រូបភាពiPhone 6 ដែលស្ថិតក្នុងក្តីស្រមៃនៅឡើយ |
កាលពីខែកញ្ញា២០១៣កន្លងទៅនេះក្រុម ហ៊ុនApple បានបញ្ចេញផលិតផលថ្មីបំផុត របស់ ខ្លួនគឺ iPhone 5s និង iPhone 5c ដែលធ្វើអោយអ្នកនិយមទូរស័ព្ទ iPhone ជាច្រើនបានទិញយកមកប្រើប្រាស់ ។ អ្នកដែលជាប់ចិត្តនឹងទូរស័ព្ទ iPhone កំពុងតែស្រមៃថាតើពេលណាទើបក្រុមហ៊ុន Apple បញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីមក ទៀត ។ ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះមួយ នេះបានបង្ហើបអោយដឹងថាខ្លួននឹងបញ្ចេញ ផលិតផលថ្មីដែលមានឈ្មោះថា iPhone 6
នៅឆ្នាំ២០១៤ខាងមុខនេះ ។
ខាងក្រោមនេះគឺជាកាលបរិច្ឆេទនៃការបញ្ចេញផលិតផល iPhone តាំងពីដំបូងរហូតដល់បច្ចុប្បន្ន៖
ផ្អែកលើប្រវត្តិនេះយើងបានឃើញថាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនេះតែងតែចេញផលិតផលថ្មីរបស់ខ្លួនរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៧មក ។ ក្រុមហ៊ុន Apple ទំនងជានឹងចេញផលិតផលថ្មីរបស់ ខ្លួនគឺ iPhone 6 នៅក្នុងខែកញ្ញា ឬតុលា ២០១៤ ។ គេមិនទាន់ដឹងអំពីលក្ខណៈពិសេសរបស់ iPhone 6 នេះថាតើវាមានអ្វីខ្លះប្លែកជាងជំនាន់មុនៗ ប៉ុន្តែអ្នកជំនាញការបានស្នើសុំអោយក្រុមហ៊ុន Apple បន្ថែមលក្ខណៈពិសេសអោយវា ៥យ៉ាងដូចតទៅ៖

- បន្ថែមកម្មវិធី NFC: Near Field Communication ។ ប្រព័ន្ធNFC នេះអនុញ្ញាតអោយដៃគូរបស់ខ្លួនដែលប្រើទូរស័ព្ទអាចទាក់ទងគ្នាដោយផ្ទាល់តាមរលកវិទ្យុឫផ្លាស់ប្តូរទិន្នន័យគ្នាទៅវិញទៅមកដោយមិនគិតពីប្រភេទទូរស័ព្ទ
- Screen របស់ iPhone 6 គួរមានទំហំធំជាងមុនដើម្បីអោយមានភាពប្រសើរឡើង គឺScree គួរពង្រីកអោយដល់៥ទៅ៦ Inches
- ពង្រីកលទ្ធភាពនៃការផ្ទុកទិន្នន័យ ដោយបន្ថែម Micro SD Card ដូចទូរស័ព្ទSmartphone ដទៃទៀត
- ការសាកថ្មដោយមិនបាច់ប្រើខ្សែ (Wireless charging) ៖ បច្ចុប្បន្ននេះគូប្រកួតដ៏ធំបំផុតរបស់ ក្រុមហ៊ុនApple គឺក្រុមហ៊ុន Samsung ។ ក្នុងខណៈដែលទូរស័ព្ទ Samsung មានបំពាក់នូវបច្ចេកវិជ្ជារបៀបនេះរួចទៅហើយ (Samsung Galaxy 4) ឯទូរស័ព្ទ iPhone វិញគឺមិនទាន់ មាននៅឡើយ ទេ។
- Screen ដែលអាចបត់បាន (Flexible screen): ការមានសំណើរបែបនេះហាក់ដូចជាផ្តេសផ្តាសបន្តិចប៉ុន្តែគំនិតនេះបានត្រូវគេលើកឡើងរួចមកហើយក្នុងការបំពាក់ទៅលើទូរស័ព្ទ Samsung។គេបានស្នើថាទូរស័ព្ទSamsung ដែលចេញនៅឆ្នាំ២០១៤ គួរតែមានScreen អាចបត់បាន។
ដូច្នេះយើងគួររង់ចាំមើលទាំងអស់គ្នាថាតើ iPhone 6 ដែលចេញមកនោះវាមានលក្ខណៈដូចអ្នកជំនាញបានស្នើសុំដែរឫទេ?
អត្ថបទ: KSN Team, Ref: TechAdvisor