កាលពីដើមខែមករា ឆ្នាំ២០១៣នេះ ភ្នំ ភ្លើងឈ្មោះSakurajima ដែលស្ថិតនៅ ប៉ែកខាងត្បូងនៃប្រទេសជប៉ុនបានផ្ទុះ ឡើង ។ ពពុះម៉ាក់ម៉ាដែលកំពុងតែមាន កម្តៅយ៉ាងខ្លាំងនោះបានជះពន្លឺនិងផ្ទុះឡើងយ៉ាងខ្លាំងចេញជាវត្ថុរាវហូរស្រោច មកលើផែនដី។ ចំណុចគួរអោយកត់សម្គាល់នៅក្នុងរូបភាពគឺជាផ្លេកបន្ទោរដែលកើតមាននៅកំពូលភ្នំ Sakurajima នៅចំពេលភ្នំភ្លើងកំពុងតែផ្ទុះ ។ ការមាន ផ្លេកបន្ទោរនៅពេលមានព្យុះភ្លៀងគឺជា
រឿងមួយដែលអ្នកវិទ្យាសាស្ត្រកំពុង តែស្រាវជ្រាវនៅឡើយ ចំណែកឯ ការ កើត មានផ្លេកបន្ទោរនៅពេលផ្ទុះភ្នំភ្លើងSakurajima នេះគឺជាអភ្ភូតហេតុមួយដែលគេមិនទាន់អាចបកស្រាយបានច្បាស់លាស់នៅឡើយ ។ ជាការពិតផ្លេកបន្ទោរកើតមានឡើងនៅពេលវត្ថុ២ ដែល មានបន្ទុកអគ្គិសនីផ្ទុយគ្នាបានប៉ះទង្គិចគ្នា ។ មានការសន្ននិដ្ឋានមួយដែល ពន្យល់អំពីអភ្ភូតហេតុនេះគឺម៉ាក់ម៉ាដែល ផ្ទុះចេញមកឫុផែះរបស់ភ្នំភ្លើងនោះមាន ផ្ទុកបន្ទុកអគ្គិសនី ហើយបានប៉ះជាមួយ បរិយាកាសខាងក្រៅដែលមានបន្ទុកអគ្គិសនីផ្ទុយគ្នា ។ ជាទូទៅផ្លេក បន្ទោរកើត មាននៅកន្លែងផ្សេងៗគ្នានៅលើផែនដីជាង៤០ដងក្នុង១វិនាទី ។
អត្ថបទ: KSN Team, Ref: NASA News
អត្ថបទ: KSN Team, Ref: NASA News