ផលប្រយោជន៍នៃស្លឹកម្រុំ​ចំពោះសុខភាព​ (Moringa Oleifera)

នៅប្រទេសកម្ពុជាយើងប្រជាជនអាចរកស្លឹកម្រុំបានដោយងាយស្រួល ជាទូទៅគេប្រើប្រាស់ស្លឹកម្រុំ​ធ្វើជាបន្លែសម្រាប់ស្លកកូរ។ ប៉ុន្តែមនុស្សជាច្រើនមិនទាន់បានដឹងអំពីអត្ថប្រយោជន៍របស់ស្លឹកម្រុំ​ចំពោះសុខភាពនៅឡើយ។ ក្រៅពីមាននៅប្រទេសកម្ពុជាស្លឹកម្រុំក៏មានដុះនៅប្រទេសមួយចំនួន​ទៀតដូចជាបណ្តាប្រទេសនៅទ្វីបអាហ្វ្រីក អាមេរិកខាងត្បូង ស្រីលង្កា ឥណ្ឌា ម់ាឡេស៊ីនិងហ្វីលីពីន​ជាដើម។ ប្រជាជននៅលោកខាងលិចមិនទាន់ដឹងពីអត្ថប្រយោជន៍របស់វាបានទូលំទូលាយនៅ​ឡើយទេ។ ផ្លែម្រុំដែលនៅខ្ចីមានប្រយោជន៍ជាងផ្នែកដទៃនៃម្រុំទាំងមូលដោយសារវាមានសារធាតុ​ចិញ្ចឹមច្រើន​ អាស៊ីតអាមីណេ និងវីតាមីន។​ផ្លែដែលនៅខ្ចីអាចបរិភោគឆៅក៏បាន ឯផ្លែទុំវិញអាចយក​វាទៅលីងហើយរក្សាទុកបានដូចសណ្តែកដែរ។ ស្លឹករបស់វាអាចប្រើប្រាស់បានជាបន្លែបានច្រើន​មុខផ្អែកទៅតាមប្រទេសនិមួយៗ។ ផ្ការបស់ម្រុំអាចយកទៅចម្អិនធ្វើជាអាហារដូចស្លឹកដែរ ហើយ​នៅក្នុងផ្កាម្រុំសម្បូរទៅដោយជាតិប៉ុតាស្យូម និងកាល់ស្យូម។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ​ចំនួនម្រុំត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺកង្វះអាហារូបត្ថម្ភសម្រាប់ក្មេងតូចៗ។ ម្រុំអាចហៅ​ ជាភាសាអង់គ្លេសបានម៉្យាងទៀតដែរថា Tree for Life។


ការវិភាគលើស្លឹកម្រុំបានបង្ហាញអោយឃើញថាវាសម្បូរទៅដោយវីតាមីនA  B  C  កាល់ស្យូម ជាតិ​ដែកនិងប្រូតេអ៊ីន។ ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានបង្ហាញអោយឃើញថាស្លឹកម្រុំ​មានវីតាមីនសេ៧ដងច្រើនជាងក្រូច មានកាល់ស្យូម៤ដងច្រើនជាងទឹកដោះគោ មានវីតាមីនអា៤​ដងច្រើនជាងការ៉ុត​ មានប្រូតេអ៊ីន២ដងច្រើនជាងទឹកដោះគោ និងមានប៉ូតាស្យូម៣ដងច្រើនជាង​ចេក។

នៅប្រទេសកម្ពុជាមានក្រុមហ៊ុនមួយ (បោសនាឯក)បានផលិតឧសថដោយចម្រាញ់ចេញពីម្រុំនេះ ដើម្បីព្យាបាលជម្ងឺផ្សេងៗដូចជា​​ជំងឺភ្នែក ក្រពះពោះវៀន លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុង​ឈាម ទឹកនោមផ្អែម ជំងឺថ្លើមជាដើម។ល។ សម្រាប់ពត៌មានលម្អិតសូមទាក់ទងទូរស័ព្ទលេខ 012 730 831 / 016 206 696។
ប្រែសម្រួលដោយ KSN Team                        Ref:  Natural News.com














ការត្រួតពិនិត្យសុខភាពសម្រាប់ស្ត្រីអាយុពី៤០ដល់៦០ឆ្នាំ


ទោះបីជាស្ត្រីមានសុខភាពល្អបរិបូណ៌ហើយក៏ដោយប៉ុន្តែនៅពេលស្ត្រីឈានចូលដល់អាយុ៤០ឆ្នាំ ស្ត្រីត្រូវពិនិត្យសុខភាពជាប្រចាំដើម្បីរកមើលជំងឺផ្សេងៗប្ញបញ្ហាមួយចំនួនដែលមិនបានដឹងជាមុន។ ការពិនិត្យសុខភាពសម្រាប់ការបន្តប្ញផ្លាស់ប្តូររបៀបរស់នៅ (Life style) ទទួលនូវថ្នាំបង្ការផ្សេងៗ និងធានាទំនាក់ទំនងជាមួយគ្រូពេទ្យក្នុងករណីមានជំងឺកើតឡើង។
តើអ្វីខ្លះដែលអ្នកត្រូវពិនិត្យ?







សម្ពាធឈាម: ត្រូវពិនិត្យសម្ពាធឈាមរៀងរាល់ឆ្នាំទោះបីជាសម្ពាធឈាមរបស់អ្នកមានកម្រិត ត្រឹម 120-139/80-89 Hg ក៏ដោយ។ បើសម្ពាធឈាមលើសពីនេះអ្នកត្រូវពិនិត្យអោយបានញឹក ញាប់ ជាងនេះទៀត។ ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម បេះដូង តម្រងនោម អ្នកត្រូវការពិនិត្យ សម្ពាធឈាម​អោយបាន​ញឹកញាប់ថែមទៀត។

ការត្រួតពិនិត្យជាតិCholesterol និងការការពារជម្ងឺបេះដូង: ស្ត្រីដែលមានអាយុ​លើសពី​៤៤ឆ្នាំ​​ឡើងទៅត្រូវពិនិត្យរកមើលកម្រិតCholesterol ក្នុងឈាមអោយបានយ៉ាងហោច​ណាស់៥ឆ្នាំ​ម្តង (ចំពោះអ្នកមានសុខភាពល្អ) ។ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម បេះដូង តម្រងនោម អ្នក​ត្រូវ​​ការពិនិត្យកម្រិតCholesterolអោយបានញឹកញាប់ថែមទៀត។


ពិនិត្យរកមើលក្រែងមានជំងឺទឺកនោមផ្អែម: ដោយពិនិត្យជាតិស្ករក្នុងឈាម


ការពិនិត្យរកមើលជម្ងឺមហារីកពោះវៀនធំ: ការពិនិត្យលាមកត្រូវធ្វើអោយបានរៀងរាល់ឆ្នាំ ការពិនិត្យដោយប្រើឧបករណ៍ឆ្លុះដាក់ចូលក្នុងពោះវៀន (sigmoidoscopy, colospocy) ត្រូវធ្វើយ៉ាង ហោចណាស់រយ:ពេល៥ឆ្នាំម្តង។ 


ការពិនិត្យធ្មេញ: ត្រូវធ្វើរៀងរាល់ឆ្នាំដើម្បីរកមើលបញ្ហាផ្សេងៗ និងសម្អាត


ការពិនិត្យភ្នែក: ត្រូវធ្វើឡើងរៀងរាល់២ឆ្នាំម្តង


ការចាក់ថ្នាំបង្ការ: វេជ្ជបណ្ឌិតរបស់អ្នកនឹងណែនាំអ្នកអោយចាក់ថ្នាំបង្ការផ្អែកទៅលើលក្ខខ័ណ្ឌ វេជ្ជសាស្រ្តរបស់អ្នក


ការពិនិត្យរូបរាងកាយ (Physical exam): ត្រូវពិនិត្យរូបរាងកាយរៀងរាល់១ទៅ៥ឆ្នាំម្តង ការ វាស់កម្ពស់ ថ្លឹងទម្ងន់ និងBody mass index (BMI)ត្រូវតែពិនិត្យរៀងរាល់ពិនិត្យសុខភាព


ការពិនិត្យដោះ: ស្ត្រីគួរធ្វើការពិនិត្យដោះដោយខ្លួនឯងរៀងរាល់ខែ ប្រសិនបើឃើញមានសភាព ប្លែកពីធម្មតាត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។ ការពិនិត្យដោះដោយគ្រូពេទ្យត្រូវធ្វើឡើង ជារៀងរាល់ ឆ្នាំ។ ការធ្វើMammogram (ការថតដោះ) ត្រូវធ្វើឡើងរៀងរាល់១ប្ញ២ឆ្នាំម្តងសម្រាប់ស្រ្តីដែលមាន អាយុពី៤០ឆ្នាំឡើងទៅដើម្បីរកមើលមហារីកដោះ។


ការពិនិត្យរកមើលជម្ងឺពុកឆ្អឹង (Osteoporosis): ស្ត្រីដែលបាត់រដូវហើយអាចប្រឈមមុខនឹង ជម្ងឺពុកឆ្អឹង ដូច្នេះត្រូវធ្វើតេស្តមើលកំហាប់ឆ្អឹង(Bone density test)។


ការពិនិត្យរំអិលនៅមាត់ស្បូន(Pap smear): ត្រូវធ្វើរៀងរាល់២ប្ញ៣ឆ្នាំម្តងដើម្បីរកមើលក្រែង មាន មហារីកមាត់ស្បូន។


ប្រែសម្រួល:Sun Master Ref: MedlinePlus







តើបុរសដែលមានអាយុពី៤០ដល់៦០ឆ្នាំគួរពិនិត្យសុខភាពលើអ្វីខ្លះ?




ទោះបីជាអ្នកមានសុខភាពល្អក៏ដោយតែនៅពេលដែលអ្នកមានអាយុពី៤០ឆ្នាំឡើងទៅអ្នកត្រូវតែពិនិត្យសុខ ភាពរបស់អ្នកដើម្បី ស្វែងរកនូវជម្ងឺផ្សេងៗដែលមិនទាន់បង្ហាញរោគសញ្ញា ធ្វើការវាយតម្លៃ លើបញ្ហាសុខភាព ជាទូទៅ ការកែប្រែប្ញប្រកាន់នូវរបៀបរស់នៅ(Life style) និងធ្វើការព្យាបាលអោយទាន់ពេលវេលា​ចំពោះបញ្ហា​សុខភាព​ដែលរកឃើញ។


ខាងក្រោមនេះគឺជាប្រការមួយចំនួនដែលបុរសមានអាយុពី៤០ដល់៦០ឆ្នាំត្រូវទទួលការពិនិត្យសុខភាព:



សម្ពាធឈាម: ត្រូវពិនិត្យសម្ពាធឈាមរៀងរាល់ឆ្នាំទោះបីជាសម្ពាធឈាមរបស់អ្នកមានកម្រិតត្រឹម 120-139/80-89 Hg ក៏ដោយ។ បើសម្ពាធឈាមលើសពីនេះអ្នកត្រូវពិនិត្យអោយបានញឹកញាប់ជាងនេះទៀត។ ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម បេះដូង តម្រងនោម អ្នកត្រូវការពិនិត្យសម្ពាធឈាមអោ​យបា​ន​ញឹកញាប់​ថែមទៀត។

ការត្រួតពិនិត្យជាតិCholesterol និងការការពារជម្ងឺបេះដូង: បុរសដែលមានអាយុលើសពី៣៤ឆ្នាំឡើង​ទៅត្រូវពិនិត្យរកមើលកម្រិតCholesterol ក្នុងឈាមអោយបានយ៉ាងហោចណាស់៥ឆ្នាំម្តង (ចំពោះអ្នកមាន​សុខភាពល្អ) ។ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម បេះដូង តម្រងនោម អ្នកត្រូវការពិនិត្យ​កម្រិត​Cholesterolអោយបានញឹកញាប់ថែមទៀត។

ការពិនិត្យរកមើលជម្ងឺមហារីកពោះវៀនធំ: ការពិនិត្យលាមកត្រូវធ្វើអោយបានរៀងរាល់ឆ្នាំ ការពិនិត្យ​ដោយ​ប្រើឧបករណ៍ឆ្លុះដាក់ចូលក្នុងពោះវៀន (sigmoidoscopy, colospocy) ត្រូវធ្វើយ៉ាងហោចណាស់​រយ:​ពេល​៥ឆ្នាំម្តង។

ការពិនិត្យធ្មេញ: ត្រូវធ្វើរៀងរាល់ឆ្នាំដើម្បីរកមើលបញ្ហាផ្សេងៗ និងសម្អាត

ការពិនិត្យភ្នែក: ត្រូវធ្វើឡើងរៀងរាល់២ឆ្នាំម្តង

ការចាក់ថ្នាំបង្ការ: វេជ្ជបណ្ឌិតរបស់អ្នកនឹងណែនាំអ្នកអោយចាក់ថ្នាំបង្ការផ្អែក​ទៅលើលក្ខខ័ណ្ឌ​វេជ្ជសាស្រ្ត​របស់អ្នក

ការពិនិត្យរកមើលជម្ងឺពុកឆ្អឹង (Osteoporosis): បុរសមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ​អាចប្រឈមមុខនឹង​ជម្ងឺ​​ពុកឆ្អឹង

ការពិនិត្យក្រពេញប្រូស្តាត (Prostate): បុរសដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅអាចប្រឈម​មុខនឹង​ជម្ងឺមហារីកក្រពេញប្រូស្តាត។ ជាទូទៅគ្រូពេទ្យធ្វើការតេស្តឈាមដើម្បីរកមើលកម្រិតPSA ។


 ប្រែសម្រួលដោយ Sun Master                 Ref. MedlinePlus