មនុស្សបានចេះប្រើប្រាស់អាវក្រោះតាំងពីរាប់ពាន់ឆ្នាំមកហើយ ដូចជាពួកកុលសម្ព័ន្ធពាក់ស្បែក សត្វឬរុំសម្លៀកបំពាក់ពីរុក្ខជាតិជុំវិញខ្លួននៅពេលដែលពួកគេចេញទៅបរបាញ់សត្វ។ ក្រោយមក ទៀតអ្នកចម្បាំងរ៉ូម៉ាំង និងអ្នកចម្បាំងជនជាតិអឺរ៉ុបក្នុងយុគសម័យកណ្តាលរុំព័ទ្ធខ្លួនគេដោយ បន្ទះលោហ ធាតុមុននឹងចេញទៅប្រយុទ្ធ។ ចំណែកឯនៅក្នុង ប្រវត្តិសាស្ត្ររបស់ចិន
និងតាមរយៈការ ទស្សនាភាពយន្តចិនបួរាណយើងបានឃើញថាជនជាតិចិនបានចេះប្រើអាវ ក្រោះ តាំង ពីយូរមកហើយ(ជាពិសេសសម័យសង្គ្រាមសាមកុក)។ តាមរយៈរូបចម្លាក់នៅលើជញ្ជាំង ប្រា សាទ អង្គរយើងបានឃើញថាកងទ័ពខ្មែរបូរាណមិនប្រើអាវក្រោះទេប៉ុន្តែពួកគេប្រើខែល ជំនួស វិញ។
និងតាមរយៈការ ទស្សនាភាពយន្តចិនបួរាណយើងបានឃើញថាជនជាតិចិនបានចេះប្រើអាវ ក្រោះ តាំង ពីយូរមកហើយ(ជាពិសេសសម័យសង្គ្រាមសាមកុក)។ តាមរយៈរូបចម្លាក់នៅលើជញ្ជាំង ប្រា សាទ អង្គរយើងបានឃើញថាកងទ័ពខ្មែរបូរាណមិនប្រើអាវក្រោះទេប៉ុន្តែពួកគេប្រើខែល ជំនួស វិញ។
លុះមកដល់ទសវត្សរ៍១៤០០ អាវក្រោះនៅក្នុងពិភពខាងលិចមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ អ្នកចម្បាំងដែលបំពាក់ដោយអាវក្រោះត្រឹមត្រូវគឺមិនងាយនរណាយកឈ្នះបានឡើយ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងទសវត្សរ៍១៥០០ការផលិតកាំភ្លើងគឺជាមធ្យោបាយមួយអាវជម្នះលើអាវក្រោះបានដោយសារគ្រាប់របស់វាមានល្បឿនលឿននិងកម្លាំងខ្លាំងអាចទម្លុះអាវក្រោះដែលធ្វើពីលោហធាតុស្តើងៗបានយ៉ាងងាយ។ មនុស្សក៏ចាប់ផ្តើមបង្កើតអាវ ក្រោះពីលោហធាតុក្រាស់ជាងមុនដើម្បីទប់ទល់នឹងគ្រាប់កាំភ្លើងប៉ុន្តែផលវិបាករបស់វាគឺការទើសទែងនិងទម្ងន់ធ្ងន់របស់អាវក្រោះ ជាឧបស័គ្គដល់ការប្រយុទ្ធលើសមរភូមិ។ លុះមកដល់ ទសវត្សរ៍១៩៦០ ទើបវិស្វករអាចរកវិធីបង្កើត អាវក្រោះដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើងបានហើយមានភាពងាយស្រួលក្នុងការពាក់។ ប៉ុន្តែវា មិនមែនផលិតឡើងពីលោហធាតុដូច អាវក្រោះបូរាណទេគឺវាផលិតឡើងពីសារជាតិ Fiber ដែល មាន លក្ខណៈទន់ហើយអាចដេរភ្ជាប់ជាមួយក្រណាត់អាវបាន។ ចំណែកឯអាវក្រោះម៉្យាងទៀតគេហៅថាអាវក្រោះរឹង វាផ្សំឡើងពីជាតិសេរ៉ាមិកយ៉ាងក្រាស់និងលោហធាតុ (មានលក្ខណៈដូចនឹងអាវក្រោះយុគសម័យកណ្តាលដែរ)។ វាមានលក្ខណៈរឹងដែលអាចធ្វើអោយគ្រាប់កាំភ្លើងផ្លាតចេញដោយមិនទម្លុះអាវក្រោះបាន។ ជាការពិតអាវក្រោះដែលមានលក្ខណៈរឹងនេះអាចការពារគ្រាប់កាំភ្លើងបានប្រសើរជាងអាវក្រោះទន់ដែលធ្វើពីជាតិFiber ប៉ុន្តែគុណវិបត្តិរបស់វាគឺការទើសទែងនិងមានទម្ងន់ធ្ងន់។ ជាទូទៅប៉ូលីសឬទាហានច្រើនប្រើប្រាស់អាវក្រោះទន់នៅពេលដែលពួកគេមានបេសកកម្មនៅកន្លែងគ្រោះថ្នាក់ ហើយការប្រើប្រាស់អាវក្រោះនេះមានភាពងាយស្រួល ដូច ជាការពាក់អាវធម្មតាដែរ។
ទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់អាវក្រោះមិនមែនមានន័យថាគ្រាប់កាំភ្លើងមិនអាចទម្លុះបានគ្រប់ពេលនោះទេ។ចំពោះអាវក្រោះប្រភេទទន់គឺអាចការពារបានចំពោះគ្រាប់កាំភ្លើងដែលមានកាណុងតូច(Small caliber handgun and shotgun) បំណែកអំបែងគ្រាប់បែកតូចៗ(Hand grenades) និងការ ចាក់ដោយកាំបិត។ ការពាក់អាវក្រោះប្រភេទរឹងពីលើអាវក្រោះប្រភេទទន់អាចបន្ថែមការការពារ ដល់អ្នកពាក់ចំពោះគ្រាប់កាំភ្លើងវែងបាន (Rifle)។សម័យបច្ចុប្បន្ននេះដើម្បីបង្កើនភាពការពារអោយ មានប្រសិទ្ធភាពខ្ពស់ឧបករណ៍ការពារគ្រោះថ្នាក់គឺមានការរួមផ្សំរវាងអាវក្រោះមួកការពារនិងឧប ករណ៍ពាក់ការពារស្មាបន្ថែមទៀត។
ប្រែសម្រួល:
KSN Team,Ref: HowStuffWork and Wikipedia