គម្រោងMars One (ភាគ២)


Mars One នឹងបង្ហោះយានអវកាសដែលគ្មាន​​    មនុស្ស​បើក ទៅកាន់ពិភពពណ៌ក្រហម(ភពអង្គារ)នៅឆ្នាំ​ ២០១៦
សូមរំលឹកថាកាលពីថ្ងៃមុន Khmer Science News   (KSN)បានចុះផ្សាយអំពី   គម្រោង Mars One ដែលនឹងត្រូវបញ្ជូន មនុស្ស​ អោយទៅរស់នៅលើភពព្រះអង្គារ នៅឆ្នាំ  ២០២៣ តាមរយៈការទិញសំបុត្រជិះយានអវកាសទៅ  ហើយមិនត្រឡប់វិញ (One way ticket)។ Mars One   នឹងបញ្ជូនយានអវកាសតូចមួយដែលបង្ហាញអំពីបច្ចេកវិទ្យាមនុស្សត្រូវការក្នុងការរស់នៅលើភពអង្គារ ។​ គម្រោង​ នេះនឹងអញ្ជើញអ្នកស្ម័គ្រចិត្តអោយរួមដំណើរ ។
ជំហានដំបូងគម្រោងនេះនឹងធ្វើការពិសោធន៍មួយដើម្បីបញ្ជាក់អោយឃើញច្បាស់ថាមនុស្សពិតជាអាចរស់នៅលើភពអង្គារបានយូរមែនតាមរយៈយានអវកាស Lander​ ។ អ្នកវិទ្យាសាស្ត្រឈ្មៅះ Bas Lansdorp បានពិពណ៌នាយ៉ាងល្អិតល្អន់នៅក្នុងសន្និសីទកំពូលមួយមានឈ្មោះថា International Space Commerce 2013 នាទីក្រុងឡុងប្រទេសអង់គ្លេស ។ នៅក្នុងសន្និសីទនោះគាត់បានបញ្ជាក់ថាវាត្រូវតែមានប្រទេសសមួយដែលចង់ទៅធ្វើការពិសោធន៍ នៅលើទឹកដីភពអង្គារ ខ្ញុំបានដឹងថាទីភ្នាក់ងារអវកាស ចក្រភពអង់គ្លេសមានការចាប់អារម្មណ៍ក្នុងការពិសោធន៍នៅភពអង្គារតាំងពីអតីតកាល ដូច្នេះទីភ្នាក់ងារអវកាសអង់គ្លេសត្រូវដាក់វត្ថុពិសោធន៍លើយានអវកាស Lander ហើយបញ្ជូនវាទៅទីអវកាស ។ ក្រុមហ៊ុនផ្គត់ ផ្គង់មួយក៏បានរៀបចំរួចជាស្រេចដើម្បីក្លាយជាក្រុមហ៊ុនទី១នៅលើភពអង្គារ ។ មានមនុស្សជាង២០ម៉ឺន  នាក់ពី១៤០ប្រទេសបានដាក់ពាក្យដើម្បីចាកចេញទៅរស់នៅភពអង្គារជារៀងរហូតដោយមិនត្រឡប់មកវិញ ក្នុងនោះមនុស្សដែលចាស់បំផុតមានអាយុ៨៣ឆ្នាំ ឯអ្នកក្មេងបំផុតគឺជាកុមាររៀននៅសាលាបថមសិក្សា  ក្នុងនោះមាន៨០%ជាបុរស ។ នៅខែធ្នូនេះគេនឹងសម្រេចចិត្តធ្វើការជ្រើសរើសជាលើកដំបូងនូវអ្នកដែលបានជាប់ឈ្មោះទៅកាន់ពិភពពណ៌ក្រហម នេះ (Shortlist)។ លោកLansdorp បាននិយាយថាអ្នកដាក់ពាក្យសុំទាំងអស់ត្រូវផ្ញើវីដេអូដែលណែនាំពីខ្លួនឯង ហើយត្រូវពន្យល់អំពីមូលហេតុអោយគណកម្មការជ្រើសរើសរូបគេ ។ (នៅមានត)

អត្ថបទ: KSN Team, Ref: BBC News