អ្នកអវកាសជនជាតិអ៊ុយក្រែនបានរកឃើញអាចម៍ផ្កាយ2013 TV 135 កាលពីថ្ងៃទី៨ តុលា ឆ្នាំ២០១៣ ក្រោយពេលដែលវាមកជិតផែនដីបំផុតនៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ ក្នុងចម្ងាយ៦,៧លានគីឡូម៉ែត្រពីផែនដី ប្ញប្រហែល១៧ដងនៃចម្ងាយរបស់ព្រះច័ន្ទមកផែនដី។ យោងតាមការប៉ានប្រមាណរបស់អ្នកជំនាញការទៅលើគន្លងគោចរណ៍នៃអាចម៍ផ្កាយនេះ បានអោយដឹងថាអាចម៍ផ្កាយនេះអាចមានឧកាសប៉ះទង្គិចជាមួយផែនដីនៅឆ្នាំ២០៣២ក្នុងកម្រិត ១/៦៣០០០។ លោកDon Yeoman ដែលជាអ្នកគ្រប់គ្រងអង្គភាពមួយនៅក្នុងអង្គការNASA បាននិយាយថា «ភាគរយ (Probability) នៃការមិនប៉ះទង្គិចរវាងអាចម៍ផ្កាយនេះជាមួយផែនដីគឺមានដល់ទៅ៩៩.៩៩៨ភាគរយ (គឺសឹងតែគ្មានលទ្ធភាពនឹងប៉ះទង្គិចនោះទេ)។ ជាមួយនឹងការតាមដានជាបន្តទៅទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងពិតជាអាចកាត់បន្ថយលទ្ធភាពនៃការប៉ះទង្គិចរវាងអាចម៍ផ្កាយនេះជាមួយផែនដីទាំងស្រុងនាពេលអនាគត»។
ប្រែសម្រួល: Sun Master Ref: NBC News Science
http://www.nbcnews.com/science/asteroid-threat-2032-dont-panic-dont-brush-it-8C11418631