន្ថែមថា​គម្រោងនេះនឹងរក  បានប្រាក់៦ពាន់លានដុល្លា​សម្រាប់បញ្ជូន​  មនុស្ស៤នាក់ដំបូងទៅកាន់ភព​
អង្គារនិង​  ទទួលបាន៤ពាំន់លានដុល្លាទៀត​សម្រាប់​  ក្រុមនិមួយៗជាបន្តបន្ទាប់ទៀត ។
វាជា​
ទឹក  ប្រាក់ដ៏ច្រើនពិតមែន ប៉ុន្តែវាប្រហាក់​ ប្រហែល​​នឹងប្រាក់ចំណូលដែលរកបានពីការផ្សាយបន្តផ្ទាល់កីឡាអូឡាំពិកតាមទូរ​ទស្សន៍នាទីក្រុងឡុង ក្នុងរយៈពេល៣សប្តាហ៍ដែរ ។

តាមសម្តីរបស់លោក​ Lansdorp ដដែលគាត់បានបន្តថា ពិភពលោកនឹងរង់ចាំមើលព្រឹត្តិការណ៍នេះ​ហើយខ្ញុំចង់អោយពិភពលោកចូលរួមជាមួយគម្រោងMars One នេះដែរ ។ លោក​ Lansdorp បានប​ន្ត​ថាការផ្សងព្រេងនេះវាមិនមែនជាទស្សនីយដ៏សាមញ្ញនោះទេ ហើយការរំពឹងថាបេសកកម្មនេះ​នឹងនាំមកនូវអត្ថប្រយោជន៍នោះក៏គាត់មិនទាន់ហ៊ានសន្និដ្ឋានដែរ ។ បេសកកម្មរុករកនៅលើភព​ផ្សេងៗគឺជាអ្វីដែលមនុស្សត្រូវធ្វើ វានឹងជម្រុញចិត្តយើងអោយមានការឆ្នៃប្រឌិតថែមទៀត​ ។​

សង្ខេបផែនការរបស់គម្រោងMars One:

  • ឆ្នាំ២០១៦៖​ ការបញ្ជូនយានអវកាសគ្មានមនុស្សទៅកាន់ភពអង្គារដែលជាការបង្ហាញ​លើកដំបូង
  • ឆ្នាំ២០១៨៖​​ការបញ្ជូនយាន Rover ទៅស្វែងរកទីតាំងពិតប្រាកដលើភពអង្គារដែលមនុស្សត្រូវបោះ​ទីតាំងនៅ
  • ឆ្នាំ២០២០៖​ ការបញ្ជូនសម្ភារៈនានាទៅកាន់ភពអង្គារដើម្បីទៅរៀបចំប្រព័ន្ធផ្គត់ផ្គង់ជីវិតរស់នៅ​ដូចជាការបង្កើតទឹកនិងអុកស៊ីសែនក្នុងបរិយាកាស ។
  • ឆ្នាំ២០២៣៖​ យានអវកាសនាំមនុស្សទៅរស់នៅភពអង្គារជាលើកដំបូង
អត្ថបទ: KSN Team, Ref: BBC News