គម្រោងMarsOne


គម្រោងMarsOne កំពុងស្វែងរកមនុស្សដែលចង់ទិញសំបុត្រទៅ ពិភពព្រះអង្គារគម្រោងMarsOne មានផែនការអនុវត្តនៅ ឆ្នាំ ២០២៣។ គេហទំព័រMarsOne Project ពោរពេញទៅដោយពត៌មាន​ដែល​បញ្ជាក់អំពីគោលដៅនៃគម្រោង ប៉ុន្តែហាក់ដូចជា ខ្វះ ភាពជាក់ស្តែង។ 

ការធ្វើដំណើរនេះមានលក្ខណ:ឯកជនគឺមិនមែនជាការផ្សងព្រេងទៅស្វែងរកប្រយោជន៍ពីពិភពព្រះអង្គារទេ ហើយក៏មិនមែន​មាន​លក្ខណ:ជាអាណានិគមនៅលើភពនោះដែរ។ ទោះបីជាគម្រោ​ង​នោះ​មិនមានភាពពិតប្រាកដក៏ដោយតែការផ្សព្វផ្សាយពត៌មាន​នោះតាមCNN បង្ហាញអោយឃើញ​ថា​មាន​​អ្នកLike ក្នុងFacebook របស់គម្រោងនេះដល់ទៅជាង៩ម៉ឺននាក់។

MarsOne នឹងប្រើប្រាស់យានអវកាសដែលមានលក្ខណ:​ពាណិជ្ជ​កម្មFalcon 9ក្នុងការបញ្ជូនមនុស្ស​ទៅពិភព​ព្រះអង្គារដោយ​ប្រើ​​
ប​ច្ចេកវិជ្ជាដូចជាសំបក​​ស៊ុត​មួយ​ ហើយ​សំបកស៊ុតនោះអាចប្រែ​រូបរាង​របស់វាតាមតម្រូវការ ដូចជាប្រែក្លាយ​ទៅជាលំនៅដ្ឋានមួយនៅលើពិភពព្រះអង្គារតែម្តង។  អ្នក​វិទ្យាសាស្រ្តនឹងបញ្ជូនលំនៅស្ថានមួយបែបដែលអាចបង្កើតទឹកនិងអុកស៊ីហ្សែនដោយស្វ័យប្រវត្តិ​មុននឹងបញ្ជូនមនុស្សទៅដល់។ នៅពេលដែលក្រុមស្រាវជ្រាវទៅដល់ពួកគេនឹង​ប្រើប្រាស់ទឹកនិង​អុកស៊ីហ្សែន​នៅលើពិភពព្រះអង្គារដើម្បីធានាជីវិតរស់នៅប្រចាំថ្ងៃ និងបន្ទាប់មកពួកគេនឹង​ធ្វើការ​ដាំ​ដុះដំណាំផ្សេងៗ។
ប្រែសម្រួល: Sun Master Ref: Science News Magazine