តំបន់ត្រីកោណBermuda |
តំបន់ត្រីកោណ Bermuda ស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ហើយនៅចន្លោះចំណុច៣គឺកោះBermuda, Puerto Ricoនិងរដ្ឋ Florida សហរដ្ឋអាមេរិក (សូមមើលផែនទី) ។ ដោយ សារ វាស្ថិតនៅចន្លោះចំណុចគោលទាំង៣ នេះទើបគេហៅតំបន់នោះថា ត្រីកោណ Bermuda ។
រឿងរ៉ាវចាប់ផ្តើមឡើងជាមួយនឹងយន្តហោះចម្បាំង៥គ្រឿងដែលបានចាកចេញពីរដ្ឋ Florida នៅថ្ងៃទី ៥ ធ្នូ ១៩៤៥ ក្នុងហ្វឹកហាត់
ជាធម្មតាដែលគេអោយឈ្មោះ ថាជើងហោះ
ហើរលេខ១៩ ។ ចាប់ពីយន្តហោះចាកចេញ ទៅគេមិនដែលបានឃើញយន្តហោះទាំង៥គ្រឿងនិងអាកាសយានិកណាម្នាក់វិលត្រឡប់មកវិញឡើយ ។ ចាប់ពី៥០០ឆ្នាំមុនមកដល់បច្ចុប្បន្នមាននាវា៥០និងយន្តហោះចំនួន២០គ្រឿងបានបាត់ ខ្លួននៅក្នុងតំបន់ដ៏ គ្រោះថ្នាក់នេះដោយគ្មានបន្សល់ទុកនូវស្លាកស្នាមអ្វីបន្តិចឡើយ ដូចជាបំណែកនាវាឬយន្តហោះឫសាកសព អ្នករងគ្រោះ មានន័យថាគ្មានបន្សល់ទុកនូវអ្វីទាំងអស់ ។
មានករណីច្បាស់លាស់មួយទៀតគឺនៅឆ្នាំ១៩៥៨ យន្តហោះDouglas DC-3 ដែលបានផ្ទុកនូវមនុស្សចំនួន៣២នាក់បានហោះចូលទៅក្នុងតំបន់ត្រីកោណនេះហើយត្រូវបាត់ដានជារៀងរហូត ។ នាវារបស់សហភាពសូវៀតឈ្មោះCyclops និងនាវិកចំនួន៣០៩នាក់ត្រូវបានបាត់ខ្លួនក្រោយពេលដែលនាវានោះចាកចេញពីតំបន់Barbados នៅឆ្នាំ១៩១៨ ។ យន្តហោះទំលាក់គ្រាប់បែកTBM Avenger បានបាត់ដាននៅពេលកំពុងហោះហើរហ្វឹកហាត់នៅលើមហាសមុទ្ឬអាត្លង់ទិក ក្នុងឆ្នាំ១៩៤៥ ។ ឯទូកក្តោងមួយដែលបានធ្វើដំណើរឆ្លងកាត់តំបន់នេះត្រូវបានគេរកឃើញនៅឆ្នាំ១៩៥៥ ក្រោយពេលដែលវាឆ្លងកាត់ព្យុះ ប៉ុន្តែនាវិកទាំងអស់បានបាត់ខ្លួន ។
មានមនុស្សមួយចំនួនបានជឿថាតំបន់នេះជាជាតំបន់គ្រោះថ្នាក់ ឫតំបន់បីសាចដោយសារតែមានរឿង និទាននិយាយតៗគ្នាអំពីរឿងរ៉ាវដ៏គួរអោយភ័យខ្លាចនៅតំបន់នេះ រួមនឹងការបាត់ដាននូវនាវា និងយន្ត ហោះមួយចំនួនដែលធ្វើដំណើរចូលទៅតំបន់ត្រីកោណBermuda នេះ ។ មានមនុស្សមួយចំនួនដែល មានជំនឿលើUFO បានជឿថាការបាត់បង់នាវានិងយន្តហោះទាំងនោះគឺទាក់ទងនឹង UFO-Alien តែម្តង ។ ម៉្យាងទៀតមានរឿងនិទានដ៏ល្បីល្បាញមួយនិយាយអំពីការលិចបាត់នៃឧបទ្វីបAtlanta ទៅក្នុងសមុទ្រ អាត្លង់ទិក ដែលធ្វើអោយមនុស្សខ្លះជឿថាមានថាមពលស្រូបដ៏ពិសេសមួយដែលអាចទាញពន្លិចនាវា និងយន្តហោះបានកើតចេញពីបាតសមុទ្រនៅតំបន់នោះ ។
ចំពោះអ្នកវិទ្យាសាស្ត្រវិញបានខិតខំស្វែងរកការពិតនៃតំបន់ដ៏គួរអោយភ័យខ្លាចនេះដែរដោយបានសង្កេត ឃើញថាតំបន់នោះ មានអាកាសធាតុអាក្រក់ជាងកន្លែងដទៃ ហើយមានមនុស្សខ្លះបាននិយាយពន្លើសពី ការពិតនៃគ្រោះថ្នាក់ក្នុងតំបន់នោះ តាមពិតគ្រោះថ្នាក់នៅក្នុងតំបន់ផ្សេងទៀតក៏មានកើតឡើងដែរ។ ក្រុម ស្រាវជ្រាវNational Geographic Channel កំពុងធ្វើការស្រាវជ្រាវនៅតំបន់នោះដើម្បីរកអោយឃើញការពិតថាតើការបាត់ខ្លួននៃយន្តហោះនិងនាវានោះបណ្តាលមកពីអ្វីអោយពិតប្រាកដ ។ ទោះជាយ៉ាងណាក៏ដោយ ហេតុផលពិតប្រាកដនៃគ្រោះថ្នាក់ទាំងឡាយនៅតំបន់ត្រីកោណBermuda មិនទាន់ មានអ្នកវិទ្យាសាស្ត្របក ស្រាយអោយបានច្បាស់លាស់នៅឡើយ។
អត្ថបទ: KSN Team, Ref: Digital Journal, Earth Facts, and National Geographic Channel