តើសុភមង្គលជាអ្វី? What Is Happiness?

នៅលើលោកនេះមានមនុស្សមួយចំនួនបានគិតថាមានលុយច្រើនគឺពិតជាមានសុភមង្គលជាមិន ខាន​ពី​ព្រោះលុយអាចទិញអ្វីៗបានគ្រប់យ៉ាង។ ប៉ុន្តែយោងតាមការសិក្សាស្រាវជ្រាវអំពី សុភមង្គល «លុយ»មិន​មែនជាកត្តាតែមួយគត់ដែលនាំអោយមានសុភមង្គលនោះទេ គឹចាំបាច់ត្រូវមានកត្តា ផ្សេង ជាច្រើនទៀត​រួមផ្សំដែលលុយមិនអាចទិញបាន។ 
អ្នកសិក្សាស្រាវជ្រាវបានកំណត់និយមន័យរបស់សុភមង្គលថា ការទទួលអារម្មណ៍ល្អ​ រួមមានភាព សប្បាយរីក​រាយ មោទនភាព និងការដឹងគុណ​(Gratitude) ។​ ប៉ុន្តែមានអ្នកសិក្សាស្រាវជ្រាវខ្លះបាន អោយ​និយមន័យសុភមង្គលថា «សុខុមាលភាព»​ ដែលអ្នកស្រាវជ្រាវទាំងនោះតែងតែសាកសួរអ្នក ដែលត្រូវសម្ភាសន៍អោយរាយការណ៍អំពីកម្រិតនៃការពេញចិត្តចំពោះជីវិតរបស់ពួកគេផ្ទាល់ និង កម្រិតនៃការទទួលអារម្មណ៍ល្អនិងមិនល្អដែលពួកគេធ្លាប់មានបទពិសោធន៍ក្នុងជីវិត។ 
នៅក្នុងសៀវភៅស្រាវជ្រាវអំពី សុភមង្គលបោះពុម្ភឆ្នាំ២០០៧របស់អ្នកស្រី Sonja Lyubomirsky​ ដែលជាអ្នកស្រាវជ្រាវខាងចិត្តសាស្ត្រ​បានបកស្រាយថាសុភមង្គលគឺជាបទពិសោធន៍នៃការ សប្បាយរីករាយ មានសុខុមាលភាព​ រួមផ្សំជាមួយ​ នឹងភាពល្អប្រសើរ មានអត្ថន័យ និងភាពមាន ប្រយោជន៍នៃជីវិត។​ចំណែកនៅក្នុងគេហទំព័រGreater Good ពាក្យសុភមង្គលត្រូវបាន អោយ និយមន័យថាជាការទទួលអារម្មណ៍ល្អ​ដែលរួមផ្សំជាមួយភាពរីករាយ ភាពទទួលបាននូវអត្ថន័យ និងគោលដៅនៃជីវិត។


ខាងក្រោមនេះគឺជាកត្តាសំខាន់ៗដែលអ្នកសិក្សាស្រាវជ្រាវបញ្ជាក់ថាវាទាក់ទងនឹងសុភមង្គលៈ
-មានសុខភាពល្អគឺមានសុភមង្គល
-មានទំនាក់ទំនងល្អ ភាពចុះសម្រុងក្នុងគ្រួសារនិងសង្គម (មានគូស្វាមីភរិយាល្អ មានមិត្តភ័ក្រ្តល្អ)
-រកប្រាក់ចំណូលបានច្រើន និងការងារមានភាពរីកចម្រើន
-មនុស្សដែលមានលទ្ធភាពអាចទប់ទល់ជាមួយនឹងStress និងការប៉ះទង្គិចផ្លូវចិត្ត (Trauma)
-មានចិត្តទូលាយ និងសប្បុរស
-មនុស្សដែលសប្បាយរីករាយគឺជាមនុស្សដែលមានគំនិតច្នៃប្រឌិត និងមើលឃើញគ្រប់ជ្រុង ជ្រោយ។
តើអ្នកមាន៦ចំណុចនេះហើយឬនៅ?
ប្រែសម្រួលៈ KSN Team        Ref: Greater Good Website