ព្រៃអាម៉ាហ្សូន (Amazon Rain-forest)

ព្រៃអាម៉ាហ្សូនគឺជាព្រៃដ៏ធំជាងគេនៅលើពិភពលោក មានសត្វរស់នៅច្រើនប្រភេទ ជាគម្របធម្ម ជាតិលើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានតួនាទីជាអ្នកថែរក្សាអាកាសធាតុនៅលើផែន ដីទៀតផង ។ ព្រៃ នេះស្ថិតនៅឧបទ្វីបអាមេរិកខាងជើង​ដែលគ្របដណ្តប់លើផ្ទៃដីសរុបដល់ទៅ៧លានគម ការេ ដែល ក្នុងនោះ៥.៥លានគម ការេជាព្រៃដែលទាក់ទាញទឹកភ្លៀង​​ (Rain-forest)។ ព្រៃអាម៉ាហ្សូនគ្របដណ្តប់ លើផ្ទៃដីដល់ទៅ៩ប្រទេសរួមមានប្រេហ្ស៊ីល (៦០%) ប៉េរូ (១៣%) កូឡុំប៊ី (១០%) និងផ្ទៃដីសល់ពី

នោះគឺប្រទេសវេណាហ៊្សុយអេឡា អេក្វាឌ័រ បូលីវីយ៉ា ហ្ហ្គុយយ៉ាណា​ ស៊ូរីណាមី​ និងហ្វ្រេនហ្គាណា។


ព្រៃអាម៉ាហ្សូនគឺជាព្រៃដែលតំណាងអោយពាក់កណ្តាលនៃព្រៃទាក់ទាញទឹកភ្លៀងនៅក្នុងពិភពលោកដែលមាន៣៩០ពាន់លានប្រភេទនៃរុក្ខជាតិ ។ ដូច្នេះហើយវាជាព្រៃដែលមាន ឥទ្ធិពលទាក់ ទាញទឹកភ្លៀងបំផុតសម្រាប់ការ ធ្វើកសិកម្មហើយវាក៏ជាអ្នកជួយការពារពិភពលោកពីការឡើង កម្តៅជាសកលដែរ (Global warming)។ រាល់ការបញ្ចេញឧស្ម័នពីរោងចក្រ និងយានយន្តនានា ទៅ ក្នុង បរិយាកាស មួយចំណែកនៃឧស្ម័ននោះត្រូវបានស្រូបយកដោយរុក្ខជាតិនៅព្រៃអាម៉ាហ្សូន។

យោងតាមការស្រាវជ្រាវរបស់អ្នកបូរាណវិជ្ជាក្នុងការធ្វើកំណាយនៅ​​​ Caverna da Pedra Pintada គេ​បាន​សន្និដ្ឋានថាមនុស្សបានរស់នៅក្នុងព្រៃអាម៉ាហ្សូនតាំងពី១១២០០ឆ្នាំមុន​។ ​​ បន្ទាប់មកទៀត​មនុស្ស​​ក៏ចាប់ផ្តើមរស់នៅរាយប៉ាយនៅក្នុងព្រៃនេះដោយសារការបរបាញ់ជាជាងការធ្វើកសិកម្ម​។ អ្នកបូរាណវិទ្យាឈ្មោះBetty Meggers បានគាំទ្រនូវរបកគំហើញនេះ។ ក្នុងពេលថ្មីៗនេះ​អ្នកសិក្សា​ផ្នែក​​មនុស្សវិទ្យាបានលើកឡើងថាប្រហែលជានៅក្នុងឆ្នាំ១៥០០ មានមនុស្សរស់នៅក្នុងព្រៃ​អាម៉ា​ហ្សូនប្រហែល៥លាននាក់។ បច្ចុប្បន្ននេះរុក្ខជាតិ៤០០០០ប្រភេទ ត្រី២២០០ប្រភេទ បក្សី ១២៩៤ ប្រភេទ​ ថនិកសត្វ៤២៧ប្រភេទ មណ្ឌុកសត្វ​ (សត្វដែលរស់បាន​ទាំង​ក្នុ​ងទឹក​និងលើ​គោក) ៤២៨ ប្រភេទ និងល្មូន៣៧៨ប្រភេទ ត្រូវបានធ្វើចំណាត់ថ្នាក់តាមបែបវិទ្យាសាស្ត្រថា​ពពួក​នេះ​មានរស់ នៅ​ក្នុងតំបន់អាម៉ាហ្សូន​។


បច្ចុប្បន្ននេះព្រៃដែលធំជាងគេនៅក្នុងពិភពលោកនេះកំពុងទទួលការគម្រាមកំហែង​។ នៅឆ្នាំ ២០០៥ ប៉ែកខាងលើនៃព្រៃអាម៉ាហ្សូនទទួលរងនូវការរាំងស្ងួតដែលមិនធ្លាប់មាន បន្ទាប់មក ទៀត ការ រាំងស្ងួតនេះកើតមានម្តងទៀតនៅឆ្នាំ២០១០​។ អ្នកវិទ្យាសាស្រ្ត បាននិយាយ ថាការ កាប់បំផ្លាញ ព្រៃឈើជាមូលហេតុមួយដែលនាំអោយរាំងស្ងួតនិងការកើនឡើងកម្តៅនៅលើផែដី ។ ការបន្តកាប់ឈើធ្វើកសិកម្ម ធ្វើរ៉ែ និងឧស្សាហកម្មផ្សេងៗនិងបន្ត អោយមានគ្រោះរាំងស្ងួត កាន់តែធ្ងន់ធ្ងរថែមទៀត​។​



នៅប្រទេសកម្ពុជា​ព្រៃដែលធំជាងគេគឺព្រៃឡង់។ ព្រៃឡងក៏ជាព្រៃទាក់ទាញទឹកភ្លៀង មានរុក្ខ​ជាតិ​ច្រើន​ប្រភេទ ជាជម្រកសត្វច្រើនប្រភេទ និងមានតួនាទីការកើនឡើងកម្តៅដែរ​ប៉ុន្តែបច្ចុប្បន្ន​ព្រៃឡង់ក៏ទទួលរងការបំផ្លិចបំផ្លាញដូចព្រៃអាម៉ាហ្សូនដែរ​។

ប្រែសម្រួល: Khmer Science News Team, Ref: The Mercury and Wikipadia