ចៅហ្វាយនាយមិនល្អនាំឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ

អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ​Ohio នៃ​សហរដ្ឋ​អា​មេរិក​​បានចុះ​ផ្សាយ​នៅក្នុង​ទស្ស​នាវ​ត្តី​ The National Academy of Sciences ថា​«​ទីកន្លែង​ការងារ​ដែលពោរពេញទៅ ដោយ ភាពតានតឹង​(Stress) នឹងបណ្តាល​ឱ្យមានការប្រែប្រួល​ប្រព័ន្ធ​ការពារ​រាងកាយ​យ៉ាង​ខ្លាំ​ង​ ហើយវាធ្វើឱ្យប៉ះ​ពាល់​ដល់សុខ​ភាពរបស់អ្នកធ្វើការនោះ​» ។ ការ​សិក្សា​របស់លោក​ John Sheridan បានបង្ហាញថា​ទោះបី​ជាផ្នែកសុខភាព​រវាង​ផ្លូវ​ចិត្ត​និង​រាង កាយ​មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធក៏​
ដោយ​ក៏ប៉ុន្តែ​ យន្តការខាងក្នុងនៃទំនាក់ ទំនងរបស់វា​មិន​ទាន់​អាច​ពន្យល់បាន​នៅ ឡើយទេ ។ នៅក្នុងការ​សិក្សា​ថ្មីមួយទៀត​របស់លោក​ John Sheridan គាត់បានផ្តោតទៅលើ​ទំនាក់​ទំនង​រវាង​ Stress និង​ការ​បរាជ័យ​នៅក្នុងការងារ​ឫុសង្គម​ ហើយវាប៉ះពាល់ខួរក្បាលយ៉ាងដូចម្តេច? និងប៉ះពាល់​សុខ​ភាព​យ៉ាង​ដូច​ម្តេច?​ ។

នៅក្នុងការសិក្សារបស់លោក Sheridan សត្វ​កណ្តុរត្រូវបាន​គេរំញោចវា​អោយមាន​Stress ជាញឹក​ញាប់​ដែល​មានភាពស្រ​ដៀង​គ្នានឹង​ជីវិតរស់នៅ​របស់មនុស្ស​​ដែលទទួលរងនូវStress ស្ទើររៀង​រាល់​ថ្ងៃដែរ​ ។ ក្នុងការ ពិសោធន៍នោះគាត់បានដាក់​សត្វ​កណ្តុរឈ្មោលដ៏​ខ្លាំងមួយ​ចូលទៅក្នុង​ហ្វូង​កណ្តុរ​ឯ​ទៀត​រយៈ​ពេល​២​ម៉ោង​ក្នុង​១​ថ្ងៃ​ សត្វកណ្តុរដែលខ្លាំងជាង​គេនោះ​តែងតែ​ខាំសត្វ​កណ្តុរ​ផ្សេង​ទៀត​ជារឿយៗ​ ធ្វើឱ្យ​វាមាន​ការ​ភ័យ ខ្លា​ចយ៉ាង​ខ្លាំង​ ។ ក្រុមអ្នកពិសោធន៍​បានធ្វើការប្រៀប​ធៀប​កោ​សិកា​គ្រាប់​ឈាម​របស់​សត្វ​កណ្តុ​រដែល​មាន​ការភ័យ​ខ្លាច​ នឹងសត្វ​កណ្តុរ​ធម្មតា​ គេបានឃើញ​ថា​សត្វ​កណ្តុរ​ដែល​មាន​Stress បានបង្កើនចំនួនគោលិកា ស​ ដែល​ប្រ​ឆាំង​មេរោគ​៤ដង​នៅក្នុង​ឈាម​និង​នៅ​ក្នុង​លំ​ពែង​របស់​វា​ ។​ ជាទូទៅគោលិកាសត្រូវបាន បង្កើន ចំនួននៅពេលមានការរាតត្បាតរបស់​មេរោគចូលក្នុងរាងកាយឫុការរលាក ដើម្បីជួយការពាររាងកាយ ទប់ ទល់នឺងមេរោគនោះ ។ ប៉ុន្តែនៅពេលដែល​មេ​រោគ​មានចំនួន​ច្រើន​ពេក​ឫុគ្មានការព្យា​បាលជាជំ​នួយ​ លក្ខ ខ័ណ្ឌ​នេះ​នឹង​នាំ​ឱ្យ​មានការ​ប្រឈម​មុខ​ទៅនឹង​ជំងឺបេះ​ដូង​និងសរសៃ​ឈាម ជំងឺទឹក​នោម​ផ្អែម​ ភាពធាត់ លើស​ទម្ងន់​ និង​ភាពមិនប្រក្រ​តី​នៃមុខ​ងារ​ដទៃ​ទៀត​ ។

ការសិក្សានេះបញ្ជាក់ឱ្យឃើញថា​ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់​សុខ​ភាពនេះគឺ​កើតមាន​ចំពោះ​តែ​ការ​ទទួល​Stress ជាប្រ​ចាំ​តែ​ប៉ុណ្ណោះ​ ព្រោះក្នុង​ការពិ​សោធន៍នេះ​អ្នក​ពិសោធន៍​មិន​បាន​ប្រើ​ប្រាស់​បាក់​តេរី​ឫុវី​រុស​ឡើយ​​ ។​លោក​Sheridan បាននិយាយថា​​របក​គំហើញ​នៅ​ក្នុង​ការសិក្សា​នេះ​អាច​យក​មក​អនុវត្ត​បានចំ​ពោះមនុស្ស។ គាត់បានពន្យល់ថា«Stress អាចធ្វើឱ្យប៉ះពាល់ដល់ខួរឆ្អឹង​ខ្នងចំពោះ​កណ្តុរ និងមនុស្ស ដោយវាធ្វើឱ្យមាន ការ រលាក តាម​រយៈ​ការ​បង្កើន​គ្រាប់​ឈាមដ៏​ច្រើន​ហួស​ប្រ​មាណ ។ ផលប្រយោជន៍នៃការសិក្សានេះគឺ ចង់ បញ្ជាក់​ថា​ប្រសិន​បើអ្នកធ្វើការជាមួយ​នឹងចៅ​ហ្វាយ​នាយ​ដ៏អាក្រក់​ម្នាក់​ក្នុង​រយៈពេល​ដ៏​យូរ​អង្វែង​ អ្នក​ប្រាកដ​ជានឹងជួបបញ្ហា​ការចុះខ្សោយ​នៃប្រ​ព័ន្ធ​ការពារ​រាងកាយ​ ។

អត្ថបទ: KSN Team, Ref: Science A GOGO