ទឹកកកបូរាណបង្ហាញអំពីលក្ខខ័ណ្ឌអាកាសធាតុក្នុងសម័យកាលដ៏យូរលង់

ក្រុម​អ្នក​ស្រាវ​ជ្រាវ​សង្ឃឹមថា​ការរក​ឃើញទឹកកក​បូ​រាណ​នៅ​ឧបទ្វីប​អង់​តាក់ទិក​​នឹង​នាំ​ឱ្យ​ពួក​គេ​រក​ឃើញ​ពត៌​មាន​ដ៏​ជាក់​លាក់អំ​ពី​កម្រិត​កាបោន​ឌី​អុក​ស៊ីត​​ដែល​កើត​មាន​នៅ​ក្នុង​យុគ​សម័យ​ទឹក​កក​ជា​ច្រើន​ដង​នៅ​លើ​ផែន​ដី ។ ​ក្រុម​អ្នក​វិ​ទ្យា​សាស្ត្រ​រួម​ទាំង​លោក​Tas van Ommen ដែល​មក​ពី​ Hobart-based Australian Antarctic Division​ និយាយ​ថា​ពួក​គេ​រក​ឃើញ​ផ្ទាំង​ទឹកកក​ដែល​មាន​អាយុ​១.៥​លាន​ឆ្នាំ​មុន​ គឺ​មាន​រយៈ​ពេល​ប្រ​ហែល​២​ដង​បើ​ប្រៀប​ធៀ​ប​ទៅ​នឹង​យុគ​សម័យ​ទឹក​កក​កន្លង​មក​នា​៨​សែន​ឆ្នាំ​មុន ។​​នៅ​ក្នុង​ទស្ស​នាវ​ត្តី​The Climate of the Past បាន​សរសេរ​ថា​​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​​ទឹក​កក​ដែល​មាន​អាយុ​យូរ​លង់​មក​ហើយ​នេះ​នៅតំបន់​មួយ​នៅ​ប៉ែក​ខាង​កើត​នៃឧប​ទ្វីប​អង់​តាក់​ទិក​​​ដែល​ស្ថិត​នៅ​ជម្រៅ​ប្រ​ហែល​​២​.៥គម​ ពី​ផ្ទៃទឹកកក​ខាង​លើ​ ។ Dr. Van Ommen និយាយ​ថា​ការ​រក​ឃើញ​ទឹក​កក​នេះ​គឺ​ជា​គន្លឹះ​មួយ​យ៉ាង​សំខាន់​​ដែល​​អាច​ឱ្យ​យើង​រក​ឃើញ​កម្រិត​នៃ​កាបោន​ឌី​អុក​ស៊ីត​នា​​សម័យ​នោះ​ ( សូម​បញ្ជាក់​ថា​កម្រិត​​នៃ​កា​បោន​ឌី​អុក​ស៊ីត​​អាច​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​កំណត់​អា​យុ​កាល​នៃ​វត្ថុ​ផ្សេងៗ​បាន​)។

​Dr. Van Ommen បាន​បន្ថែម​ទៀត​ថា«យុគ​សម័យ​ទឹក​កក​បាន​កើត​ឡើង​នៅ​លើ​ផែន​ដី​នា​៩​សែន​ឆ្នាំ​មុន​ ហើយ​ក៏​បាន​បាត់​ទៅ​វិញ​និង​កើត​មាន​ម្តង​ទៀត​​ឆ្លាស់​គ្នា​ជា​ទៀង​ទាត់​ក្នុង​​រយៈ​ពេល​១​សែន​ឆ្នាំ​ម្តង​ ។ ប៉ុន្តែមុន​សម័យ​កាល​នោះ​វដ្ត​នៃ​យុគ​ទឹក​កក​មាន​រយៈ​ពេល​​តែ​៤ម៉ឺន​ឆ្នាំ​ទេ​ ។ ដោយ​មាន​ការ​យល់​ដឹង​​យ៉ាង​ច្បាស់​លាស់​អំពី​​ផល​ប៉ះ​ពាល់​​របស់កា​បោន​ឌី​អុក​ស៊ីត​នេះ​​ចំ​ពោះ​អាកាស​ធាតុ​ យើង​អាច​​និយា​យ​បាន​ថា​ការ​ផ្លាស់​ប្តូ​រ​អាកាស​ធាតុ​នៅ​លើ​ផែ​ន​ដី​ស្ថិត​នៅ​យូរ​អង្វែង​ត​ទៅ​ទៀត​​»។

ទស្ស​នាវត្តី​​The Climate of the Past បាន​សរសេរ​ទៀត​ថា​«​ការ​រក​ឃើញ​ផ្ទាំង​ទឹក​កក​ដែល​មាន​អា​យុ​១.៥​លាន​ឆ្នាំ​នេះ​ធ្វើ​ឱ្យ​អ្នក​វិ​ទ្យា​សាស្រ្ត​ដឹង​ថា​​យុគ​សម័យ​ទឹក​កក​នៅ​លើ​ផែន​ដី​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​កើន​រយៈ​ពេល​២​ដង​​​ក្នុង​កំឡុង​ពេល​​៩​សែន​​ទៅ​​១.២​លាន​ឆ្នាំ​កន្លង​មក ។

អត្ថបទ: KSN, Ref: The Sydney Morning Herald