ការសិក្សាស្រាវជ្រាវមួយបានបង្ហាញអោយឃើញថាការដេកលក់គឺជាការលាងសម្អាតជាតិពុលដែលបណ្តាលមកពីការគិតដ៏តឹងតែងនៅពេលថ្ងៃ។
ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាមេរិកនៅក្នុង The Journal Science ថាកោសិកាខួរក្បាលរួមតូចនៅពេលមនុស្សដេកលក់ ដែលធ្វើអោយចន្លោះកោសិកាសរសៃប្រសាទបើកធំជាងមុនហើយអនុញ្ញាតអោយសារធាតុរាវជ្រាបចូលទៅលាងសម្អាតខួរក្បាល។
ការខកខានមិនបានលាងសម្អាតជាតិពុលដែលមានជាតិប្រូតេអ៊ីនអាចបណ្តាលអោយមានវិបត្តិនៃមុខងារខួរក្បាល។លោកវេជ្ជបណ្ឌិតMailken Nedergarrd ដែលជាអ្នកស្រាវជ្រាវមួយរូបបាននិយាយថា«ថាមពលខួរក្បាលមានកម្រិតក្នុងបញ្ចេញចោលកាកសំណល់របស់វា ហើយខួរក្បាលត្រូវជ្រើសរើសរវាងមុខងារ២គឺ ប្ញមួយភ្ញាក់ពីដេកដើម្បីធ្វើការ ប្ញមួយដេកអោយលក់ដើម្បីលាងសម្អាត»។
ប្រែសម្រួល: Sun Master Ref: BBC News