Showing posts with label Nature. Show all posts
Showing posts with label Nature. Show all posts

ផ្លូវ​ទៅនរក​ (The Door to Hell)

Deweze គឺ​ជា​ភូមិ​ដ៏​តូច​មួយ​ស្ថិត​នៅ​ភាគ​​ខាង​ជើង​​​នៃ​ប្រ​ទេស Turkmenistan ​ដែល​មាន​ប្រជា​ជន​រស់​នៅ​ប្រ​ហែល​៣៥០​នាក់​ហើយ​ស្ថិត​នៅ​ចំ​កណ្តាល​វាល​រហោ​ស្ថាន​ Karakum ។ ភូមិ​នេះ​ស្ថិត​នៅ​ចម្ងាយ​២៦០គម​ ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​​ Ashgabat ។ គេ​បាន​ឱ្យ​ឈ្មោះ​តំបន់​នេះ​ថា​ជា​ផ្លូវ​ទៅ​នរក​ (​The Door to Hell) ដោយ​សារ​ទី​នោះ​មាន​មាត់​រណ្តៅ​មួយ​​ដែល​មាន​អង្កត់​ផ្ចិត​ ២២៥​ហ្វីត (៦៨.៥​ម៉ែត្រ)​និងមាន​ភ្លើង​ឆេះ​ជា​ប្រ​ចាំ​ ។ នៅ​ពី​ក្រោម​រណ្តៅ​នេះ​គឺ​ជា​អាង​ស្តុក​ឧស្ម័ន​ធម្ម​ជាតិ​ដ៏​ធំ​មួយ រី​ឯ​ភ្លើង​ដែល​ឆេះ​នៅក្នុង​រណ្តៅ​នេះ​មាន​រយៈ​ពេល​​ជិត​ពាក់​កណ្តាល​សត​វត្ស​រ៍​មក​ហើយ​។ នៅ​ឆ្នាំ​២០០៤​ រដ្ឋា​ភិ​បាល​បាន​បណ្តេញ​ប្រ​ជា​ជន​ចេញ​ពី​តំបន់​នេះដោយ​សារ​តែ​លោក​ប្រ​ធានា​ធិប​តី​ Sapamurat Niyazov គិត​ថា​វា​មិន​មែន​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទេ​ ។

កាល​ពីដើ​មឡើយ​នៅ​ទី​នេះ​គ្មាន​ភ្លើង​ឆេះ​ជា​ប្រ​ចាំ​ដូច្នេះ​ទេ​ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ អ្នក​វិទ្យា​សាស្ត្រ​ជន​ជាតិ​រុស្សី​បាន​ជី​កកាយ​រក​ឧ​ស្ម័ន​ធម្ម​ជាតិ​នៅ​ទី​នេះ​ ហើយ​ក៏​បាន​ជួប​ប្រទះ​នឹង​ឧ​ស្ម័ន​ធម្ម​ជាតិ​យ៉ាង​ច្រើន​ដែល​មាន​ជាតិ​ពុល​ ។ ដី​ដែល​នៅ​ពី​ក្រោម​ម៉ា​ស៊ីន​ខួង​បាន​បាក់​ស្រុត​ទៅ​ក្រោម​ ហើយ​បង្កើត​បាន​ជា​រណ្តៅ​ដែល​មាន​ទំ​ហំ​៦៨.៥ម៉ែត្រ​ដូច​សព្វ​ថ្ងៃ​នេះ ។​ ​ដើម្បី​ការ​ពារ​កុំ​ឱ្យ​ឧ​ស្ម័ន​ពុល​នេះ​សាយ​ភាយ​ដល់​ទី​ជិត​ខាង​អ្នក​វិ​ទ្យា​សាស្ត្រ​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ដុត​វា​ចោល ។ អ្នក​ជំនាញ​ខាង​ភូមិ​សាស្ត្រ​បាន​គិត​ថា​ភ្លើង​នឹង​បំផ្លាញ​ឧ​ស្ម័ន​ពុល​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ភ្លើង​នោះ​នៅ​តែ​ឆេះ​រហូត​ដល់​សព្វ​ថ្ងៃ (៤២​ឆ្នាំ) ។ អ្នក​ស្រុក​នៅ​តំបន់​នោះ​បាន​ឱ្យ​ឈ្មោះ​រណ្តៅ​នេះ​ថា​«ផ្លូវទៅ​នរក» ។

អត្ថបទ: KSN, Ref: Nster, Wikipedia

ផែនទីពិភពលោក​ដែល​បង្ហាញអំពី​ការ​កាប់​បំផ្លាញព្រែឈើ

ពណ៌ក្រហមគឺជាតំបន់ដែល​ព្រៃឈើត្រូវបានបំផ្លាញ(កម្ពុជា)
ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ព្រៃ​ឈើ​ជា​ច្រើន​ត្រូវ​បាន​កាប់​បំផ្លាញ​ដែល​បណ្តាល​ឱ្យ​តំបន់​ដែលគ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ ដូច្នេះ​ហើយ​អ្នក​ដែល​ប្រើ​ប្រាស់​ទិន្នន័យ​ប្រព័ន្ធ​បរិស្ថាន​ជួប​ប្រ​ទះ​ការ​លំបាក​យ៉ាង​ខ្លាំង​ ។ នៅ​ក្នុង​ការ​សិក្សា​ថ្មី​មួយ​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​​ទិន្ន​ន័យ​ពីផ្កាយ​រណប​ដែល​សង្កេត​ជុំ​វិញ​ផែន​ដី​បង្កើត​ជា​ផែន​ទី​​ពិភព​លោកមួយ​ស្តី​អំពី​ការ​បាត់​បង់​ព្រៃ​ឈើ​​នៅ​ក្នុង​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២​ពី​អវ​កាស​ដែល​មាន​Resolution ខ្ពស់​ ។ គេ​បាន​សង្កេត​ឃើញ​ថា​ព្រៃឈើ​ដែល​បាត់​បង់​សរុប​មាន​២.៣​លាន​គម​ការេ​ រីឯ​ព្រៃ​ឈើ​ដែល​ដុះ​ឡើង​វិញ​មាន ០.៨​លានគម​ការេ ។ តំបន់​ត្រូពិក​គឺ​ជា​តំបន់​មួយ​ដែល​គេ​ចាប់​អា​រម្មណ៍​បំផុត​ដោយ​តំបន់​នេះ​បាន​បាត់​បង់​ព្រៃ​ឈើ​២១០១​គម​ការេ​ ក្នុង​១ឆ្នាំ ។ ប្រ​ទេស​ប្រេហ្ស៊ីល​​មាន​របាយ​ការណ៍​យ៉ាង​ល្អ​អំពី​ការ​កាត់​បន្ថយ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ផ្ទុយ​ទៅ​វិញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កើន​ឡើង​នៅ​ប្រ​ទេស​ឥណ្ឌូណេស៊ី ម៉ាឡេ​ស៊ី​ ប៉ារ៉ា​ហ្គាយ បូលីវីយ៉ា​ ហ្សំ​បៀ អង់​ហ្គូឡា​និង​ប្រ​ទេស​ដ​ទៃ​ទៀត ។ ចំណែក​ឯ​តំបន់​ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ត្រូពិក​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ច្រើន​ណាស់​ដែរ ។ មូលហេតុបន្ទាប់​នៃ​​ការ​បាត់​បង់​ព្រៃ​ឈើ​​​គឺ​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ក៏​មាន​ច្រើ​ន​ដែរ​ មូល​ហេតុ​ទាំង​២​នេះ​ (ការ​កាប់​ដោយ​មនុស្ស​ និង​ភ្លើង​ឆេះ​)​ បង្ក​ឱ្យមាន​ការ​ផ្លាស់​ប្តូរ​នូវ​តំបន់​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ក្នុង​ពិភព​លោក​ ។

ព្រៃឈើ​នៅប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​បាត់​បង់​សរុប​អស់​២៥,០០០គម​ការេ ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០៥ ។ នៅ​ឆ្នាំ​២០០៧ ព្រៃ​ឈើសំខាន់​ៗ​នៅ​សល់​មិន​ដល់​៣,២២០​គម​ការេ​ទេ (សូម​អភ័យ​ទោស​ដែល​យើង​គ្មាន​ទិន្ន​ន័យ​ថ្មីៗ) ។

អត្ថបទ​: KSN, Ref: Science Mag, Wikipedia



តំបន់អាថ៌កំបាំងនៅលើផែនដីៈ​​ The Richat Structure

The Richat Structure
រចនាសម្ព័ន្ធ​ Richat (The Richat Structure) ស្ថិត​នៅ​ប្រទេស​ Mauritania នៃតំបន់​វាល​ខ្សាច់​សាហា​រ៉ា​នៃ​ទ្វីប​អាហ្វ្រីក ។ រចនា​សម្ព័ន្ធ​Richat ត្រូវ​បាន​គេ​ហៅ​ថា​ជា​ភ្នែក​នៃ​សាហា​រ៉ា​(Eye of The Sahara) ឫុភ្នែក​នៃ​ទ្វីប​អា​ហ្វ្រីក​ (Eye of Africa) ។ រចនា​សម្ព័ន្ធ​នេះ​ត្រូវ​បាន​រក​ឃើញ​ពីដំបូង​បំផុត​ដោយ​ក្រុម​អ្នក​អវកាស​ចាប់​ពី​បេសកកម្ម​លើក​ទី​១​មក ។ ភ្នែក​សា​ហារ៉ា​នេះ​មាន​អង្កត់​ផ្ចិត​ដល់​ទៅ​៣០​ម៉ាយ​(៤៨គម)​ ។ ​ពី​ដំបូង​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​សមត្ថ​កម្ម​ថា​រចនា​សម្ព័ន្ធ​ដ៏​ធំ​បែប​នេះ​កើត​មាន​ដោយ​សារ​ការ​ប៉ះទង្គិច​រវាង​អាចម៍​ផ្កាយ​ជា​មួយ​ផែន​ដី ។ ប៉ុន្តែ​ទ្រឹស្តី​ក្រោយ​ៗ​ទៀត​បាន​លើក​ឡើង​ថា​វា​លទ្ធផល​នៃសំណឹក​ទៅ​វិញ ។ ដោយ​សារ​តែ​មាន​វត្ត​មាន​នៃ​ថ្ម​ដែល​ជា​កំ​អែ​ភ្នំ​ភ្លើង​គេ​បាន​គិត​ថា​វា​ជា​ភ្នំ​ភ្លើ​ង​ដ៏​ធំ​មួយ​នា​អតីត​កាល​ដ៏​យូរ​លង់​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​វិទ្យា​សាស្ត្រ​បរា​ជ័យ​ក្នុង​ការ​បក​ស្រាយ​ឱ្យ​បាន​ច្បា​ស់​លាស់​អំពី​រង្វង់​ដែល​កើត​ឡើង​ដោយ​រច​នា​សម្ព័ន្ធ​នេះ ។

អត្ថ​បទ: KSN, Ref: Nster, Wikipedia

ក្តាមចម្លែក​មានភ្នែក​៣

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ក្តាម​មួយ​ដ៏​ចម្លែក​គឺ​ក្តាម​នោះ​មាន​ភ្នែក​ដល់​ទៅ​៣​ ដូច​ជា​ត្រី​ម៉្យាង​ដែល​គេ​បង្កើត​ឡើង​នៅ​ក្នុង​ភាព​យន្ត​ដោយ​ហៅ​ថា​Mutant fish (គឺ​ត្រី​ដែល​កែ​ប្រែ​ទ្រង់​ទ្រាយ​របស់​វា​)​ ដោយ​សារ​វា​ប៉ះពាល់​នឹង​ឥទ្ធិ​ពល​នុយក្លេអ៊ែរ​ ។ ផ្ទុយ​ពីត្រី​ភ្នៃក​៣​នេះ​ក្តាមចម្លែក​ដែល​រស់​នៅ​ក្នុង​ទឹក​សាប​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​ជា​ការ​រួម​ផ្សំ​គ្នា​នៃ​ក្តាម​២​ ដែល​ជា​ក្តាម​ភ្លោះ ។ ក្តាម​មួយ​ទៀត​មិនមាន​រូប​រាង​អ្វី​ទេ​គ្រាន់​តែ​ជា​ភាគ​ផ្សំ​នៃ​ក្បាល​តែ​ប៉ុណ្ណោះ។ លោក​ Gerhard Scholtz នៅ​សកល​វិទ្យា​ល័យ​ Humboldt នៃប្រ​ទេស​អាល្លឺ​ម៉ង់ បាន​រក​ឃើញ​ក្តាម​នេះ​ក្នុង​បឹង​ Hoteo នៃ​ប្រទេស​ New Zealand តាំង​ពីឆ្នាំ​២០០៧​ មក​ម៉្លេះ ។ ក្រៅ​ពី​ភ្នែក​៣​ដ៏​ចម្លែក​របស់​វា​​នៅ​មាន​ចំណុច​ពិ​សេស​មួយ​ទៀត​គឺ​នៅ​លើ​ខ្នង​របស់​វា​​មាន​សរី​រាង្គ​មួយ​ដុះ​ចេញ​មក​ដូច​ជា​អង់​តែន​ ។ ពីមុន​មក​គេ​មិន​ដែល​ឃើញ​សត្វ​ណា​មាន​លក្ខណៈចម្លែក​ដូច​នេះ​ឡើយ ។​

នៅ​ពេល​ដែល​លោក​ Scholtz និង​សហការី​របស់​គាត់ពិនិត្យ​ក្តាម​នេះ​យ៉ាង​ហ្មត់​ចត់​គាត់​បាន​ឃើញ​ថា​ក្តាម​នេះ​ក៏មាន​ខួរ​ក្បាល​មិន​ប្រ​ក្រ​តីដែរ​គឺ​ខួរ​ក្បាល​របស់​វា​តូច​ហើយ​មាន​រូប​រាង​មិន​ធម្ម​តា ។ លោក​ Scholtz បាន​សន្និដ្ឋាន​ថា​ក្តាម​នេះ​ពិត​ជា​កើត​ឡើង​ដោយ​សារ​ការ​ផ្សំ​គ្នា​នៃ​ក្តាម​២​ (ក្តាម​ភ្លោះ) ។ យោង​តាម​ទ្រឹស្តី​នេះ​ក្តាម​ភ្លោះ​​ដែល​មាន​ក្បាល​ជាប់​គ្នា​នេះ​មាន​ភ្នែក​បន្ថែម​១គូ​ទៀត​បន្ថែម​លើ​ភ្នែក​២​ធម្មតា​របស់​វា​ ។ ភ្នែក១នៅ​ខាង​មុខដែល​ស្ថិត​ចន្លោះ​ភ្នែ​ក​១គូ​ធម្មតា​វិវត្ត​តាម​ធម្មតា​ចំណែក​ឯ​ភ្នែក​មួយ​ទៀត​​ត្រូវ​រុញ​ច្រាន​ទៅ​ខាង​ក្រោយ​ហើយ​ប្រែ​ក្លាយ​ទៅ​ជា​អង់​តែន​មួយ​ ប៉ុន្តែ​ភ្នែក​ទី៤​នេះ​ខូច​មុខ​ងារ​របស់​វា​គឺ​មិន​អាច​មើល​ឃើញ​ទេ ។ សរុប​មក​ក្តាម​នេះ​មាន​ភ្នែក​៣​អាច​ប្រើ​ការ​បាន​ ។

អត្ថ​បទ: KSN, Ref: New Scientist

ទឹកកកបូរាណបង្ហាញអំពីលក្ខខ័ណ្ឌអាកាសធាតុក្នុងសម័យកាលដ៏យូរលង់

ក្រុម​អ្នក​ស្រាវ​ជ្រាវ​សង្ឃឹមថា​ការរក​ឃើញទឹកកក​បូ​រាណ​នៅ​ឧបទ្វីប​អង់​តាក់ទិក​​នឹង​នាំ​ឱ្យ​ពួក​គេ​រក​ឃើញ​ពត៌​មាន​ដ៏​ជាក់​លាក់អំ​ពី​កម្រិត​កាបោន​ឌី​អុក​ស៊ីត​​ដែល​កើត​មាន​នៅ​ក្នុង​យុគ​សម័យ​ទឹក​កក​ជា​ច្រើន​ដង​នៅ​លើ​ផែន​ដី ។ ​ក្រុម​អ្នក​វិ​ទ្យា​សាស្ត្រ​រួម​ទាំង​លោក​Tas van Ommen ដែល​មក​ពី​ Hobart-based Australian Antarctic Division​ និយាយ​ថា​ពួក​គេ​រក​ឃើញ​ផ្ទាំង​ទឹកកក​ដែល​មាន​អាយុ​១.៥​លាន​ឆ្នាំ​មុន​ គឺ​មាន​រយៈ​ពេល​ប្រ​ហែល​២​ដង​បើ​ប្រៀប​ធៀ​ប​ទៅ​នឹង​យុគ​សម័យ​ទឹក​កក​កន្លង​មក​នា​៨​សែន​ឆ្នាំ​មុន ។​​នៅ​ក្នុង​ទស្ស​នាវ​ត្តី​The Climate of the Past បាន​សរសេរ​ថា​​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​​ទឹក​កក​ដែល​មាន​អាយុ​យូរ​លង់​មក​ហើយ​នេះ​នៅតំបន់​មួយ​នៅ​ប៉ែក​ខាង​កើត​នៃឧប​ទ្វីប​អង់​តាក់​ទិក​​​ដែល​ស្ថិត​នៅ​ជម្រៅ​ប្រ​ហែល​​២​.៥គម​ ពី​ផ្ទៃទឹកកក​ខាង​លើ​ ។ Dr. Van Ommen និយាយ​ថា​ការ​រក​ឃើញ​ទឹក​កក​នេះ​គឺ​ជា​គន្លឹះ​មួយ​យ៉ាង​សំខាន់​​ដែល​​អាច​ឱ្យ​យើង​រក​ឃើញ​កម្រិត​នៃ​កាបោន​ឌី​អុក​ស៊ីត​នា​​សម័យ​នោះ​ ( សូម​បញ្ជាក់​ថា​កម្រិត​​នៃ​កា​បោន​ឌី​អុក​ស៊ីត​​អាច​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​អាច​កំណត់​អា​យុ​កាល​នៃ​វត្ថុ​ផ្សេងៗ​បាន​)។

​Dr. Van Ommen បាន​បន្ថែម​ទៀត​ថា«យុគ​សម័យ​ទឹក​កក​បាន​កើត​ឡើង​នៅ​លើ​ផែន​ដី​នា​៩​សែន​ឆ្នាំ​មុន​ ហើយ​ក៏​បាន​បាត់​ទៅ​វិញ​និង​កើត​មាន​ម្តង​ទៀត​​ឆ្លាស់​គ្នា​ជា​ទៀង​ទាត់​ក្នុង​​រយៈ​ពេល​១​សែន​ឆ្នាំ​ម្តង​ ។ ប៉ុន្តែមុន​សម័យ​កាល​នោះ​វដ្ត​នៃ​យុគ​ទឹក​កក​មាន​រយៈ​ពេល​​តែ​៤ម៉ឺន​ឆ្នាំ​ទេ​ ។ ដោយ​មាន​ការ​យល់​ដឹង​​យ៉ាង​ច្បាស់​លាស់​អំពី​​ផល​ប៉ះ​ពាល់​​របស់កា​បោន​ឌី​អុក​ស៊ីត​នេះ​​ចំ​ពោះ​អាកាស​ធាតុ​ យើង​អាច​​និយា​យ​បាន​ថា​ការ​ផ្លាស់​ប្តូ​រ​អាកាស​ធាតុ​នៅ​លើ​ផែ​ន​ដី​ស្ថិត​នៅ​យូរ​អង្វែង​ត​ទៅ​ទៀត​​»។

ទស្ស​នាវត្តី​​The Climate of the Past បាន​សរសេរ​ទៀត​ថា​«​ការ​រក​ឃើញ​ផ្ទាំង​ទឹក​កក​ដែល​មាន​អា​យុ​១.៥​លាន​ឆ្នាំ​នេះ​ធ្វើ​ឱ្យ​អ្នក​វិ​ទ្យា​សាស្រ្ត​ដឹង​ថា​​យុគ​សម័យ​ទឹក​កក​នៅ​លើ​ផែន​ដី​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​កើន​រយៈ​ពេល​២​ដង​​​ក្នុង​កំឡុង​ពេល​​៩​សែន​​ទៅ​​១.២​លាន​ឆ្នាំ​កន្លង​មក ។

អត្ថបទ: KSN, Ref: The Sydney Morning Herald 

ភ្នំភ្លើងដែលគ្រោះថ្នាក់ជាងគេនៅលើលោក

ភ្នំភ្លើង Mauna Loa កោះហាវ៉ៃ
ភ្នំភ្លើងSakurajima ដែល​កាលពី​មុន​វា​គ្រាន់​តែ​ជា​កោះមួយ​តែ​ប៉ុណ្ណោះ​តែ​ឥឡូវ​នេះ​វា ​បាន​ភ្ជាប់​ខ្លួនវា​ទៅ​នឹង​ដីគោក​ទៅ​ហើយ​ ជាភ្នំ​ភ្លើង​ដែល​ផ្ទុះ​ញឹក​ញាប់​ជាង​គេ​បំផុត​នៅ​ប្រ​ទេស​ជប៉ុន​ ។ ការផ្ទុះភ្នំ​ភ្លើង​នេះ​រួមទាំង​ការ​ផ្ទុះ​ធំៗ​និង​ការ​ផ្ទុះ​តូចៗ​មាន​ដល់​ទៅ​រាប់​ពាន់​ដង​ក្នុង​មួយ​ឆ្នាំៗ ។ ទី​ក្រុង​ Kagoshima មាន ប្រជា​ជន​រស់​នៅ​ប្រហែល​៧០០​០០០នាក់ ហើយ​ស្ថិត​នៅ​តែ​2-3 គម​ប៉ុណ្ណោះ​ពីភ្នំ​ភ្លើង​នេះ ។

ការផ្ទុះភ្នំភ្លើងដ៏ចម្លែកមួយ

កាលពីដើមខែមករា ឆ្នាំ​២០១៣នេះ ភ្នំ ភ្លើងឈ្មោះ​Sakurajima ដែលស្ថិតនៅ ប៉ែកខាងត្បូងនៃ​ប្រទេស​ជប៉ុនបានផ្ទុះ ឡើង ។ ពពុះម៉ាក់ម៉ា​ដែល​កំពុង​តែ​មាន កម្តៅយ៉ាងខ្លាំងនោះ​បានជះ​ពន្លឺ​និងផ្ទុះ​ឡើង​យ៉ាងខ្លាំងចេញ​ជាវត្ថុរាវហូរស្រោច មកលើផែនដី​។ ចំណុច​គួរ​អោយ​កត់​សម្គាល់​នៅក្នុង​រូប​ភាពគឺ​ជា​ផ្លេក​បន្ទោរ​ដែលកើត​មាននៅ​កំពូលភ្នំ​ Sakurajima នៅ​ចំ​ពេល​ភ្នំ​ភ្លើង​កំពុងតែផ្ទុះ​ ។ ការមាន ផ្លេកបន្ទោរនៅ​ពេល​មានព្យុះភ្លៀង​គឺជា

អាថ៌កំបាំងនៃតំបន់ត្រីកោណ​ Bermuda

តំបន់ត្រីកោណBermuda
តំបន់ត្រីកោណ Bermuda ស្ថិតនៅក្នុងមហា​សមុទ្រអាត្លង់ទិក ហើយនៅចន្លោះចំណុច៣​គឺ​កោះBermuda, Puerto Ricoនិងរដ្ឋ Florida សហ​រដ្ឋអាមេរិក (សូមមើលផែនទី) ។ ដោយ សារ​ វា​ស្ថិតនៅចន្លោះចំណុចគោលទាំង៣ នេះទើប​គេហៅតំបន់នោះថា ត្រីកោណ Bermuda ។ ​

រឿងរ៉ាវចាប់ផ្តើមឡើងជាមួយនឹងយន្តហោះ​ចម្បាំង៥គ្រឿងដែលបានចាកចេញពីរដ្ឋ Florida នៅថ្ងៃទី​ ៥​ ធ្នូ​ ១៩៤៥ ក្នុងហ្វឹកហាត់​

ព្រៃអាម៉ាហ្សូន (Amazon Rain-forest)

ព្រៃអាម៉ាហ្សូនគឺជាព្រៃដ៏ធំជាងគេនៅលើពិភពលោក មានសត្វរស់នៅច្រើនប្រភេទ ជាគម្របធម្ម ជាតិលើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានតួនាទីជាអ្នកថែរក្សាអាកាសធាតុនៅលើផែន ដីទៀតផង ។ ព្រៃ នេះស្ថិតនៅឧបទ្វីបអាមេរិកខាងជើង​ដែលគ្របដណ្តប់លើផ្ទៃដីសរុបដល់ទៅ៧លានគម ការេ ដែល ក្នុងនោះ៥.៥លានគម ការេជាព្រៃដែលទាក់ទាញទឹកភ្លៀង​​ (Rain-forest)។ ព្រៃអាម៉ាហ្សូនគ្របដណ្តប់ លើផ្ទៃដីដល់ទៅ៩ប្រទេសរួមមានប្រេហ្ស៊ីល (៦០%) ប៉េរូ (១៣%) កូឡុំប៊ី (១០%) និងផ្ទៃដីសល់ពី

ច័ន្ទគ្រាស

វេលាទាបភ្លឺ ថ្ងៃទី ១៩តុលា អ្នកស្រឡាញ់តារាសាស្ដ្រនឹងមានឱកាសទស្សនាមួយផ្នែកនៃបាតុភូត ជាយចន្ទ្រគ្រាស ពាក់កណ្ដាលងងឹត។ នេះក៏ជាបាតុភូតចន្ទ្រគ្រាសចុងក្រោយ ក្នុងឆ្នាំនេះ។

ជាយចន្ទ្រគ្រាសដែលនឹងកើតឡើងនៅវេលាទាបភ្លឺ ថ្ងៃទី ១៩ តុលាខាងមុខ មិនមែនជាចន្ទ្រគ្រាស ទាំងស្រុងនោះទេ ដោយសារមានតែមួយផ្នែកធំរបស់ព្រះចន្ទ្រ គោចរចូលក្នុងតំបន់ពាក់កណ្ដាល​ងងឹតរបស់ផែនដី។ បាតុភូតនេះ នឹងចាប់ផ្ដើមនៅវេលាម៉ោងប្រហែល ៤ និង៥៣នាទី និងបញ្ចប់​នៅ​វេលាម៉ោង ៨ និង ៤៨នាទីព្រឹកថ្ងៃទី ១៩ តុលា។

ដោយសារតែ ព្រះចន្ទ្រនឹងលិចនៅវេលាម៉ោងប្រហែល ៥ និង ៣០នាទី ថ្ងៃទី ១៩ តុលា ដូច្នេះ ប្រជាជន​កម្ពុជា អាចគយគន់បាតុភូតនេះ ចាប់ពីម៉ោង ៤ និង ៥៣នាទី ដល់ម៉ោង ៥ និង ៣០នាទី ដែលពេលនោះ ព្រះចន្ទ្រស្ថិតនៅឯនាយជើងមេឃខាងលិច។



តើទឹកជំនន់កើតឡើងដោយសារអ្វីខ្លះ?


ទឹកជំនន់កើតមានជាញឹកញាប់បំផុតដោយសារការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លាហើយអាងស្តុកទឹកធម្មជាតិមិនអាចទទួលបរិមាណទឹកដែលលើសបានគ្រប់គ្រាន់ ទោះជាយ៉ាងណាក៏ដោយទឹកជំនន់ មិនមែនកើតឡើងជានិច្ចជាកាលដោយសារទឹកភ្លៀងតែម៉្យាងនោះ ទេវាអាចកើតឡើងពីបាតុភូត ផ្សេងៗដែរដូចជាការជោរជន់ទឹកពីតំបន់ឆ្នេរដែលបណ្តាលមកពីព្យុះស៊ីក្លូនដែលកើតមានយ៉ាង លឿនជាងការរំពឹងទុក រលកយក្សស៊ូណាមី ប្ញទឹកជោរឡើងខ្លាំងស្របពេលជាមួយគ្នានឹងការឡើង ជន់ខ្លាំងលើសពីកំរិតធម្មតានៃទឹកស្ទឹងប្ញទន្លេ។ សូម្បីតែក្នុងរដូវរាំងស្ងួត ការបាក់ធ្លាយទំនប់ទឹក ដោយសារការរំជួយផែនដី ក៏ជាកត្តាមួយដែលបណ្តាលអោយមានទឹកជំនន់នៅតំបន់ ក្រោមខ្សែទឹក ដែរ។

                                                    

 ប្រែសម្រួលដោយ Sun Master ប្រភព: ពត៌មានបរទេស





Flooding occurs most commonly from heavy rainfall when natural watercourses do not have the capacity to convey excess water. However, floods are not always caused by heavy rainfall. They can result from other phenomena, particularly in coastal areas where inundation can be caused by a storm surge associated with a tropical cyclone, a tsunami or a high tide coinciding with higher than normal river levels. Dam failure, triggered for example by an earthquake, will result in flooding of the downstream area, even in dry weather conditions.