ផែនទីពិភពលោក​ដែល​បង្ហាញអំពី​ការ​កាប់​បំផ្លាញព្រែឈើ

ពណ៌ក្រហមគឺជាតំបន់ដែល​ព្រៃឈើត្រូវបានបំផ្លាញ(កម្ពុជា)
ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ព្រៃ​ឈើ​ជា​ច្រើន​ត្រូវ​បាន​កាប់​បំផ្លាញ​ដែល​បណ្តាល​ឱ្យ​តំបន់​ដែលគ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ ដូច្នេះ​ហើយ​អ្នក​ដែល​ប្រើ​ប្រាស់​ទិន្នន័យ​ប្រព័ន្ធ​បរិស្ថាន​ជួប​ប្រ​ទះ​ការ​លំបាក​យ៉ាង​ខ្លាំង​ ។ នៅ​ក្នុង​ការ​សិក្សា​ថ្មី​មួយ​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​​ទិន្ន​ន័យ​ពីផ្កាយ​រណប​ដែល​សង្កេត​ជុំ​វិញ​ផែន​ដី​បង្កើត​ជា​ផែន​ទី​​ពិភព​លោកមួយ​ស្តី​អំពី​ការ​បាត់​បង់​ព្រៃ​ឈើ​​នៅ​ក្នុង​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២​ពី​អវ​កាស​ដែល​មាន​Resolution ខ្ពស់​ ។ គេ​បាន​សង្កេត​ឃើញ​ថា​ព្រៃឈើ​ដែល​បាត់​បង់​សរុប​មាន​២.៣​លាន​គម​ការេ​ រីឯ​ព្រៃ​ឈើ​ដែល​ដុះ​ឡើង​វិញ​មាន ០.៨​លានគម​ការេ ។ តំបន់​ត្រូពិក​គឺ​ជា​តំបន់​មួយ​ដែល​គេ​ចាប់​អា​រម្មណ៍​បំផុត​ដោយ​តំបន់​នេះ​បាន​បាត់​បង់​ព្រៃ​ឈើ​២១០១​គម​ការេ​ ក្នុង​១ឆ្នាំ ។ ប្រ​ទេស​ប្រេហ្ស៊ីល​​មាន​របាយ​ការណ៍​យ៉ាង​ល្អ​អំពី​ការ​កាត់​បន្ថយ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ផ្ទុយ​ទៅ​វិញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កើន​ឡើង​នៅ​ប្រ​ទេស​ឥណ្ឌូណេស៊ី ម៉ាឡេ​ស៊ី​ ប៉ារ៉ា​ហ្គាយ បូលីវីយ៉ា​ ហ្សំ​បៀ អង់​ហ្គូឡា​និង​ប្រ​ទេស​ដ​ទៃ​ទៀត ។ ចំណែក​ឯ​តំបន់​ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ត្រូពិក​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ច្រើន​ណាស់​ដែរ ។ មូលហេតុបន្ទាប់​នៃ​​ការ​បាត់​បង់​ព្រៃ​ឈើ​​​គឺ​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ក៏​មាន​ច្រើ​ន​ដែរ​ មូល​ហេតុ​ទាំង​២​នេះ​ (ការ​កាប់​ដោយ​មនុស្ស​ និង​ភ្លើង​ឆេះ​)​ បង្ក​ឱ្យមាន​ការ​ផ្លាស់​ប្តូរ​នូវ​តំបន់​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ក្នុង​ពិភព​លោក​ ។

ព្រៃឈើ​នៅប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​បាត់​បង់​សរុប​អស់​២៥,០០០គម​ការេ ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០៥ ។ នៅ​ឆ្នាំ​២០០៧ ព្រៃ​ឈើសំខាន់​ៗ​នៅ​សល់​មិន​ដល់​៣,២២០​គម​ការេ​ទេ (សូម​អភ័យ​ទោស​ដែល​យើង​គ្មាន​ទិន្ន​ន័យ​ថ្មីៗ) ។

អត្ថបទ​: KSN, Ref: Science Mag, Wikipedia