GPS


បច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធGPS មានកាន់តែច្រើនឡើងៗ ដូចជាការប្រើប្រាស់នៅក្នុងរថយន្ត ដើម្បីបង្ហាញផ្លូវ ការប្រើប្រាស់ជាឧបករណ៍សម្រាប់វាស់ប្លង់ដី វាស់ព្រំដែន និងប្រើប្រាស់ក្នុង​ទូរស័ព្ទ ដៃផងដែរ។ ការប្រើប្រាស់GPSមានប្រយោជន៍សម្រាប់តាមដាននូវទីតាំងរបស់យានយន្ត​ឬមនុស្ស ក្នុងពេលជាក់ស្តែងដោយរួមមានការតាមដានកុមារ​ ឧក្រិដ្ឋជន ប៉ូលីស រថយន្តសង្រ្គោះបន្ទាន់ និង រកទីតាំងនៅលើផែនទីជាដើម។

GPS ជាពាក្យបង្រួញរបស់ពាក្យ Global Position System (ប្រព័ន្ធបង្ហាញទីតាំងជាសកល)។  GPS មានដំណើរការបានដោយសារផ្តាយរណបដែលផ្តល់នូវទីតាំង និងពត៌មានអំពីលក្ខខ័ណ្ឌ​អាកាស ធាតុនៅលើផែនដី ឬនៅក្បែរផ្ទៃផែនដី។ ប្រព័ន្ធនេះត្រូវបានគេយកទៅប្រើប្រាស់នៅក្នុង​ការងារ យោធា  ស៊ីវិល និងពាណិជ្ចកម្មទូទាំងពិភពលោក។ សូមបញ្ជាក់ថាប្រព័ន្ធGPS នេះគ្រប់​គ្រងដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែប្រព័ន្ធនេះផ្តល់នូវការប្រើប្រាស់ដោយសេរីចំពោះ​អ្នក​ដែលមាន ឧបករណ៍ទទួលGPS (GPS receiver)


គម្រោងបង្កើត  GPS ត្រូវបានធ្វើឡើងនៅឆ្នាំ១៩៧៣​ ដើម្បីសម្រេចអោយបាននូវប្រព័ន្ធបង្ហាញផ្លូវ​មួយដែលប្រសើរជាងមុន​​ដោយរួមផ្សំជាមួយនឹងគំនិតអ្នកវិទ្យាសាស្ត្រជំនាន់មុនជាច្រើននាក់ និង​ការសិក្សាស្រាវជ្រាវចាប់តាំងពីទស្សវត្សរ៍១៩៦០មក។ GPSជាដំបូងឡើងត្រូវបានប្រតិបត្តិការ ដោយ​ផ្កាយរណបចំនួន២៤ ហើយវាត្រូវបានដំណើរការពេញលេញនៅឆ្នាំ១៩៩៤។ ដោយមាន បច្ចេកវិជ្ជាទំនើបនិងតម្រូវការថ្មីៗលើប្រព័ន្ធដែលមានស្រាប់ អ្នកវិទ្យាសាស្ត្រកំពុងតែ​​​ផលិតនូវ ប្រព័ន្ធ GPSជំនាន់ថ្មីមួយទៀតគឺGPS III និង​​Operational Control System (OCS)។ នៅឆ្នាំ២០០០ ​​សហរដ្ឋអាមេរិកបានធ្វើសមាជមួយដើម្បីធ្វើអោយកិច្ចប្រឹងប្រែងលើការងារGPS III មានលក្ខណៈជា ផ្លូវការ។


ក្រៅពីប្រព័ន្ធGPSរបស់អាមេរិក ប្រទេសរុស្សីបានផលិតដំណាលគ្នានូវប្រព័ន្ធស្រដៀងគ្នានេះដែរ​ដែលមានឈ្មោះថា The Russian Global Navigation Satellite System (GLONASS) ប៉ុន្តែហាក់​ដូច ជាបរាជ័យដោយសារតែប្រព័ន្ធនោះមិនអាចគ្របដណ្តប់លើផែនដីទាំងមូលបានទេនៅពេលដំបូង លុះដល់ពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ២០០០ទើបអាចសម្រេចបាន។ ក្រៅពីនោះមានប្រព័ន្ធ​ស្រដៀង គ្នានេះដែរដែលបង្កើតឡើងដោយសហគមន៍អឺរ៉ុបដែលមានឈ្មោះថាGalileo Positioning System។ ចំណែកប្រទេសចិនឯណោះវិញក៏បានបង្កើតនូវប្រព័ន្ធមួយមានឈ្មោះថា Compass Navigation System   ឯប្រទេសឥណ្ឌាវិញ​បង្កើតប្រព័ន្ធដែលមានឈ្មោះថា Indian Regional Navigation Satellite System
 ប្រែសម្រួល: KSN Team,  Ref: Wikipedia