នៅប្រទេសកម្ពុជាយើងប្រជាជនអាចរកស្លឹកម្រុំបានដោយងាយស្រួល ជាទូទៅគេប្រើប្រាស់ស្លឹក ម្រុំធ្វើជាបន្លែសម្រាប់ស្លកកូរ។ ប៉ុន្តែមនុស្សជាច្រើនមិនទាន់បានដឹងអំពីអត្ថប្រយោជន៍របស់ ស្លឹកម្រុំ ចំពោះសុខភាពនៅឡើយ។
ក្រៅពីមាននៅប្រទេសកម្ពុជាស្លឹកម្រុំក៏មានដុះនៅប្រទេសមួយចំនួនទៀតដូចជាបណ្តាប្រទេសនៅទ្វីបអាហ្វ្រីក អាមេរិកខាងត្បូង ស្រីលង្កា ឥណ្ឌា ម់ាឡេស៊ីនិងហ្វីលីពីនជាដើម។ ប្រជាជននៅលោក
ខាងលិចមិនទាន់ដឹងពីអត្ថប្រយោជន៍របស់វាបានទូលំទូលាយនៅឡើយទេ។ ផ្លែម្រុំដែលនៅខ្ចីមាន ប្រយោជន៍ជាងផ្នែកដទៃនៃម្រុំទាំងមូលដោយសារវាមានសារធាតុចិញ្ចឹមច្រើន អាស៊ីតអាមីណេ និងវីតាមីន។ផ្លែដែលនៅខ្ចីអាចបរិភោគឆៅក៏បាន ឯផ្លែទុំវិញអាចយកវាទៅលីងហើយ រក្សាទុកបាន ដូចសណ្តែកដែរ។ ស្លឹករបស់វាអាចប្រើប្រាស់បានជាបន្លែបានច្រើនមុខផ្អែក ទៅតាមប្រទេស និមួយៗ។ ផ្ការបស់ម្រុំអាចយកទៅចម្អិនធ្វើជាអាហារដូចស្លឹកដែរ ហើយនៅក្នុងផ្កាម្រុំសម្បូរទៅ ដោយជាតិ ប៉ុតាស្យូម និងកាល់ស្យូម។

នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនម្រុំត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺកង្វះអាហារូបត្ថម្ភសម្រាប់ក្មេងតូចៗ។ ម្រុំអាចហៅ ជាភាសាអង់គ្លេសបានម៉្យាងទៀតដែរថា Tree for Life។
ការវិភាគលើស្លឹកម្រុំបានបង្ហាញអោយឃើញថាវាសម្បូរទៅដោយវីតាមីនA B C កាល់ស្យូម ជាតិដែកនិងប្រូតេអ៊ីន។ ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានបង្ហាញ អោយឃើញថាស្លឹក ម្រុំមានវីតាមីនសេ៧ដងច្រើនជាងក្រូច មានកាល់ស្យូម៤ដងច្រើនជាងទឹកដោះគោ មានវីតាមីនអា ៤ដងច្រើនជាងការ៉ុត មានប្រូតេអ៊ីន២ដងច្រើនជាងទឹកដោះគោ និងមានប៉ូតាស្យូម៣ ដងច្រើន ជាងចេក។
នៅប្រទេសកម្ពុជាមានក្រុមហ៊ុនមួយ (បោសនាឯក)បានផលិតឱសថដោយចម្រាញ់ចេញពីម្រុំនេះ ដើម្បីព្យាបាលជម្ងឺផ្សេងៗដូចជាជំងឺភ្នែក ក្រពះពោះវៀន លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុង ឈាម ទឹកនោមផ្អែម ជំងឺថ្លើមជាដើម។ល។ សម្រាប់ពត៌មានលម្អិតសូមទាក់ទងទូរស័ព្ទលេខ 016 206 696។

ប្រែសម្រួលដោយ KSN Team, Ref: Natural News.com