ការត្រួតពិនិត្យសុខភាពសម្រាប់ស្ត្រីអាយុពី៤០ដល់៦០ឆ្នាំ


ទោះបីជាស្ត្រីមានសុខភាពល្អបរិបូណ៌ហើយក៏ដោយប៉ុន្តែនៅពេលស្ត្រីឈានចូលដល់អាយុ៤០ឆ្នាំ ស្ត្រីត្រូវពិនិត្យសុខភាពជាប្រចាំដើម្បីរកមើលជំងឺផ្សេងៗប្ញបញ្ហាមួយចំនួនដែលមិនបានដឹងជាមុន។ ការពិនិត្យសុខភាពសម្រាប់ការបន្តប្ញផ្លាស់ប្តូររបៀបរស់នៅ (Life style) ទទួលនូវថ្នាំបង្ការផ្សេងៗ និងធានាទំនាក់ទំនងជាមួយគ្រូពេទ្យក្នុងករណីមានជំងឺកើតឡើង។
តើអ្វីខ្លះដែលអ្នកត្រូវពិនិត្យ?








 សម្ពាធឈាម: ត្រូវពិនិត្យសម្ពាធឈាមរៀងរាល់ឆ្នាំទោះបីជាសម្ពាធឈាមរបស់អ្នកមានកម្រិត ត្រឹម 120-139/80-89 Hg ក៏ដោយ។ បើសម្ពាធឈាមលើសពីនេះអ្នកត្រូវពិនិត្យអោយបានញឹក ញាប់ ជាងនេះទៀត។ ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម បេះដូង តម្រងនោម អ្នកត្រូវការពិនិត្យ សម្ពាធឈាម​អោយបាន​ញឹកញាប់ថែមទៀត។

• ការត្រួតពិនិត្យជាតិCholesterol និងការការពារជម្ងឺបេះដូង: ស្ត្រីដែលមានអាយុ​លើសពី​៤៤ឆ្នាំ​​ឡើងទៅត្រូវពិនិត្យរកមើលកម្រិតCholesterol ក្នុងឈាមអោយបានយ៉ាងហោច​ណាស់៥ឆ្នាំ​ម្តង (ចំពោះអ្នកមានសុខភាពល្អ) ។ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម បេះដូង តម្រងនោម អ្នក​ត្រូវ​​ការពិនិត្យកម្រិតCholesterolអោយបានញឹកញាប់ថែមទៀត។


• ពិនិត្យរកមើលក្រែងមានជំងឺទឺកនោមផ្អែម: ដោយពិនិត្យជាតិស្ករក្នុងឈាម


 ការពិនិត្យរកមើលជម្ងឺមហារីកពោះវៀនធំ: ការពិនិត្យលាមកត្រូវធ្វើអោយបានរៀងរាល់ឆ្នាំ ការពិនិត្យដោយប្រើឧបករណ៍ឆ្លុះដាក់ចូលក្នុងពោះវៀន (sigmoidoscopy, colospocy) ត្រូវធ្វើយ៉ាង ហោចណាស់រយ:ពេល៥ឆ្នាំម្តង។ 


• ការពិនិត្យធ្មេញ: ត្រូវធ្វើរៀងរាល់ឆ្នាំដើម្បីរកមើលបញ្ហាផ្សេងៗ និងសម្អាត


• ការពិនិត្យភ្នែក: ត្រូវធ្វើឡើងរៀងរាល់២ឆ្នាំម្តង


• ការចាក់ថ្នាំបង្ការ: វេជ្ជបណ្ឌិតរបស់អ្នកនឹងណែនាំអ្នកអោយចាក់ថ្នាំបង្ការផ្អែកទៅលើលក្ខខ័ណ្ឌ វេជ្ជសាស្រ្តរបស់អ្នក


• ការពិនិត្យរូបរាងកាយ (Physical exam): ត្រូវពិនិត្យរូបរាងកាយរៀងរាល់១ទៅ៥ឆ្នាំម្តង ការ វាស់កម្ពស់ ថ្លឹងទម្ងន់ និងBody mass index (BMI)ត្រូវតែពិនិត្យរៀងរាល់ពិនិត្យសុខភាព


• ការពិនិត្យដោះ: ស្ត្រីគួរធ្វើការពិនិត្យដោះដោយខ្លួនឯងរៀងរាល់ខែ ប្រសិនបើឃើញមានសភាព ប្លែកពីធម្មតាត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។ ការពិនិត្យដោះដោយគ្រូពេទ្យត្រូវធ្វើឡើង ជារៀងរាល់ ឆ្នាំ។ ការធ្វើMammogram (ការថតដោះ) ត្រូវធ្វើឡើងរៀងរាល់១ប្ញ២ឆ្នាំម្តងសម្រាប់ស្រ្តីដែលមាន អាយុពី៤០ឆ្នាំឡើងទៅដើម្បីរកមើលមហារីកដោះ។


• ការពិនិត្យរកមើលជម្ងឺពុកឆ្អឹង (Osteoporosis): ស្ត្រីដែលបាត់រដូវហើយអាចប្រឈមមុខនឹង ជម្ងឺពុកឆ្អឹង ដូច្នេះត្រូវធ្វើតេស្តមើលកំហាប់ឆ្អឹង(Bone density test)។


• ការពិនិត្យរំអិលនៅមាត់ស្បូន(Pap smear): ត្រូវធ្វើរៀងរាល់២ប្ញ៣ឆ្នាំម្តងដើម្បីរកមើលក្រែង មាន មហារីកមាត់ស្បូន។


ប្រែសម្រួល:Sun Master, Ref: MedlinePlus