តើគេបង្ហោះផ្កាយរណបឬយានអវកាសដោយរបៀបណា ?

បច្ចុប្បន្ននេះការបញ្ជូនផ្តាយរណបទៅក្នុងតារាវិថីត្រូវធ្វើឡើងតាមការបាញ់បង្ហោះដោយកាំជ្រួច​ ។ ផ្កាយរណបខ្លះទៀត​ត្រូវភ្ជាប់ជាមួយយានអវកាសដោយបង្ហោះឡើងព្រមគ្នាតែម្តង ។ ប្រទេសជាច្រើននិងក្រុមហ៊ុនពាណិជ្ជកម្មមានកាំជ្រួច​ផ្សេងៗគ្នាប្រកបដោយសមត្ថភាពអាចបញ្ជូនផ្កាយរណបដែលមានទម្ងន់ច្រើនតោនទៅក្នុងតារាវិថីដោយសុវត្ថិភាព។

ការបាញ់បង្ហោះផ្កាយរណបដែលប្រើកាំជ្រួចនេះត្រូវជ្រើសរើសទីតាំងនៅលើផែនដីដែលមានកម្រាស់បរិយាកាស​ក្រាស់បំផុតដើម្បីសន្សំសំចៃប្រេងដែលប្រើប្រាស់ ។ ល្បឿនវិលជុំវិញខ្លួនឯងរបស់ផែនដីក៏ជាកត្តាកំណត់មួយដែរក្នុង​ការបាញ់បង្ហោះ ។ នៅតំបន់អេក្វាទ័រផែនដីវិលលឿនជាងនៅតំបន់ប៉ូល ដូច្នេះហើយទើបគេជ្រើសរើសយក Kennedy Space Center ដែលស្ថិតនៅជិតតំបន់អេក្វាទ័ជាកន្លែងបាញ់បង្ហោះ​។ ម៉្យាងទៀតកាំជ្រួចដែលបាញ់បង្ហោះនោះ​​ត្រូវមាន​ល្បឿនពី២៨០០០គម ទៅ​៤០០០០គម ក្នុងមួយម៉ោងទើបអាចរុញច្រានផ្កាយរណបឬយានអវកាស​អោយចេញផុត​ពី​ទំនាញ​ផែនដីបាន​។ 


នៅក្នុងរយៈពេល២នាទីកាំជ្រួចបាននាំផ្កាយរណបមកដល់កំពស់៦០គម ពីដី ពេលនោះល្បឿនវានៅត្រឹម៨០០០គម ក្នុង​មួយម៉ោង ។ លុះមកដល់កំពស់ ១៩៣គមពីដីការងាររបស់កាំជ្រួចរុញច្រានត្រូវបានបញ្ចប់ហើយវាក៏ផ្តាច់ខ្លួន​ចេញពី​ផ្កាយរណបរួចធ្លាក់ចូលទៅក្នុង​សមុទ្រ ។ ​​ នៅពេលនោះកាំជ្រួចតូចមួយទៀតក៏ចាប់ផ្តើមដំណើរការឡើង​ហើយរុញ​ច្រាន​​ផ្កាយ​រណបក្នុងទិសដៅផ្តេក​វិញ។



អំពីប្រព័ន្ធនាំផ្លូវខាងក្នុង​​ (Inertial Guidance System: IGS) : កាំជ្រួចត្រូវបានគ្រប់គ្រងយ៉ាងជាក់លាក់ដើម្បីនាំផ្កាយ​រណបយកទៅដាក់ក្នុងគន្លងតារាវិថីដែលបានកំណត់ទុក ប្រព័ន្ធIGS នេះកំណត់នូវទីតាំងនិងទិសដៅដ៏ជាក់លាក់របស់​កាំជ្រួចតាមការវាស់វែងដ៏ជាក់លាក់មួយ​ដោយប្រើប្រាស់ឧបករណ៍មួយហៅថាgyroscope
ប្រែសម្រួលៈ​ KSN Team                Ref: ឯកសារបរទេស