កាលពីសម័យមុនប្រជាជនខ្មែរមានជំនឿថាបើពួកគេបានឃើញផ្កាយដុះកន្ទុយនោះគឺមានន័យថាស្រុកទេសនឹងមានសង្គ្រាមជាមិនខាន ។ ឧទាហរណ៍ជាក់ស្តែងនៅឆ្នាំ១៩៧០ ប្រជាជនខ្មែរបានឃើញផ្កាយដុះកន្ទុយ ហើយសង្គ្រាមក៏បានចាប់ផ្តើមពីពេលនោះមក។ តើផ្កាយដុះកន្ទុយជាអ្វី? ហើយវាជាប្រផ្នូលអាក្រក់អោយមានសង្គ្រាមមែនឬ?
ដោយសារតែផ្កាយដុះកន្ទុយដែលខិតជិតមកព្រះអាទិត្យធ្វើអោយទឹកកកក្នុងខ្លួនវារលាយ ដូច្នេះរៀងរាល់ពេលដែលវាមកជិតព្រះអាទិត្យវាតែងតែបាត់បង់សារធាតុក្នុងខ្លួនវាបន្តិច។
ផ្កាយដុះកន្ទុយល្បីៗបំផុតដែលគេសង្កេតឃើញរាប់ពាន់ឆ្នាំមកហើយនោះគឺផ្កាយដុះកន្ទុយឈ្មោះហាល់ឡី និងហាល-បុប។ រៀងរាល់៧៦ឆ្នាំម្តងផ្កាយដុះកន្ទុយហាល់ឡីបានខិតមកជិតព្រះអាទិត្យនិងផែនដី។ ឯផ្កាយដុះកន្ទុយហាល-បុបគេអាចសង្កេតមើលឃើញវាច្បាស់ដោយភ្នែកទទេនៅឆ្នាំ១៩៩៧។
ប្រែសម្រួល៉៖ Khmer Science News Team (KSN Team) ប្រភពពត៌មានបរទេស