ភ្នំភ្លើង Mauna Loa កោះហាវ៉ៃ |
ភ្នំភ្លើងSakurajima ដែលកាលពីមុនវាគ្រាន់តែជាកោះមួយតែប៉ុណ្ណោះតែឥឡូវនេះវា បានភ្ជាប់ខ្លួនវាទៅនឹងដីគោកទៅហើយ ជាភ្នំភ្លើងដែលផ្ទុះញឹកញាប់ជាងគេបំផុតនៅប្រទេសជប៉ុន ។ ការផ្ទុះភ្នំភ្លើងនេះរួមទាំងការផ្ទុះធំៗនិងការផ្ទុះតូចៗមានដល់ទៅរាប់ពាន់ដងក្នុងមួយឆ្នាំៗ ។ ទីក្រុង Kagoshima មាន ប្រជាជនរស់នៅប្រហែល៧០០០០០នាក់ ហើយស្ថិតនៅតែ2-3 គមប៉ុណ្ណោះពីភ្នំភ្លើងនេះ ។
ភ្នំភ្លើង Taal ប្រទេសហ្វីលីពីនៈ ភ្នំភ្លើងនេះគឺត្រូវបានគេហៅថាគ្រាប់បែកនៅក្នុងគ្រាប់បែក ហើយស្ថិតនៅលើកោះLuzon ។ ភ្នំភ្លើងនេះត្រូវបានគេស្គាល់ថា«ភ្នំភ្លើងនៅក្នុងភ្នំភ្លើង» ពីព្រោះបឹងដែល ព័ទ្ធជុំវិញភ្នំភ្លើងនេះក៏ជាមាត់រណ្តៅនៃភ្នំភ្លើងដែរ ។ ភ្នំភ្លើង Taal នេះស្ថិតនៅត្រឹមតែ៣១ម៉ាយប៉ុណ្ណោះពីទីក្រុងម៉ានីឡា ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាវាមានទំហំធំជាងភ្នំភ្លើងឯទៀតក្នុងពិភពលោកប៉ុន្តែបែជាមានកម្ពស់ទាបជាងគេទៅវិញ ។ អ្នកទេសចរនិងប្រជាជននៅក្នុងតំបន់ត្រូវបានហាមឃាត់មិនឱ្យចូលទៅជិតពេកទេព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ។
ភ្នំភ្លើង Vesuvius ប្រទេសអ៊ីតាលីៈ គឺជាភ្នំភ្លើងតែមួយគត់ដែលស្ថិតនៅលើដីគោកនៃទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ យោងតាមប្រវត្តិរបស់វា ភ្នំភ្លើងVesuvius គឺជាភ្នំភ្លើងដែលគ្រោះថ្នាក់ជាងគេបំផុតក្នុងពិភពលោក គឺនៅក្នុងឆ្នាំ៧៩នៃគ.ស ការផ្ទុះដ៏ខ្លាំងនៃភ្នំភ្លើងនេះបានលេបត្របាក់ទីក្រុងជាច្រើនរបស់ចក្រភពរ៉ូម៉ាំងដូចជាទីក្រុង Pompeii, Herculaneum និងStabiae ។ ភ្នំភ្លើងនេះក៏ជាភ្នំភ្លើងមួយដែល មាន ដង់ស៊ីតេប្រជាជនរស់នៅច្រើនបំផុតក្នុងលោកគឺមានប្រជាជន៣លាននាក់រស់នៅក្បែរមាត់រណ្តៅភ្នំភ្លើង ។
ភ្នំភ្លើង Mauna Loa កោះហាវ៉ៃៈ ជាភ្នំភ្លើងដែលស្ថិតនៅលើកោះហាវ៉ៃ យោងតាមប្រវត្តិរបស់វាការផ្ទុះភ្នំភ្លើងនេះបញ្ចេញកំអែបង្កើតបានជាកោះហាវ៉ៃនេះតែម្តង ។ វដ្តនៃការផ្ទុះភ្នំភ្លើងនេះគឺមានជាមធ្យម៦ឆ្នាំម្តង ប៉ុន្តែការផ្ទុះចុងក្រោយបំផុតកើតឡើងនៅក្នុងឆ្នាំ១៩៨៤ ។ ការបង្កគ្រោះថ្នាក់របស់ភ្នំភ្លើងនេះក៏មិនធម្មតាដែរគឺយូរៗម្តងវាបង្កឱ្យមានគ្រោះមហន្តរាយដោយសារការបាក់រលំដីនៅជាយភ្នំភ្លើង ។
ភ្នំភ្លើង Santa Maria ប្រទេស Guatemala: ស្ថិតនៅចម្ងាយ៨០ម៉ាយពីទីក្រុង Guatemala ។ ចាប់តាំងពីសតវត្សរ៍ទី២០មក ភ្នំភ្លើងនេះក្លាយទៅជាភ្នំភ្លើងមួយដែលមានការផ្ទុះច្រើនបំផុត ។ ការផ្ទុះភ្នំភ្លើង Santa Maria ចុងក្រោយបំផុតកើតឡើងនៅខែមករា ឆ្នាំ២០១១ ។ ការផ្ទុះភ្នំភ្លើងនេះមានសក្តានុពលភាពក្នុងការបង្កើតរលកយក្សស៊ូណាមីទៀតផង ។
ភ្នំភ្លើង Papandayan ប្រទេសឥណ្ឌូណេស៊ីៈ គឺជាភ្នំភ្លើងមួយដែលចម្លែក ព្រោះជាភ្នំភ្លើងមួយដែលមានមនុស្សរស់នៅនិងទៅកំសាន្តនៅជិតបំផុតនឹងមាត់រណ្តៅរបស់វា ។ ភ្នំភ្លើង Papandayan គឺជាតំបន់ទេស ចរណ៍ដ៏ល្បីបំផុតដោយមានអ្នកទេសចរណ៍ដើរសសៀរតាមមាត់រណ្តៅភ្នំភ្លើងហើយអើតមើលបាតុភូតផ្សេងៗនៅក្នុងភ្នំភ្លើងនោះដូចជាភក់ដែលកំពុងតែពុះមានពពុះចេញមក ខ្យល់ដែលមានកម្តៅក្តៅដូចត្រូវបានSteam និងដីល្បប់ជាតិ Sulfur ។ គឺជាកន្លែងកំសាន្តប្រកបដោយគ្រោះថ្នាក់មែន! ។
ភ្នំភ្លើង Sierra Negra ប្រទេស Ecuador: គេអាចហៅភ្នំភ្លើងនេះបានម៉្យាងទៀតថា«ភ្នំខ្មៅ» គឺជាភ្នំភ្លើងដែលស្ថិតនៅលើកោះ Isabel ។ ភ្នំភ្លើងនេះមានមាត់រណ្តៅធំជាងគេលេខ២នៅលើលោក ដែលមាត់រណ្តៅវាមានអង្កត់ផ្ចិតដល់ទៅ៦.៨២ម៉ាយ (១០.៩៥គម)។ មានមនុស្ស២២០០នាក់រស់នៅក្នុងទីក្រុងPuerto Villamil ដែលស្ថិតនៅភាគខាងត្បូងនៃភ្នំភ្លើងនេះ ។
អត្ថបទ: KSN Team, Ref: Nster