អាហារសម្រាប់អ្នកអវកាស


នៅទីអវកាសវត្ថុទាំងអស់គ្មានទម្ងន់ទេ ដូច្នេះការបរិភោគអាហារអាចជួបការលំបាកមិនដូចការ បរិភោគអាហារនៅលើផែនដីទេ។ ដោយសារតែភាពគ្មានទម្ងន់អាហារមិនអាចរៀបចំធម្មតាបាន ឡើយព្រោះនឹងបណ្តាលអោយហោះហើរខ្ចាត់ខ្ចាយក្នុងយានអវកាស។ អាហារសម្រាប់អ្នកអវកាស គឺជាផលិតផលចំណីអាហារដែលផលិតឡើងជាពិសេសសម្រាប់អ្នកអវកាសនៅពេលពួកគេរស់នៅក្នុងទីអវកាស។ អាហារនេះផ្តល់នូវតុល្យភាពនៃអាហារូបត្ថម្ភក្នុងរាងកាយ សម្រាប់បុគ្គលដែល ធ្វើការនៅក្នុងទីអវកាស ដែលមានលក្ខណ:ងាយស្រួលក្នុងការទុកដាក់និងមានសុវត្ថិភាព។ នៅក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះអាហារសម្រាប់អ្នកអវកាសត្រូវបានប្រើប្រាស់ដោយជនជាតិផ្សេងៗដែលបានធ្វើដំណើរទៅក្នុងទីអវកាសដើម្បីអនុវត្តកម្មវិធីផ្សេងៗនៅលើស្ថានីយអវកាស ដែលនៅទីនោះ ពួកគេបានផ្លាសប្តូរវប្បធម៌គ្នាទៅវិញទៅមក។

 នៅឆ្នាំ១៩៦១ លោកGagarin ដែលជាអ្នកអវកាសជនជាតិរុស្សីបានបរិភោគអាហារដែលរៀបចំជា លក្ខណ:ដូចថ្នាំដុសធ្មញ៣បំពង់ដែលមានទម្ងន់១៦០ក្រាម ដែលធ្វើឡើងពីជាតិសាច់ និងបរិភោគ ទឹកសូកូឡាសម្រាប់អាហារថ្ងៃត្រង់របស់លោក។ 



នៅក្នុងកម្មវិធីApollo ឆ្នាំ១៩៦៨ដល់១៩៧៥ចំណីអាហារជាច្រើនប្រភេទត្រូវបានប្រើប្រាស់នៅក្នុង បេសកកម្មApollo។ គេប្រើទឹកក្តៅស្រុះអាហារក្រៀមដែលរក្សាទុកក្នុងកញ្ចប់ផ្លាស្ទីកដើម្បីបរិភោគ។ អាហារប្រភេទនេះមានលក្ខណ:កាន់តែប្រសើរសម្រាប់អ្នកអវកាស ហើយពួកគេអាចប្រើស្លាបព្រា សម្រាប់បរិភោគអាហារនេះបានព្រោះវាមានលក្ខណ:សើម។

បច្ចុប្បន្ននេះចំណីអាហារសម្រាប់អ្នកអវកាសកាន់តែប្រសើរឡើង ដោយសារផ្លែឈើនិងបន្លែ អាច រក្សាទុកនៅក្នុងយានអវកាសបាន។ អ្នកអវកាសអាចជ្រើសរើសម្ហូបអាហារក្នុងចំណោមអាហារជា ច្រើនមុខ សូម្បីតែFruit Salad និងSpaghtti ក៏អាចជ្រើសរើសបានដែរ។ ជួនកាសអ្នកអវកាសអាច ជ្រើសរើសយក Beef jerky សម្រាប់បរិភោគក៏បាន ដោយសារតែវាមានទម្ងន់ស្រាល មានសារជាតិ ចិញ្ចឹមគ្រប់គ្រាន់ និងអាចរក្សាទុកក្នុងអវកាសដោយមិនបាច់វេចខ្ចប់។

ប្រែសម្រួល: KSN Team, Ref: Wikipedia