ក្រុមហ៊ុន Lockheed Martin កំពុងផលិតយន្តហោះស៊ើបការល្បឿនលឿន

ក្រុមហ៊ុន Lockheed Martin ដែលជាក្រុម ហ៊ុនផលិតយន្តហោះ និងយានអវកាស របស់ អាមេ រិក កំពុងតែមានផែនការផលិត យន្តហោះស៊ើបការដែលមានល្បឿនលឿន ជាងសម្លេង(Hypersonic)មួយមានឈ្មោះ ថា SR-72 ។ យន្តហោះប្រភេទថ្មីត្រូវបានគេ រំពឹង ថានឹងត្រូវយកមកជំនួសយន្តហោះ SR-71 Balckbird ដែលមានល្បឿនលឿន ជាងសម្លេងដែរហើយបានប្រើប្រាស់ក្នុង សង្គ្រាមត្រជាក់ក្នុងពេលកន្លងទៅ ។ យន្ត ហោះស៊ើបការប្រភេទ SR-71 Balckbird
ត្រូវបានឈប់ប្រើប្រាស់តាំងពីឆ្នាំ១៩៩៩មកម៉្លេះ ចាប់ពីពេលនោះមកគេមិនទាន់រកបានយន្តហោះស៊ើបការ ដែលមានល្បឿនលឿនមកជំនួសបាននៅឡើយ។ ក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin បានបង្ហាញ អោយដឹងនៅថ្ងៃសុក្រនេះថាពួកគេកំពុងតែផលិតយន្តហោះដែលមានល្បឿនលឿនជាង March 3 SR-71 ដល់ទៅ២ដង។ ភាពខុសគ្នាដ៏ធំបំផុតរវាងយន្តហោះSR-71និង SR-72 គឺយន្តហោះថ្មីនេះមិនត្រូវការអ្នកបើក បរឡើយ ។ 

នៅឆ្នាំ១៩៩០ យន្តហោះ SR-71 បានជាប់ចំណាត់ថ្នាក់ផ្នែកល្បឿនលឿនជាងគេដោយវាអាចធ្វើ ដំណើរពី  Los Angeles ទៅដល់ Washington, D.C ក្នុងរយៈពេលតែជាង១ម៉ោងប៉ុណ្ណោះ ។ ដើម្បីអោយបានលឿន ជាងនេះទៅទៀតយន្តហោះ SR-72 ត្រូវប្រើប្រាស់ប្រព័ន្ធScramjet ដែលអាចធ្វើអោយខ្យល់មានសម្ពាធ យ៉ាងណែនជាអតិបរមា ហើយប្រើរួមផ្សំជាមួយចំហេះប្រេងឥន្ទនៈ ក្នុងការបញ្ជូនយន្តហោះអោយមាន ល្បឿនលឿនលើសពីសម្លេង ។ ដោយសារប្រព័ន្ធ Scramjetជាប្រព័ន្ធមួយដែលបញ្ជូនយន្តហោះអោយមាន ល្បឿនលឿនយ៉ាងអស្ចារ្យនោះ ពួកគេនឹងជួបបញ្ហានៅពេលត្រូវការបើកបរល្បឿនយឺតវិញ ។ ដូច្នេះហើយ ទើប អ្នកផលិតយន្តហោះនេះលើកសំណើថាយន្តហោះនេះគួរតែមានប្រព័ន្ធម៉ាស៊ីន២សម្រាប់បើកបរក្នុង ល្បឿនធម្មតា ។ ប្រព័ន្ធម៉ាស៊ីនធម្មតានឹងដំណើរការនៅពេលយន្តហោះទើបនឹងចាប់ផ្តើមហោះបន្ទាប់មក ប្រព័ន្ធ Scramjet នឹងដំណើរការបន្តទៅទៀតដែលបញ្ជូនយន្តហោះដែលមានល្បឿនលឿនជាងសម្លេង ធម្មតា (Supersonic)ទៅដល់ល្បឿនលឿនជាង សម្លេងដល់ទៅ៦ដង (Hypersonic)។ នៅពេលដែលយន្ត ហោះ SR-71 ត្រូវបានគេឈប់ប្រើ ការឃ្លាំមើលសកម្មភាពនានាពីរយៈកម្ពស់ខ្ពស់ត្រូវពឹងផ្អែកទាំងស្រុង លើផ្កាយរណប ។ ប៉ុន្តែផ្កាយរណបមិនអាចប្រើប្រាស់បានល្អឥតខ្ចោះនោះទេ វត្ថុដែលមានចលនាលឿន ដូចជាមីស៊ីលជាដើមអាចរត់តាមចន្លោះនៃគម្លាតពីផ្កាយរណបមួយទៅផ្កាយរណបមួយទៀតមានតែយន្ត ហោះ SR-72 ដែលអាចចាប់បាននូវវត្ថុដែលមានល្បឿនលឿនបែបនេះហើយវាអាចបញ្ជាអោយប្រព័ន្ធ កំទេចមីស៊ីលពីលើអាកាសធ្វើសកម្មភាពភ្លាម ។ ការបំពាក់អាវុធល់យន្តហោះ SR-72កំពុងត្រូវបាន ពិចារណា ដូចជាការបំពាក់នូវអាវុធមីស៊ីលជាដើម ប៉ុន្តែមីស៊ីលនេះត្រូវមានទម្ងន់ស្រាលដើម្បីកុំ អោយប៉ះ ពាល់ដល់ល្បឿនយន្តហោះ។ ល្បឿនរបស់SR-72 អាចធ្វើអោយវាមានលទ្ធភាពអាចចាប់បាននិងកំទេច គោលដៅ ដែលមានល្បឿនលឿនបានយ៉ាងងាយស្រួល ។
អត្ថបទ: KSN Team, Ref: Popular Science