កើនឡើងឥតឈប់ឈរពី១ថ្ងៃ ទៅ១ថ្ងៃ មនុស្សបានប្រើប្រាស់ប្រេងឥន្ធនៈ ឧស្ម័ន
ដែលមាន ក្នុងដី និងថាមពលពន្លឺព្រះអា
ទិត្យដើម្បីផ្គត់ផ្គង់តម្រូវការថាមពលនេះ ។
ការប្រើប្រាស់ថាមពល ដែលបានមកពី
ខ្យល់គឺជាការរួមចំណែកក្នុង ការបំពេញ
សេចក្តីត្រូវការថាមពលនៅពេលដែល
ប្រភពប្រេងឥន្ធនៈកាន់តែស្តួចស្តើង
ទៅៗ ។ នៅឆ្នាំ២០១២ប្រភពថាមពល
ដែលបានពីខ្យល់បានបំពេញបន្ថែមនូវ
សេចក្តីត្រូវការថាមពលនៅសហរដ្ឋ
អាមេរិកជាងថាមពលនានាទាំងអស់ ។
ថាមពលនេះបានផលិតអគ្គិសនីចំនួន៦០
Gigawatts ដែលផ្តល់ថាមពលដល់លំនៅ
ដ្ខានចំនួន១៥លានខ្នង ។ថាមពលដែល
ប្រើខ្យល់នេះបានជំនួសអោយ១.៨%នៃ
ថាមពលដែលប្រើប្រាស់ដោយធ្យូងថ្មនៅសហរដ្ឋអាមេរិក ។ គេរំពឹងថាការប្រើប្រាស់Turbine នាពេលTurbine នាពេលអនាគតនឹងមានប្រសិទ្ធភាពជាង មានតម្លៃសមរម្យជាង និងជំនួសថាមពល
ឯទៀតបានច្រើនជាងបច្ចុប្បន្ន។
ស្លាបកង្ហារដែលមានទំហំធំផលិតអគ្គិសនីបានច្រើនជាងមុន ទោះជាមានខ្យល់តិចក៏ដោយ ។ ចំពោះ ស្លាបច័ក្រកង្ហារដែលមានទំហំដល់ទៅប៉ុនអាងហែលទឹកសម្រាប់កីឡាអូឡាំពិកវិញមិនអាច
ទទួលខ្យល់បានសម្រាប់បង្កើតជាអគ្គិសនីទេ ។ ការបង្កើតនូវគ្រឿងផ្គុំស្លាបចក្រឌីណាមិកដែលមាន
ទំហំ៤៨ម៉ែត្រអាចដឹកតាមរថយន្តយកទៅតម្លើងនៅទីតាំងជិតៗបាន ។ គ្រឿងផ្គុំរម្រាប់កង្ហារដែល
មានកង្ហារស្លាបច័ក្រពី៩០ដល់១០០ម៉ែត្រកំពុងត្រូវបានរចនាជាប្លង់សម្រាប់តម្លើងនៅតាមមាត់
សមុទ្រ ។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះគេមានកង្ហារប្រភេទនេះខ្ពស់បំផុតត្រឹម៨៣ម៉ែត្រតែប៉ុណ្ណោះ ។
ការបង្កើតគម្រោងមួយដែលមានការរួមផ្សំការស្រូបយកថាមពលខ្យល់និងពន្លឺព្រះអាទិត្យហៅថា
Thunderstorm Power កំពុងតែលើកសំណើឡើងថា បង្គោលស្លាបច័ក្រគួរមានកម្ពស់៦៨៥ម៉ែត្រដែល អាចចាប់យកកម្លាំងខ្យល់បក់នៅវាលលំហបាន ហើយអាចបង្កើតថាមពលដល់ទៅ១.២៥
Gigawatts។អ្នកបច្ចេកទេសនិយាយថាការចំណាយទឹកប្រាក់លើគម្រោងនេះវាប្រសើរជាងការបង្កើត
ថាមពលដែលដើរដោយនុយក្លេអ៊ែរ ។អត្ថបទៈ Khmer Science News Team, Ref: Popular Science