ការប្រើប្រាស់ទូរស័ព្ទទំនើប (Smartphone) នៅលើពិភពលោក

ការប្រើប្រាស់Smartphone នៅលើពិភពលោកមានការកើនឡើងយ៉ាងគំហុក ។ មកទល់នឹងពេលនេះ​មានអ្នកប្រើប្រាស់Smartphone ចំនួន១.០៨ពាន់លាននាក់នៅក្នុងពិភពលោក ក្នុងចំណោមនោះមាន ៩១.៤លាននាក់ជាជនជាតិអាមេរិក ។ ដើម្បីអោយអ្នកមានការយល់ដឹងបានស្រួលKhmer Science News សូមលើកយកតួលេខមួយចំនួនមកបង្ហាញជូនដូចខាងក្រោមៈ





បើយើងគិតពីភាគរយនៃប្រជាជននៅលើពិភពលោកដែលប្រើប្រាស់ទូរស័ព្ទដៃគឺមាន៨០% ​​បើគិត​ជាចំនួនគឺ៥០០០លាននាក់​។ មានក្រុមហ៊ុនSoftware ៥ដែលបំពាក់បច្ចេកវិជ្ជារបស់ខ្លួននៅក្នុង Smartphone ក្នុងនោះមានកម្មវិធី Android 46.9%  កម្មវិធីiOs (iphone) មាន២៨.៧% កម្មវិធីRIM 16.6%  កម្មវិធីMicrosoft 5.2% និងកម្មវិធីSymbian 1.6%។ ​



អ្នកស្រាវជ្រាវបានរកឃើញថា៥០%នៃអ្នកប្រើSmartphone កម្មវិធីAndroid និង៤៣%នៃអ្នកប្រើប្រាស់​ Smartphone កម្មវិធីiOS (iPhone) មានអាយុក្រោម៣៤ឆ្នាំ។ ចំពោះភាគរយបុរសនិងស្ត្រីដែលប្រើ​ប្រាស់Smartphone គឺស្ត្រីតិចជាងបុរសបន្តិច (ស្រ្តី​​ ៤៧% បុរស​ ៥៣%)។



ប្រទេសចំនួន១០ដែលមានប្រជាជនប្រើប្រាស់Smartphone ច្រើនជាងគេគឺ សិង្ហបុរី កាណាដា ហុងកុង ស៊ុយអែត អេស្បាញ សហរដ្ឋអាមេរិក អូស្ត្រាលី ណរវេស៍ ញូវហ្សេឡិន​និងដាណឺម៉ាក​។
ចំណែកនៅប្រទេសកម្ពុជាយើងវិញការប្រើប្រាស់​Smartphone ក៏មានការកើនឡើងគួរអោយកត់​សម្គាល់ដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគ្មានការស្រាវជ្រាវណាមួយច្បាស់លាស់អំពីទិន្នន័យ​ពិតប្រាកដនៅឡើយទេ។

ប្រែសម្រួលៈ KSN Team, Ref: go-gulf.com