ទោះបីជាអ្នកមានសុខភាពល្អក៏ដោយតែនៅពេលដែលអ្នកមានអាយុពី៤០ឆ្នាំឡើងទៅអ្នកត្រូវតែពិនិត្យសុខភាព របស់អ្នកដើម្បី ស្វែងរកនូវជម្ងឺផ្សេងៗដែលមិនទាន់បង្ហាញរោគសញ្ញា ធ្វើការវាយតម្លៃ លើបញ្ហាសុខភាព ជាទូទៅ ការកែប្រែប្ញប្រកាន់នូវរបៀបរស់នៅ(Life style) និងធ្វើការព្យាបាលអោយទាន់ពេលវេលាចំពោះបញ្ហាសុខភាពដែលរកឃើញ។
ខាងក្រោមនេះគឺជាប្រការមួយចំនួនដែលបុរសមានអាយុពី៤០ដល់៦០ឆ្នាំត្រូវទទួលការពិនិត្យសុខភាព:
• ការត្រួតពិនិត្យជាតិCholesterol និងការការពារជម្ងឺបេះដូង: បុរសដែលមានអាយុលើសពី៣៤ឆ្នាំឡើងទៅត្រូវពិនិត្យរកមើលកម្រិតCholesterol ក្នុងឈាមអោយបានយ៉ាងហោចណាស់៥ឆ្នាំម្តង (ចំពោះអ្នកមានសុខភាពល្អ) ។ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម បេះដូង តម្រងនោម អ្នកត្រូវការពិនិត្យកម្រិតCholesterolអោយបានញឹកញាប់ថែមទៀត។
• ការពិនិត្យរកមើលជម្ងឺមហារីកពោះវៀនធំ: ការពិនិត្យលាមកត្រូវធ្វើអោយបានរៀងរាល់ឆ្នាំ ការពិនិត្យដោយ ប្រើឧបករណ៍ឆ្លុះដាក់ចូលក្នុងពោះវៀន (sigmoidoscopy, colospocy) ត្រូវធ្វើយ៉ាងហោចណាស់រយ:ពេល៥ឆ្នាំម្តង។
• ការពិនិត្យធ្មេញ: ត្រូវធ្វើរៀងរាល់ឆ្នាំដើម្បីរកមើលបញ្ហាផ្សេងៗ និងសម្អាត
• ការពិនិត្យភ្នែក: ត្រូវធ្វើឡើងរៀងរាល់២ឆ្នាំម្តង
• ការចាក់ថ្នាំបង្ការ: វេជ្ជបណ្ឌិតរបស់អ្នកនឹងណែនាំអ្នកអោយចាក់ថ្នាំបង្ការផ្អែកទៅលើលក្ខខ័ណ្ឌវេជ្ជសាស្រ្តរបស់អ្នក
• ការពិនិត្យរកមើលជម្ងឺពុកឆ្អឹង (Osteoporosis): បុរសមានវ័យចាប់ពី៥០ឆ្នាំឡើងទៅអាចប្រឈមមុខនឹងជម្ងឺពុកឆ្អឹង
• ការពិនិត្យក្រពេញប្រូស្តាត (Prostate): បុរសដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅអាចប្រឈមមុខនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។ ជាទូទៅគ្រូពេទ្យធ្វើការតេស្តឈាមដើម្បីរកមើលកម្រិតPSA ។
ប្រែសម្រួលដោយ Sun Master, Ref. MedlinePlus